រូបភាពជុំវិញពិភពលោក ៣១ ឧសភា ២០១៥
Dominika និង Bartek Mieczkowski ជាគូស្វាមីភរិយាជនជាតិប៉ូឡូញទើបនឹងរៀបការរួច ថតរូបអោបគ្នា នៅក្បែរចម្រឹងដែកដែលមានកឹបជាប់ដោយមេសោគូស្នេហ៍ជាច្រើន នៅលើស្ពានសម្រាប់អ្នកថ្មើរជើង Pont de Arts នៅលើទន្លេសែន (Seine) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
មនុស្សស្រីម្នាក់ជ្រមុជខ្លួនឲ្យត្រជាក់ក្នុងទន្លេ Ganges នៅក្នុងព្រឹកមួយនារដូវក្តៅ ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។
រូបថតដែលបញ្ចេញដោយអង្គការអវកាសណាសា (NASA) បង្ហាញពីរូបថតនៃចង្កោមផ្កាយ Arches Cluster ដែលមានដង់ស៊ីតេផ្កាយក្រាស់បំផុតនៅក្នុងដងតារាវិថី (Milky Way) ។ វាមានចម្ងាយ ២៥.០០០ ឆ្នាំពន្លឺពីភពផែនដី ក្នុងតារានិករ Sagittarius ជិតបំផុតនៃចំនុចកណ្តាលរបស់តារាវិថី។
បុរសជនជាតិស៊ីរីម្នាក់យំឱបសាកសពកូនប្រុសរបស់ខ្លួន បន្ទាប់ពីការបំផ្លោងគ្រាប់បែកដោយក្រុមឧទ្ទាមនៅក្នុងសង្កាត់ Jamilia ទីក្រុង Aleppo ។
ឆ័ត្រជាច្រើនពណ៌ត្រូវបានដាក់តាំងលម្អនៅក្បែរព្រះវិហារ St. Sophia Cathedral ដើម្បីប្រារព្ធទិវាទីក្រុង (Day of the City) ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥។
លោក Haydar Ozay បន្ថែមពណ៌ចុងក្រោយលើស្នាដៃសិល្បៈរបស់លោក ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ សិល្បកររូបនេះ បានគូររូបលើជញ្ជាំងដែលមានកំពស់ស្មើផ្ទះ២ជាន់ បង្ហាញពីមនុស្សដែលត្រូវបានសម្លាប់នៅក្នុងបាតុកម្មកាលពី២ឆ្នាំមុន នៅសួនច្បារអ៊ីស្តង់ប៊ុល ដែលបានធ្វើឲ្យមានបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងការដឹកនាំរបស់នាយករដ្ឋមន្រ្តី Tayyip Erdogan។
អ្នកប្រមាញ់សមហ្វឹកហាត់មុនការប្រកួត European Championship of Stag Callers លើកទី១៧ ក្នុងព្រៃនៃឧទ្យានជាតិ Belovezhskaya Pushcha ក្បែរភូមិ Kamenyuki ភាគខាងត្បូងទីក្រុង Minsk ប្រទេសបេឡារុស កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥។
ទូកមួយដឹករូបតំណាងតួអង្គក្នុងរឿង Ratatouille ដែលធ្វើចេញពីផ្កាដែហ្វហ្វូឌិល (daffodil) សម្រាប់ចូលរួមក្នុងការដើរក្បួនក្នុងពិធី Narzissenfest ឬពិធីបុណ្យផ្កាដែហ្វហ្វូឌិល នៅតាមបណ្តោយបឹង Grundlsee ក្នុងភូមិ Bad Aussee ក្នុងប្រទេសអូទ្រីស។
ខ្យល់បក់ឆ័ត្ររបស់អ្នកទស្សនា ខណៈអាកាសធាតុនោះបានធ្វើឲ្យមានការពន្យាពេលការប្រកួតជុំទី៤ រវាងកីឡាករបារាំង Alize Cornetនិងកីឡាករអ៊ុយក្រែន Elina Svitolina នៅក្នុងការប្រកួតកីឡាតេនីស French Open tennis tournament នៅក្នុងពហុកីឡាដ្ឋាន ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
កូនសិស្សកីឡាចំបាប់ស៊ូម៉ូ បីក្មេងម្នាក់ដែលកំពុងយំក្នុងការប្រកួត « ទារកស៊ូម៉ូយំ (Baby-cry Sumo)» នៅក្នុងព្រះវិហារ Sensoji ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥។
អ្នកចូលរួមក្នុងពិធីបុណ្យ Doudou folkloric festival ក្នុងទីក្រុង Mons ប្រទេសបែលហ្ស៊ិក (Belgium) ។ ពិធីបុណ្យ Doudou មានពីរដំណាក់កាល៖ ការដង្ហែវត្ថុសក្ការៈ Waltrude និងចម្បាំងរវាងសន្តី George នឹងសត្វនាគ។
ទន្សាយព្រៃរត់នៅលើទីលានប្រណាំង នៅក្នុងវគ្គជម្រុះសម្រាប់ការប្រកួតឡានប្រណាំង Italian Grand Prix នៅក្នុងកន្លែងប្រណាំងឡាន Mugello Circuit ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥។
អ្នកចូលរួមក្នុងយុទ្ធនាការប្រឆាំងការជក់ថ្នាំជក់មួយ ឈរឲ្យថតរូប មុននឹងការចាប់ផ្តើមទិវាពិភពលោកគ្មានថ្នាំជក់ នៅក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។
A girl carries water in a pot and a bucket on the outskirts of Agartala, India.