រូបភាព​ជុំ​វិញ​ពិភពលោក ៣១ ឧសភា ២០១៩

សិស្សា​នុសិស្ស​ដែល​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ​លេង​ទឹក​បាញ់​នៅ​ពេល​ពួក​គេ​អបអរ​ថ្ងៃ​ចុង​ក្រោយ​នៅ​សាលា​រៀន ដែល​គេ​ហៅ​ជា​ទូទៅ​ថា កណ្ដឹង​ចុង​ក្រោយ នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែន។

ខ្យល់​ធ្វើ​ឲ្យ​ប៉ើង​អាវ​របស់​សម្ដេច​ប៉ាប​ Francis ទៅ​លើ​មុខ​នៅ​ពេល​លោក​ឡើង​ជិះ​យន្ត​ហោះ​ដើម្បី​ធ្វើ​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ ទៅ​កាន់​ប្រទេស​រូម៉ានី ដោយ​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ Fiumicino ប្រទេស​អ៊ីតាលី។

មនុស្ស​ម្នា​កំពុង​អង្គុយ​ក្រោម​ស្ពាន Margaret នៅ​ជិត​កន្លែង​មាន​គ្រោះ​ថ្នាក់​នាវា ដែល​​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ នៅ​ក្នុ​ងទន្លេ​ Danube ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី។

បុរស​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់​កំពុង​ពិនិត្យ​កញ្ចក់​ដែល​បែក​នៅ​ហាង​ជួស​ជុល​ឡាន​របស់​គាត់ ដែល​ជា​ទីតាំង​វាយប្រហារ​អត្តឃាត​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​អាន​គម្ពីរ​កូអាន នៅ​វិហារ​ឥស្លាម al-Khaldi មុន​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក​ ក្នុង​រដូវ​បុណ្យ​រ៉ាម៉ាដន ក្នុង​ទីក្រុង Gaza។

អ្នក​សម្ដែង​ម្នាក់​ឈរ​នៅ​លើ​ឈើ​ទទួល​លុយ​ពី​បុរស​ម្នាក់​ដែល​ជិះ​ឡាន​ក្រុង​នៅ​ក្រុង Garut ក្នុង​ខេត្ត West Java នៅ​ពេល​​ដែល​ជន​ជាតិ​ឥណ្ឌូនេស៊ី​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​មុន​ពេល​ពិធី​បុណ្យ​ Eid al-Fitr  មក​ដល់។

បាតុករ​នៅ​តំបន់​កាស្មៀរ​ម្នាក់​ដែល​ពាក់​ម៉ាស់ លោត​ទៅ​លើ​ផ្នែក​ខាង​មុខ​នៃ​រថ​ពាស​ដែក​របស់​ប៉ូលិល​ឥណ្ឌា នៅ​ពេល​លោក​គប់​ដុំ​ថ្ម​ទៅ​កាន់​រថ​ពាស​ដែក​នេះ ក្នុង​ពេល​ធ្វើបាតុកម្ម​នៅទីក្រុង​ Srinagar នៃ​តំបន់​កាស្មៀរ គ្រប់​គ្រង​ដោយ​ឥណ្ឌា។

ក្រុម​កម្មករ​សាង​សង់​របង​នៅជុំវិញ​និវេសដ្ឋានរបស់​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​នៅ​ Regent's Park ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស មុន​ពេល​ប្រធានាធិបតី​ ត្រាំ អញ្ជើញ​ទៅតី​នោះ។

កម្អែរ​ភ្នំភ្លើង​ដែល​បញ្ចេញ​ដោយ​បន្ទុះ​ភ្នំ​ភ្លើង​ Mount Agung ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ស្រុក Kubu នៅ​តំបន់ Karangasem នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។

អ្នក​ធ្វើ​ដំណើរ​កំពុង​ឈរ​មើល​រូប​សំណាក​​គ្រោង​ឆ្អឹង​មនុស្ស​ដែល​ជក់​បារី ក្នុង​ពេល​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់​ដឹង​មួយ​ នៅ​ក្នុង​«ទិវា​មិន​មាន​ថ្នាំ​ជក់​ពិភពលោក» នៅ​ទីក្រុង Chennai ប្រទេស​ឥណ្ឌា។