រូបភាព​ជុំវិញ​ពិភពលោក ៣១ ឧសភា ២០១៨

កុមារ​ ​Catholic Sorbs ស្លៀក​សម្លៀក​បំពាក់​ព្រពៃណី​ កំពុង​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​មួយ​ប្រចាំ​ឆ្នាំ​ឈ្មោះ​ថា Corpus Christi នៅ​ក្រុង Crostwitz ប្រទេស​អាល្លឺម៉ង់។

មនុស្ស​ម្នា​នាំ​គ្នា​បញ្ចាំង​ភ្លើង​ទូរស័ព្ទ​ នៅ​ពេល​ពួក​គេ​ចូលរួម​បាតុកម្ម​មួយ​នៅ​មុខ​អាគារ​រដ្ឋ​សភា​ក្នុង​ទីក្រុងប៊ីលីស៊ី ប្រទេស​ហ្សកដានី។

ភ្ញៀវ​ម្នាក់​កំពុង​ញញឹម​ក្រោយ​ពេល​បាន​ថត​រូប​ពួក​ទាហាន​ដែល​កំពុង​ដើរ​កាត់​ពិធី​ជប់លៀង​នៅ​សួន​ច្បារ​មួយ​រៀប​ចំ​ដោយ​​ម្ចាស់​ក្សត្រី​អង់គ្លេស Elizabeth II នៅរាជវាំង Buckingham Palace ក្នុង​ទីក្រុង​ឡុងដ៍។

ក្រុម​អ្នក​រាំ​ចូលរួម​ក្នុង​ពិធី​មួយ​ឈ្មោះ​ថា «រាងកាយ​ស្ថិត​នៅ​ក្នុង​លំហ» រៀប​ចំ​ដោយ​សិល្បករ​ជន​ជាតិ​អូទ្រីស Willi Dorner ដែលពិធី​នេះ​ជា​ផ្នែក​មួយ​នៃ​​ពិធីបុណ្យ​អ៊ីស្រាអែល (Israel Festival) នៅទីក្រុង​ហ្ស៊េរុយសាឡិម។

សិស្ស​មក​ពី​សាលា​អនុវិទ្យាល័យ St Dominic Bukna កំពុង​ប្រលង​វិញ្ញាសារ​ភាសា​អង់គ្លេស នៅ​ខាង​ក្រៅ​ថ្នាក់​ដោយ​សារ​តែ​ថ្នាក់​រៀន​របស់​ពួក​គេ​ចង្អៀត​ណែនខ្លាំង នៅ​ទីក្រុង Kisumu ប្រទេស​កេនយ៉ា។

អ្នក​ប្រមាញ់​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់​កំពុង​បាញ់​ទា​ នៅ​ខេត្ត Laghman ប្រទេស​អាហ្វហ្គានីស្ថាន។

រូបថត​​ដែល​ថត​ដោយ​ប្រើ​ល្បឿន​ម៉ាស៊ីន​ថត​យឺត (low shutter speed) បង្ហាញ​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ដើរ​ជុំវិញ​អាគារ​មួយ​រាង​បួន​ជ្រុ​ដែល​គេ​ហៅ​ថា Kaaba នៅ​ព្រះវិហារ​ឥស្លាម Grand Mosque ក្នុង​ពេល​ពួក​គេ​ប្រមូល​ផ្តុំ​បួង​សួង​នៅ​ពេល​ព្រឹក។​ ពិធី​នេះគេ​ហៅ​ថា Umrah ដែល​ស្ថិត​នៅ​ក្នុង​ខែ​ពិសិដ្ឋរ៉ាម៉ាដន របស់​សាសនា​ឥស្លាម នៅ​ទីក្រុង Mecca ប្រទេស​អារ៉ាប៊ីសាអូឌីត។

រូបថត​ដែល​ថត​ពី​លើ​យន្តហោះ បង្ហាញ​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​ Pahoehoe ដែល​កម្អែរ​របស់​វា​ធ្វើ​ចលនា​យ៉ាង​លឿន​​ទៅ​ទិស​ខាង​ជើង នៅ​តាម​បណ្ដោយ​ផ្លូវ Luana នៅ​ក្នុង​តំបន់ Leilani Estates​។ ក្រុម​អ្នក​ស្វែង​រក​កំពុង​តែ​ជម្លៀស​​ពលរដ្ឋ​ដែល​រស់នៅ​ជិត​ Pahoa នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ។

ក្រុម​បាតុករ​បាញ់​កាំភ្លើង​ធ្វើ​ដោយ​ខ្លួន​ឯងនៅ​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ប្រទេស​នីការាហ្គា ដឹក​នាំ​ដោយ​ប្រធានាធិបតី Daniel Ortega នៅ​ទីក្រុងម៉ាណាហ្គា ប្រទេស​នីការាហ្គា។

លោក Minh Quang មក​ពី​ក្រុង Des Moines រដ្ឋ Iowa កំពុង​ស្ទួច​ត្រី​នៅ​ផែ​នៃ ​Gray's Lake Park។

នាង​ Anita Beroza មក​ពី​ក្រុង Belmont រដ្ឋកាលីហ្វ័រញ៉ា កំពុង​តែ​ត្រូវ​គេ​លួង​លោម​ ក្រោយ​ពេល​នាង​ត្រូវ​បាន​គេ​ទម្លាក់​ចេញ​ពី​ការ​ប្រកួត​អំនាន​មួ​យឈ្មោះ​ថា Scripps National Spelling Bee នៅ​រដ្ឋ​ Maryland សហរដ្ឋ​អាមេរិក។

ពលករ​ចំណាក​ស្រុក​កំពុង​ទាត់​បាល់​ក្នុង​ពេល​ប្រកួត​បាល់ Chinlone នៅ​ក្នុង​វាល​ភក់​មួយ​ក្រោយ​ពេល​ភ្លៀងធ្លាក់​​នៅ​ទីក្រុង​បាង​កក ប្រទេស​ថៃ។