រូបភាព​ជុំវិញ​ពិភពលោក ០៥ ឧសភា ២០១៧

ក្មេងៗស្បថអំពី​ភាព​ស្មោះ​ស្ម័គ្រ​របស់​ខ្លួន​ នៅ​ពេល​ពួក​គេ​ក្លាយ​ជា​ពលរដ្ឋ​អាមេរិក ក្នុង​កម្មវិធី​ផ្តល់​សញ្ជាតិ​នៅ​ឧទ្យាន The Bronx ក្នុង​ទីក្រុង​ញូវយ៉ក។

ជនជាតិអ៊ីរ៉ាក់ទិញ​សៀវភៅ​នៅ​ទីផ្សារ​កណ្ដាល​វាល​មួយ​ក្នុង​ទីក្រុង​បាកដាដ ដើម្បី​យក​វា​ទៅ​ដាក់​ជា​អំណោយ​ដល់​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យម៉ូស៊ុល ដែល​នេះ​ជា​គំនិត​ផ្ដួច​ផ្តើម​មួយ​ដើម្បី​បំពេញ​ដល់​បណ្ណាល័យ​នេះ​ ក្រោយ​ពេល​វា​ត្រូវ​បាន​កម្ទេច​ដោយ​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។

ស្ត្រីម្នាក់ឈរនៅជិត​ឡាន​ខូច​ខ្ទេច​មួយ​នៅ​​ចំណត​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង Valencia រដ្ឋ Carabobo ប្រទេស​វេណេស៊ុយអេឡា ក្រោយ​ពេល​​ពួក​បាតុករ​ដែល​ប្រឆាំង​រដ្ឋាភិបាលបាន​ចូល​លួចក្នុង​ហាង​ទំនិញ​ជា​ច្រើន ដុត​បំផ្លាញឡាន និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស។

អ្នក​ថ្មើរជើង​​និង​អ្នក​ជិះកង់ធ្វើ​ដំណើរ​កាត់​ព្យុះភ្លៀង​នៅ​ចំណុច Sangam ដែល​ជា​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ Ganges ទន្លេ Yamuna និង​ទន្លេ Saraswati ក្នុង​ទីក្រុង Allahabad ប្រទេស​ឥណ្ឌា។

កង​ទាហាន​រុស្ស៊ី​កាន់​បដា​ចម្លង​​ដែល​និយាយ​ពី​ជ័យ​ជម្នះ​របស់​សហភាព​សូវៀត ខណៈ​ពួក​គេ​ចូល​រួម​ក្នុង​ការ​ដើរ​ក្បួន​ក្នុង​កងរបស់​​គេ នៅទីក្រុង Saint Petersburg ប្រទេស​រុស្ស៊ី។

អ្នកទេសចរកំពុង​ដើរ​នៅ​ទីលាន​ Trocadero ខណៈ​ក្រុម​សកម្មជន​មក​ពី​អង្គការ​​ការពារ​បរិស្ថាន Greenpeace លាត​បដា​ធំ​មួយ​នៅ​ប៉ម Eiffel ដែល​សរសេរ​ថា «សេរីភាព ភាព​ស្មើគ្នា ភាតរភាព» ដើម្បី​អំពាវ​នាវ​ដល់​ពលរដ្ឋ​បារាំង​ឲ្យ​បោះ​ឆ្នោត​ប្រឆាំង​នឹង​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​រណសិរ្ស​ជាតិ គឺ​លោក​ស្រី Marine Le Pen នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

សមាជិកម្នាក់នៃក្រុមមួយឈ្មោះថា Congo Reformado ឈប់ដើម្បីថតរូបមុនពេល​ចូល​រួម​ក្នុង​ការ​ដើរ​ក្បួន​ក្នុង​ពិធី​បុណ្យ​អន្តរជាតិ​លើក​ទី​១២នៃ​ការ​ពាក់​ម៉ាស់មុខ នៅ​ទីក្រុង​លីសបោន ប្រទេស​ព័រទុយហ្គាល់។

