រូបភាពជុំវិញពិភពលោក ០៥ ឧសភា ២០១៩

ស្តេចថ្មីរបស់ថៃគឺស្តេច Maha Vajiralongkorn កំពុងធ្វើពិធីឡើងសោយរាជ្យ នៅក្នុងក្រុងបាងកក ប្រទេសថៃ។

មនុស្សម្នាត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានចូលរួមក្នុងក្បួនឡើងសោយរាជ្យរបស់ស្តេចថ្មីរបស់ថៃគឺស្តេច Maha Vajiralongkorn ក្នុងក្រុងបាងកក។

កីឡាករប្រណាំងម៉ូតូលោក Tatsuki Suzuki មកពីជប៉ុន (រូបស្តាំ) បត់ក្នុងផ្លូវកោងមួយ ក្នុងពេលប្រណាំងម៉ូតូ Spanish Motorcycle Grand Prix នៅទីលាន Angel Nieto ក្នុងក្រុង Jerez de la Frontera ប្រទេសអេស្ប៉ាញ។

យោធាកូរ៉េខាងជើងធ្វើ «ការហាត់សមវាយប្រហារ» ដោយធ្វើការវាយប្រហារច្រើនក្នុងពេលតែមួយ និងអាវុធរយៈចម្ងាយខ្លី ទៅក្នុងសមុទ្រខាងកើត ក្នុងសមយុទ្ធយោធាមួយ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។
ក្មេងស្រីម្នាក់កាន់អាហារជំនួយដែលនាងទទួលបានពីអង្គការ Mona Relief ដែលជាអង្គការមនុស្សធម៌ក្នុងស្រុកមួយ នៅមុនខែបួសរ៉ាម៉ាឌន នៅជាយក្រុង Sana'a ប្រទេសយេម៉ែន។
អ្នកគាំទ្រគណបក្សកាន់អំណាចគឺគណបក្សសមាជជាតិអាហ្វ្រិក ចូលរួមនៅក្នុងការប្រមូលផ្តុំសម្រាប់ការបោះឆ្នោតលើកចុងក្រោយ នៅស្តាត Ellis Park ក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
មានការបំផ្ទុះមួយនៅក្នុងក្រុង Gaza ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។
មនុស្សម្នាដែលស្លៀកពាក់ឈុតប្រយុទ្ធធ្វើការប្រកួតនៅក្នុងការប្រកួត Battle of the Nations នៅក្នុងភាគខាងកើតនៃប្រទេសស៊ែប៊ី (Serbia) កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។
ស្ត្រីម្នាក់រាំជាមួយភ្លើងនៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា Catharsis on the Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។
មនុស្សម្នាកំពុងមើលរលកដ៏ធំមួយបោកបក់ទៅលើឆ្នេរ Plage du David ក្នុងក្រុង Marseille នៅពេលដែលព្យុះ Eleanor បោកបក់ទៅលើផ្អែកខាងត្បូងនៃប្រទេសបារាំង។