រូបភាពជុំវិញពិភពលោក ៣០ ឧសភា ២០១៩

ឧទ្ធម្ភាគចក្រតៃវ៉ាន់ AH-64E Apache ដែលប្រើប្រាស់សម្រាប់ការវាយប្រហារបញ្ចេញអណ្ដាតភ្លើងក្នុងពេលប្រារព្ធពិធីហាត់សមប្រចាំឆ្នាំឈ្មោះថា Han Kuang នៅស្រុក Pingtung កោះតៃវ៉ាន់។

ទាហានកូរ៉េខាងត្បូងបង្ហាញក្បាច់គុនក្នុងពេលហ្វឹកហាត់ ដែលជាផ្នែកមួយនៃសមយុទ្ធ Ulchi Taeguk ក្នុងទីក្រុង Goyang។

បុរសម្នាក់កំពុងសម្រាកពេលបំពុងអានគម្ពីកូអាន នៅវិហារឥស្លាមធំមួយនៅក្នុងខែរ៉ាម៉ាដន នៅរដ្ឋធានីសាណា ប្រទេសយេម៉ែន។

ស្ត្រីកំពុងទូលធុងទឹកដើរទៅកាន់ផ្ទះរបស់ពួកគេ នៅក្នុងស្រុក Thane រដ្ឋ Maharashtra ប្រទេសឥណ្ឌា។
អធិកាបតីអាល្លឺម៉ង់ អង់ជេឡា ម៊ែហ្គែល (កណ្ដាល) ទទួលការសាទរនៅពេលលោកស្រីទទួលសញ្ញបត្រកិត្តិយសថ្នាក់បណ្ឌិតផ្នែកច្បាប់ នៅខណៈដែលអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Harvard លោក Drew Faust និងលោក Alan Garber ប្រធានរដ្ឋបាលនៃសាកលវិទ្យាល័យ Harvard កំពុងសម្លឹងមើល ក្នុងពិធីប្រគល់សញ្ញាបត្រសាកលវិទ្យាល័យ Harvard នៅទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក។
ជនជាតិប៉ាឡេស្ទីនម្នាក់លេងភ្លើងក្នុងពិធីមួយដែលបញ្ជាក់ពីការឈានជិតដល់ថ្ងៃបញ្ចប់ពិធីរ៉ម៉ាដននៃអ្នកកាន់សាសនាឥស្លាម នៅលើកោះនៃទីក្រុង Gaza។
កូនប្រភេទសត្វម្យ៉ាងដែលភាសាអង់គ្លេសហៅថា lemur ដែលទើបនឹងកើតកំពុងស្ថិតនៅក្នុងសួនសត្វ Bioparco ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
អ្នកទស្សនាកំពុងមើលការតាំងពិព័រណ៍ «សង្គ្រាមផ្កាយ Galaxy's Edge» នៅជិតរូប Millennium Falcon នៅសួនកម្សាន្ត Disneyland ក្នុងក្រុង Anaheim រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។