បុរសម្នាក់ចាប់​យក​រូប​ចម្លាក់​ព្រះពុទ្ធ​ម្តង​មួយៗ មុន​ពេល​មក​ដល់​នៃ​ថ្ងៃ​បុណ្យ​វិសាខ​បូជា​ ដែល​ជា​ថ្ងៃ​ពុទ្ធសាសនិក​ស្រីលង្កា ប្រារព​ឡើង​​ដើម្បី​រំឭក​ដល់​ថ្ងៃ​កំណើត​របស់​ព្រះពុទ្ធ ថ្ងៃ​ត្រាស់ដឹង និង​ថ្ងៃ​ចូលនិព្វាន នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា។

ព្រះសង្ឃ​នេប៉ាល់ ប្រមូល​ផ្តុំ​គ្នា​នៅ​វត្ត Tengboche ក្នុង​ទីក្រុង Tengboche ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៣០០គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទីក្រុង​កដ្ឋមណ្ឌូ។

​ការ​ប្រណាំង​កង់ ​Giro d'Italia ឬ Tour of Italy លើក​ទី​១០០​ ក្នុង​ជុំ​ទីមួយ​បាន​ចាប់​ផ្តើម​ដោយ​ចេញ​ពី​ក្រុង Alghero ឆ្ពោះ​ទៅ​ក្រុង Olbia នៅ​កោះ Sardinia ប្រទេស​អ៊ីតាលី។
 

ទីតាំង​សម្រាប់​គោរព​តូច​មួយ​ ដែល​គេ​ហៅ​ថា ទ្វារ Torii ស្ថិត​នៅ​លើ​ឆ្នេរ​នៃ​សមុទ្រ​ Ariake ក្នុង​ក្រុង Tara នៅភាគ​និរតី​នៃ​ប្រទេស​ជប៉ុន។

កូន​សត្វ​ស្លាប​ flamingo ​ដែល​មាន​អាយុ​មិន​ដល់​មួយ​សប្តាហ៍​ កំពុង​ឈរ​នៅ​ជិត​មេ​របស់​វា​ នៅក្នុង​សួន​សត្វ​មួយ​ក្នុង​ទីក្រុង​ Karlsruhe ភាគ​និរតី​នៃ​ប្រទេស​អាល្លឺម៉ង់។

តារាបង្ហាញម៉ូដរង់​ចាំ​នៅ​ខាង​ក្រោយ​ឆាក ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ Mercedes-Benz Fashion Week នៅ​ទីក្រុងប៊ីលីស៊ី ប្រទេស​ហ្សកហ្ស៊ី។ 

សេះមួយក្បាលកំពុងឈរ​នៅ​ក្នុង​វាល​ភក់​នៅ​មុន​ពេល​ចាប់​ផ្តើម​នៃ​ការ​ប្រណាំង​សេះ Kentucky Oaks នៅ​ Churchill Downs ក្នុង​ទីក្រុង Louisville រដ្ឋ Kentucky។

ក្មេង​ស្រី​ម្នាក់​មក​ពីទីក្រុង Roma ថត​រូប​នៅ​ក្នុង​ពេល​ប្រារព​បុណ្យ Hidirellez នៅ​ទីក្រុង Edirne ប្រទេស​តួកគី នៅ​ជិត​ព្រំប្រទល់​រវាង​ប្រទេស​ក្រិក និង​ប្រទេស​ប៊ុលហ្គារី។ 

ទិដ្ឋភាពទូទៅនៃ​ទូក​ទាំង​ឡាយ​ដែល​ចត​នៅ​ផែ​សមុទ្រ​ក្នុង​ទីក្រុង Gaza City នៅ​ពេល​ថ្ងៃ​លិច ក្នុង​ទឹកដី​ប៉ាឡេស្ទីន។