រូបភាពជុំវិញពិភពលោក ០៧ ឧសភា ២០១៨
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ចូលរួមពិធីចូលកាន់តំណែងនៅវិមានក្រឹមឡាំង។ លោកប្រធានាធិបតី Putin បានស្បថចូលកាន់តំណែងក្នុងអាណត្តិទី៤ ដែលនឹងបន្តការសន្យារបស់លោកទាក់ទងនឹងគោលនយោបាយបរទេស និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងភាពរុងរឿងសម្រាប់ប្រទេសជាតិ។
កម្អែលភ្នំភ្លើង Kilauea ហូរទៅលើផ្លូវ Makamae នៅក្នុងក្រុង Leilani Estates រដ្ឋ Hawaii សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។
កំពូលនៃបឹងកម្អែលភ្នំភ្លើង Kilauea នៅក្នុងរដ្ឋ Hawaii បានធ្លាក់ចុះយ៉ាងខ្លាំងប្រមាណជា២២០ម៉ែត្រ នៅក្រោមមាត់ក្រហូងដី នៅក្នុងរូបភាពមួយដែលថតកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។
កីឡាករ Oleksandr Zinchenko របស់ក្រុម Manchester City និងកីឡាករផ្សេងទៀតសាទរនូវជ័យជម្នះរបស់ខ្លួននៅស្តាត Etihad នៅក្នុងក្រុង Manchester ប្រទេសអង់គ្លេស កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។
អ្នកដំណើរដើរនៅពេលមានព្រិលធ្លាក់ដ៏ខ្លាំងមួយនៅក្នុងក្រុង Divnogorsk ប្រទេសរុស្ស៊ី។
កម្មករម្នាក់ដាក់ស្លាកសញ្ញាផ្លូវដែលបង្ហាញផ្លូវទៅស្ថានទូតអាមេរិក នៅតំបន់នៃស្ថានកុងស៊ុលនៅក្នុងក្រុងហ្ស៊េរុសសាឡិម ប្រទេសអ៊ីស្រាអែល។
បាតុករក្នុងតំបន់ Kashmiri គប់ដុំថ្មទៅលើកងកម្លាំងរដ្ឋាភិបាលក្នុងបាតុកម្មមួយនៅក្នុងក្រុង Srinagar តំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។
នារីៗហ្វឹកហាត់ដើរនៅលើខ្សែពួរនៅលើផ្លូវ Paulista Avenue ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។