រូបភាព​ជុំវិញ​ពិភពលោក​ ០៤ ឧសភា ២០១៦

អ្នកទេសចរ​ថត​រូបសំណាក់​ព្រះពុទ្ធ​នៅ​​វិហារ​មួយ​នៅ​ក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា។ 

សមាជិក​នៃ​កងឆ័ត្រយោង​របស់​អង្គការ​ណាតូ (NATO) រៀប​ចុះ​ដល់​ដី នៅ​អំឡុង​ពិធី​ផ្លាស់ប្តូរ​បញ្ជាការ​មួយ​នៅ​ឯ​ការិយាល័យ​កណ្តាល​យោធា​អង្គការ​ណាតូ​នៅ​ក្រុង Mons ភាគ​ខាង​ត្បូង​ប្រទេស​ប៊ែលហ្ស៊ិក។ 

កសិករ​ធ្វើការ​នៅ​ក្នុង​វាល​ផ្កា​ Tulip ដែល​កំពុង​រីក​មួយ​នៅ​ក្រុង Den Helder ភាគ​ខាង​ជើង​ប្រទេស​ហូឡង់។ 

ស្រ្តី​អាហ្វហ្គានីស្ថាន​ក្នុង​សំលៀកបំពាក់​ស្រ្តី​អារ៉ាប់​កំពុង​អង្គុយ បន្ទាប់​ពី​ពួកគេ​បាន​ទទួល​ជំនួយ​ស្បៀង​អាហារ​នៅ​ក្រុង Kandahar។

ស្រ្តី​មួយ​រូប​ដើរ​កាត់​គំនូរ​លើ​ជញ្ជាំង​មួយ​នៅ​ក្រុង​បេរូត ប្រទេស​លីបង់។

ជន​ធម្មយាត្រា​ជនជាតិ​អ៊ីតាលី​ចូលរួម​នៅ​ក្នុង​ពិធី​បួងសួង​ប្រចាំ​សប្តាហ៍​នៅ​ទីលាន Saint Peter's Square ក្នុង​វិមាន​វ៉ាទីកង់។

គ្រាប់ពេជ្រ «Lesedi La Rona» ទំហំ ១១០៩ ការ៉ាត់​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ប្រអប់​មួយ​នៅ​ឯ​ក្រុមហ៊ុនដេញថ្លៃ Sotheby's ក្នុង​ក្រុង Manhattan រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក។ 

អត្តពលិក​ Kamukaika Lappa នៃ​កុលសម្ព័ន្ធ​ Yawalapiti ចូលរួម​នៅ​ក្នុង​ដង្ហែ​ភ្លើង​កីឡាអូឡាំពិក​នៅ​ក្រុង​ប្រាស៊ីលីយ៉ា ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃទី០៣ ខែ​ឧសភា ឆ្នាំ២០១៦។ 

ស្ត្រី​ពិការ​មួយរូប​ត្រូវ​បាន​លើកឡើង​ស្ពាន​ថ្មើរ​ជើង​មួយ​ដោយ​ក្រុម​បាតុករ​នៅ​អំឡុងពេល​បាតុកម្ម​ទាមទារ​ប្រាក់​ជំនួយ​ឧបត្ថម្ភ​ប្រចាំ​ខែ​ នៅ​ក្រុងឡាប៉ាស (La Paz) ប្រទេស​បូលីវី កាល​ពី​ថ្ងៃ​ទី០៣ ខែ​ឧសភា ឆ្នាំ​២០១៦។ 

សង្កាត់​ពាណិជ្ជកម្ម​នៅ​កណ្តាល​ក្រុង​ស៊ីដនី​រំលេច​​ដោយ​ភ្លើងពណ៌​បន្ទាប់​ពី​ថ្ងៃ​លិច នៅ​ស្រប​ពេល​ដែល​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​អូស្រ្តាលី​មួយ​នេះ​កំពុង​ប្រឈម​ជាមួយ​នឹង​សីតុណ្ហភាព​ក្តៅ​ខុស​រដូវ​មួយ។ 

មនុស្សម្នា​ឈរ​លើ​យ៉រ​ដើម្បី​មើល​កម្មវិធី​បង្ហាញ​ម៉ូត​រៀបចំ​ដោយ​អ្នក​រចនាម៉ូត​ជនជាតិ​អាល្លឺម៉ង់​លោក Karl Lagerfeld ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​ម៉ូត​សម្រាប់​​ក្រុមហ៊ុន​ម៉ាក្ស​សំលៀកបំពាក់ Chanel នៅ​ឯ​ផ្លូវ​ Paseo del Prado នៅ​ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា កាល​ពី​ថ្ងៃ​ទី០៣ ខែ​ឧសភា ឆ្នាំ​២០១៦។

តារា​ម៉ូដែល​បង្ហាញ​សំលៀកបំពាក់​ច្នៃ​ដោយ​ក្រុមហ៊ុន​ម៉ាក្ស​សំលៀកបំពាក់ Chanel នៅ​ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា កាល​ពី​ថ្ងៃ​ទី០៣ ខែ​ឧសភា ឆ្នាំ​២០១៦។

ព្រះ​នាង​ Kate នៃ​ប្រទេស​អង់គ្លេស​មើល​ទៅ​លើ​រូបចម្លាក់​ដាក់​តាំង​មួយ​នៅ​អំឡុងពេល​បើក​សម្ពោធ​សួន Magic Garden ថ្មី​នៅ​ឯ​វិមាន Hampton Court Palace ក្នុង​ក្រុង​ឡុងដិ៍។

អ្នកគាំទ្រ​​រឿងភាគ​ Star Wars ស្លៀកពាក់​ក្នុង​​សំលៀកបំពាក់​មនុស្ស​យន្ត R2D2 នៅ​អំឡុងពេល​ថ្ងៃ​អបអរសាទរ​រឿងភាគ Star Wars នៅ​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។