រូបភាព​ជុំវិញ​ពិភពលោក ៣១ ឧសភា ២០២០

បព្វជិត​អាមេនី​ចូល​ក្នុង​ល្អាង Nativity Grotto ដែល​គេ​ជឿ​ថា ជា​កន្លែង​ព្រះយេស៊ូ​ប្រសូត្រ នៅ​ថ្ងៃទី១​នៃ​កម្មវិធី Sunday Mass នៅ​ព្រះវិហារ Church of the Nativity បន្ទាប់​ពី​បើក​ឡើង​វិញ​ នៅ​ពេល​ដែល​អាជ្ញាធរ​ប៉ាឡេស្ទីន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ នៅ​ក្នុង​ក្រុង Bethlehem។

វេជ្ជបណ្ឌិត​ជាច្រើន​នាក់​កាន់​បដា​តវ៉ា​ប្រឆាំង​នឹង​ការ​ប្រមាថ​លើ​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នេប៉ាល់ ក្នុង​ពេល​រឹតត្បិត​សកម្មភាព​សង្គម​របស់​រដ្ឋាភិបាល​ ក្នុង​ពេល​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Kathmandu ប្រទេស​នេប៉ាល់។

ស្ត្រី​ម្នាក់​ថត​រូប​ខ្លួន​ឯង​នៅ​កន្លែង​ផលិត​អំបិល​នៅ​បឹង Sasyk-Sivash នៅ​ក្បែរ​ក្រុង Yevpatoria តំបន់​គ្រីមេ។

អ្នក​តវ៉ា​ម្នាក់​ដែល​រងរបួស​ចូលរួម​ក្នុង​ប្រមូលផ្តុំ​មួយ​ប្រឆាំង​នឹង​មរណភាព​របស់​លោក George Floyd នៅ​ក្នុង​មន្ទីរឃុំឃាំង​របស់​ប៉ូលិស Minneapolis កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

បុគ្គលិក​ដែល​ពាក់​ឈុត​ការពារ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​រោងភាពយន្ត​មួយ​មុន​ពេល​បើក​រោងភាពយន្ត​ឡើង​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​សកម្មភាព​សង្គម​ ដើម្បី​ការពារ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។

រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX ដែល​មាន​ផ្ទុក​អវកាសយានិក​របស់​អង្គការ​ណាសា​ លោក Robert Behnken និង​លោក Douglas Hurley ត្រូវ​បាន​គេ​បាញ់​បង្ហោះ​នៅ​មជ្ឈមណ្ឌល​អវកាស Kennedy របស់​អង្គការ​ណាសា នៅ​ក្នុង Cape Canaveral រដ្ឋ Florida កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

អ្នក​តវ៉ា​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង Las Vegas រដ្ឋ Nevada កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយសារ​តែ​មរណភាព​របស់​លោក George Floyd ដែល​ជា​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរឃុំឃាំង​របស់​ប៉ូលិស​នៅ​ក្នុង​ក្រុង Minneapolis។

បុរស​ម្នាក់​កំពុង​ដើរ​នៅ​ក្បែរ​ត្រី​បាឡែន​អំបូរ humpack ដែល​មាន​ប្រវែង​១៣ម៉ែត្រ និង​ដែល​បាន​ស្លាប់​នៅ​លើ​ឆ្នេរ El Tulate ប្រទេស​ក្វាតេម៉ាឡា កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

អ្នក​តវ៉ា​ដែល​ជា​និស្សិត​ពេទ្យ​ម្នាក់​ជួយ​អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ក្នុង​ក្រុង Minneapolis រដ្ឋ Minnesota បន្ទាប់​ពី​ប៉ូលិស​ចាប់ផ្តើម​បាញ់​ឧស្ម័ន​ទឹក​ភ្នែក និង​គ្រាប់​កាំភ្លើង​ជ័រ នៅ​ក្នុង​បាតុកម្ម​មួយ​ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​លោក George Floyd ដែល​ជា​បុរស​អាហ្វ្រិក​អាមេរិកាំង ដែល​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស។

លោក Gabriel Berendo ដែល​ជា​អ្នក​ជំនួញ និង​អ្នក​ចូលចិត្ត​លេង​រថយន្ត​ម្នាក់​ជិះ​ហិប​មួយ​ដែល​ច្នៃ​ជា​រថយន្ត​នៅ​ក្នុង​ក្រុង Cebu ប្រទេស​ហ្វីលីពីន នៅ​ពេល​លោក​ជិះ​ជុំវិញ​ផ្លូវ​ដើម្បី​រំឭក​ដល់​ពលរដ្ឋ​ឱ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ ខណៈ​ដែល​មាន​វិធានការ​រឹតត្បិត ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

មនុស្សម្នា​រីករាយ​នឹង​ការ​លេង​កម្សាន្ត​របស់​ពួកគេ​នៅ​ឆ្នេរ​សមុទ្រ Baltic Sea នៅ​ក្នុង​ក្រុង Warnemuende ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។