រូបភាព​ជុំវិញ​ពិភពលោក​ ០៤ ឧសភា ២០១៧

បាតុករម្នាក់ត្រូវ​បាន​ភ្លើង​ឆេះ​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប៉ូលិស​បង្ក្រាប​កុប្បកម្ម ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolas Maduro នៅ​ទីក្រុង​ការ៉ាកាស។

បុរសម្នាក់​កំពុង​ដើរ​កាត់​រូបភាព​នយោបាយ​នៅ​លើ​ជញ្ជាំង​ក្នុង​ទីក្រុង​អាថែន ដែល​គូរ​ដោយ​វិចិត្រករ Bleeps ដែល​រូប​នោះ​មាន​សរសេរ​ថា «លក់​ដេញ​ថ្លៃ! មាន​របស់​បន្តិច​បន្តួច​នៅ​សល់សម្រាប់​លក់»។ កាល​ពី​ម្សិល​មិញ ប្រទេស​ក្រិក និង​អ្នក​ផ្តល់​ប្រាក់​កម្ចី​បាន​បិទ​បញ្ចប់​នូវ​ការ​ធ្វើ​កំណែ​ទម្រង​សារពើពន្ធ​ ដោយ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​បឋម​លើ​ប្រាក់​ចូលនិវត្តន៍​ និង​ការ​កាត់​បន្ថយ​ពន្ធ។

លោកស្រី Marine Le Pen បេក្ខជន​មក​ពី​គណបក្ស​រណសិរ្ស​ជាតិ​បារាំង​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ការពារ​ដោយ​សន្តិសុខ​ នៅ​ពេល​ដែល​មាន​ការ​គប់​ពង​មាន់​ដាក់​លោក​ស្រី​ក្នុង​ពេល​​លោក​ស្រី​មក​ដល់​អាផាតមិន Dol-de-Bretagne ក្នុង​ប្រទេស​បារាំង។

អ្នកថតរូបកង​ទ័ព​អាមេរិក​ Spc. Hilda Clayton បាន​ថត​រូប​នេះ​នៅ​ថ្ងៃទី​២ ខៃ​កក្កដា ឆ្នាំ​២០១៣ ដែល​រូប​នេះ​បង្ហាញ​ឲ្យ​ឃើញ​ទាហាន​អាហ្វហ្គានីស្ថាន​ម្នាក់​ត្រូវ​បាន​ភ្លើង​ឆេះ នៅពេល​​កាំភ្លើង​ត្បាល់​មួយ​បាន​ផ្ទុះ​នៅពេល​ដែល​ទាហាន​ជាតិ​អាហ្វហ្គានីស្ថាន​ធ្វើ​ការ​ហ្វឹកហាត់​របៀប​សង្គ្រោះ​ជីវិត​ពេល​ភ្លើង​ឆេះ។

រចនា«ដើមឈើពិសេស» បាន​ប្តូរ​ទៅ​ជា​ពន្លឺ​អំពូល​ឡាស៊ែរ ក្នុង​ពេល​មាន​ការ​ប្រារព​ខួប​ទី​៤​ នៃ​ទិវា​សង្គ្រាម​ភព​ផ្កាយ នៅ​សួន​ច្បារនៅ​ជិត​ឆ្នេរ​នៃ​ប្រទេស​សិង្ហបុរី។

នាយក​រដ្ឋ​មន្ត្រីកាណាដា Justin Trudeau ពាក់​ស្រោម​ជើង​​«សង្គ្រាម​ភព​ផ្កាយ» នៅពេល​លោក​ជួប​ជាមួយ​សមភាគី​អៀរឡង់ លោក Taoiseach Enda Kenny ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ទីក្រុងម៉ុងរេអាល ប្រទេស​កាណាដា។

អ្នកគាំទ្របានស្លៀកពាក់​តែង​ខ្លួន​ជា​រូប «សង្គ្រាម​ភពផ្កាយ» ក្នុង​ទិវា «សង្គ្រាម​ភពផ្កាយ» ក្នុងទីក្រុង​​តៃប៉ិក ប្រទេស​តៃវ៉ាន់។

បុគ្គលិក​កម្មវិធី Delta Sigma Theta Sorority កំពុងដើរនៅ​លើ​ជណ្ដើរ​ក្រាល​ព្រំ​ក្រហម​នៅ​សភា​រដ្ឋ North Carolina ក្នុង​ទីក្រុង Raleigh។

អ្នក​ស្រី Maria អាយុ ៨៤ ឆ្នាំ និង​លោក Raul អាយុ​ ៨៧ ឆ្នាំ កំពុងដើរ​នៅ​ក្នុង​ទីក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី។ គូរស្រករ​មួយ​នេះ​និយាយ​ថា​ពួក​គេ​បាន​រៀបការ​៤០​ឆ្នាំ​មក​ហើយ។

កូន​សត្វប្រភេទ lemur ដែល​គេ​ដាក់​ឈ្មោះ​ថា Heather កំពុង​អង្គុយ​ក្នុង​ប្រអប់​កម្ដៅ​ នៅ​សួនសត្វ Affenwald Straussberg ក្នុង​ទីក្រុង Straussberg ភាគ​កណ្ដាល​នៃ​ប្រទេស​អាល្លឺម៉ង់។

ភ្ញៀវ​ទេសចរ​ថត​រូប​យន្តហោះ​ចម្បាំង​រុស្ស៊ី​ដែល​កំពុង​ហោះ​ហើរ​នៅលើ​វិមាន​ក្រឹមឡាំង ក្នុង​ពេល​ហាត់​សម​មួយ​ដើម្បី​ប្រារព​ទិវា​ជ័យជម្នះ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៩ ខែ​ឧសភា​នេះ ដើម្បី​អបអរ​សាទរ​ខួប​ទី​៧២ នៃ​ជ័យ​ជម្នះ​សង្គ្រាម​លោក​លើក​ទី​២ ក្នុងទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ជាង​និង​កម្មករ​​កំពុង​សាង​សង់​រូបចម្លាក់​ដ៏​ធំ​មួយ​ដែល​ចម្លង​តាម​រូបចម្លាក់​សេរីភាព នៅ​ក្នុង​កន្លែង​មួយ​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។