រូបភាព​ជុំវិញ​ពិភពលោក ០៧ ឧសភា​ ២០២០

ព្រះ​ចន្ទ​ពេញ​វង់កំពុង​លិច​នៅ​ពី​ក្រោយ​ដើម​ឈើ នៅ​តំបន់ Taunus ជិត​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

កូន​សត្វ​ចចក​ញី​ដែល​គេ​រុំ​ក្នុង​ភួយ​ នៅ​ឯ​សមាគម​អភិរក្សសត្វ​ Ronda បន្ទាប់​ពី​គេ​ឃើញ​វា​ដើរ​នៅ​លើ​ដង​ផ្លូវ​ នៅ​ភូមិ​ El Gastor ខេត្ត Cadiz ជិត​ក្រុង Ronda ប្រទេស​អេស្ប៉ាញ។

ក្មេងៗ​ពាក់​ម៉ាស់​ឈរ​នៅ​លើ​ជណ្ដើរ​ដែលធ្វើ​តាម​ជណ្ដើរនៅអាគារ​​រដ្ឋសភាសហរដ្ឋ​អាមេរិក ដែល​គេ​សាង​សង់​នៅ​ឧទ្យាន World Park ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

Roman Sukhomlyn អ្នក​រាំ​ក្នុង​សាល និង​ India Phillips ដែល​ជា​ជើង​ឯក​រាំ​នៅ​ North of England Champions កំ​ពុង​ហាត់​សម​នៅ​លើ​រាន​ហាល​នៃ​ផ្ទះ​របស់​ខ្លួន​ នៅ​ទីក្រុង Wolverhampton ក្នុង​ពេលដែល​ប្រទេស​អង់គ្លេស​កំពុង​ស្ថិត​ក្នុងការ​បិទ​ប្រទេស។

មនុស្ស​ម្នា​កំពុង​​ប្រជ្រៀត​គ្នា​ទទួល​យក​មេមាន់ ដែល​ចែក​ជូន​ដោយ​លោក Wilfredo Mendez បេក្ខជន​ប្រធានាធិបតី​ហុងឌូរ៉ាស នៃ​គណបក្ស​ LIBRE នៅ​ក្នុង​ស្រុក​ដែល​សម្បូរ​ទៅដោយ​អ្នក​ធ្វើ​ការ​ នៅ​ទីក្រុង Tegucigalpa ក្នុង​ពេល​មាន​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។

ទូក​យោធា​ហ្វីលីពីន​បើក​ក្បែរ​កប៉ាល់​ទេសចរណ៍ Ruby Princess នៅ​ពេល​កប៉ាល់​នេះ​ចត​នៅ​ឆក​សមុទ្រ​ម៉ានីល ប្រទេស​ហ្វីលីពីន។ កប៉ាល់ Ruby Princess កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​​ប្រទេស​អូស្ត្រាលី ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​រាល​ដាល​វីរុស​កូរ៉ូណា។ កប៉ា់ល់​នេះ​បាន​បើក​ចូល​ផ្ទៃ​ទឹក​ហ្វីលីពីន ដើម្បី​ដឹកនាំ​ក្រុម​នាវិក​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ក្មេង​ប្រុស​ម្នាក់​​រលាក​ហ្គាស់ដែល​ធ្លាយ ត្រូវ​បាន​លី​ទៅ​រក​ការ​ព្យាបាល​ នៅ​ទីក្រុង Vishakhapatnam ប្រទេស​ឥណ្ឌា។

មនុស្ស​ដែល​គ្មាន​ទីជម្រក​កំពុង​ដេក​នៅ​ខាង​ក្រៅ​ព្រះវិហារ នៅ​ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

ឯកសណ្ឋាន​ចុង​ភៅ​ត្រូវ​បានគេ​ដាក់​តម្រៀប​គ្នា​ដើម្បី​ជា​សញ្ញា​បញ្ជាក់​ពី​ការ​ធ្វើ​បាតុកម្ម​របស់​បុគ្គលិក​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន ដែល​កំពុង​តែ​ទាម​ទារ​ការ​ជួយ​ឧបត្ថម្ភ​បន្ថែម​ពី​រដ្ឋាភិបាល នៅ​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក។

មន្ត្រី​ប៉ូលិស​ដែល​​ស្លៀក​ពាក់​​សម្លៀក​បំពាក់​ការពារ កំពុង​រុំ​​សាក​សព​​​បុរស​ម្នាក់​ដែល​បាន​ស្លាប់​នៅ​លើ​ដង​ផ្លូវ​ នៅ​ទីក្រុង Medellin ប្រទេស​កូឡុំប៊ី កាល​ពី​ថ្ងៃ​ទី​៦ ឧសភា ២០២០ ខណៈ​ដែល​មាន​ការ​រាល​ត្បាត​នៃ​ជំងឺ​កូវីដ១៩។

ព្រះ​សង្ឃ​ពុទ្ធសាសនា​ កំពុង​និមន្ត​ឡើង​តាម​ជណ្ដើរ​ក្បែរ​រូប​ចម្លាក់ នៅ​ឯ​ព្រះវិហារ​មួយ​ដែល​ស្ងប់ស្ងាត់ នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា។

តារា​បង្ហាញ​ម៉ូត​កំពុង​បង្ហាញ​ផលិត​ផល​ច្នៃ​ប្រឌិត​សម្រាប់​រដូវ​ស្លឹក​ឈើ​ជ្រុះ និង​រដូវរងា ឆ្នាំ ២០២០ ដែល​បង្ហាញ​តាម​អន​ឡាញ នៅ​ក្នុង​ហាង​មួយ​ដែល​គ្មាន​មនុស្ស​ចូល​ទស្សនា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​៦ ឧសភា ២០២០។