រូបភាពជុំវិញ​ពិភពលោក​ ៣១​​ ឧសភា ២០១៧

បុរស​រង​របួស​ម្នាក់​ដួល​នៅ​លើ​ផ្លូវ​ក្នុង​តំបន់​ផ្ទុះ​គ្រាប់​បែក​ Kabul ប្រទេស​អាហ្វហ្គានីស្ថាន។ គ្រាប់​បែក​ដ៏​ធំ​មួយ​បាន​ផ្ទុះ​នៅ​ទីតាំង​កាទូត​នៃ​រដ្ឋធានី​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៩០​នាក់​បាន​ស្លាប់​និង​ជាង​៣០០​នាក់​រង​របួស។

អធិការបតី​អាល្លឺម៉ង់​អ្នកស្រី Angela Merkel និង​រដ្ឋមន្រ្តី​ចិន​លោក​ Li Keqiang កំពុង​ទទួល​ការស្វាគមន៍​ពី​​ក្រុម​ទាហានឆ្មាំ​នៅនាយកដ្ឋាន​អធិការបតី​ ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់។​

កុមារី​ Nyibol Lual អាយុ​១៣​ឆ្នាំ​ជួយ​គ្រួសារ​នាង​ជីក​ដី​ដើម្បី​ដាំ​ដំណាំ​នៅ Panthau ភាគ​ខាងជើង​ទីក្រុង Bahr al Ghazal ភាគ​ខាងត្បូង​ប្រទេស​ស៊ូដង់។​ ប្រមាណ​៦៣​ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅ​ភាគខាងជើង​ទីក្រុង ​Bahr al Ghazal​ កំពុង​ជួប​គ្រោះ​ខ្វះ​ចំណីអាហារ​ធ្ងន់ធ្ងរ យោងតាម​របាយការណ៏​ចុងក្រោយ​របស់​អង្គការ​សនិ្តសុខ​ចំណី​អាហារ​ IPC។​​​

សត្វពពែ​ពីរក្បាលឈ្មោះ Alpacas Romeo (ឆ្វេង) និង Juliette​ ដែល​ត្រូវ​បាន​គេ​តែង​ខ្លួន​ឲ្យ​សម្រាប់​រដូវ​ក្តៅ​កំពុង​ដើរ​នៅ​ក្នុង​សួន​សត្វ Royev Ruchey ទីក្រុង Krasnoyarsk សី​បេរី​ប្រទេស​រុស្ស៊ី។​

សមាជិក​នៃ​កងកម្លាំង​អ៊ីរ៉ាក់​បាន​បាញ់គ្រាប់​កាំភ្លើង​មួយ​ក្នុង​ការ​ប្រយុទ្ធ​នៅ​ភាគ​ខាងលិច​ទីក្រុង​ Mosul គឺ​តំបន់ Zanjili ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម​។​

កសិករ​​កំពុង​សាងសង់​រូប​ដំរិ​ចម្បើង​ក្នុង​ទីក្រុង Shenyang ខេត្ត Liaoning​ ប្រទេស​ចិន។

កុមារី​Edith Fuller អាយុ​៦ឆ្នាំ​នៃទីក្រុង​Tulsa រដ្ឋ Oklahoma ដែល​ជា​អ្នក​ប្រកបពាក្យ​ក្មេង​បំផុត​ក្នុង​ការ​ប្រកួត​ប្រកបពាក្យ​ជាតិ​ កំពុង​អង្គុយ​ជាមួយ​បេក្ខជន​ប្រកួត​ផ្សេង​ទៀត​ខណ​ដែល​ពួកគេ​កំពុង​រង់ចាំ​ដើម្បី​ប្រកួត​ក្នុង​ការ​ប្រកួត​ប្រកប​ពាក្យ​ជាតិ​លើក​ទី ៩០​ ក្នុង​ទីក្រុង Oxon Hill រដ្ឋ Maryland។​​

មនុស្ស​ម្នា​កំពុង​សប្បាយ​ជាមួយ​កៅអី​វិល​នៅ​ក្នុង​បុរី​ញូវយ៉ក។

ប៉ូលិស​យន្ត​ដំបូង​គេ​ក្នុង​ពិភពលោក​ឈរ​នៅ​ក្នុង​ទីប្រជុំជន​ ទីក្រុង​ Dubai នៅ​អេមីរ៉ាតអារ៉ាប់រួម។

Children attend a class in the forest near Upie, France. - Some childen went to "school" again in oak and pine trees with parents acting as teachers, to protest against the non-reopening of the school in the village.

សិល្បករ​នាង Annie Saunders សម្តែង​ «ការសម្អាត» នៅ​ Times Square បុរី​ញូវយ៉ក។