រូបភាព​ជុំវិញ​ពិភពលោក ០៣ ឧសភា ២០២០

ឧទ្ធមាគចក្រ​នៃ​កងកម្លាំង​អាកាស​ឥណ្ឌា​បាច​កម្ទេច​ផ្កា​ទៅ​លើ​បុគ្គលិក​នៃ​មន្ទីរពេទ្យ INS Asvini នៅ​ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា។

បព្វជិត Abbot Vincent Marville ឈរ​នៅ​ផ្លូវ​ដើរ​កណ្តាល​នៃ​វិមាន Basilica of Neuchatel ប្រទេស​ស្វ៊ីស ដែល​ដាក់​បង្ហាញ​រូប​របស់​អ្នកស្រុក​ចំនួន​៤០០នាក់​នាក់​ដែល​មិន​អាច​ចូលរួម​ក្នុង​កម្មវិធី​ Mass ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩។

ក្មេង​ស្រី​នេប៉ាល់​ម្នាក់​ត្រូវ​បាន​គេ​បាញ់​ថ្នាំ​សម្លាប់​មេរោគ នៅ​ពេល​នាង​ទៅ​យក​អាហារ​ចែក​ដោយ​ឥតគិត​ថ្លៃ​ពី​បុគ្គលិក​សង្គមកិច្ច​ក្នុង​ពេល​បិទ​ប្រទេស​ដើម្បី​គ្រប់គ្រង​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ក្រុង Kathmandu។

ស្ត្រី​ម្នាក់​ដើរ​កាត់​ផ្លូវ​លិច​ទឹក​នៅ​ខាង​ក្រៅ​បរិវេណ​ផ្ទះ​របស់​នាង បន្ទាប់​ពី​ទន្លេ Nzoia ជន់​លិច ដោយសារ​តែ​លំហូរ​ទឹក​បញ្ច្រាស់​ពី​បឹង Victoria ក្នុង​ក្រុង Nyadorera តំបន់ Siaya ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។

អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ Puraquequara ត្រូវ​បាន​គេ​ឃើញ​នៅ​ខាង​លើ​អគារ​មួយ​ ក្នុង​ពេល​ធ្វើ​កុបកម្ម​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Manuas ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។

អ្នក​ជិះ​ក្តារ​លេង​ជាមួយ​នឹង​ទឹក​រលក​នៅ​ឆ្នេរ Zorriola បន្ទាប់​ពី​មនុស្ស​ពេញ​វ័យ​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចេញ​មក​ក្រៅ​ដើម្បី​ហាត់ប្រាណ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៧សប្តាហ៍​ ខណៈ​ដែល​រដ្ឋាភិបាល​ចាត់​ផ្តើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង San Sebastian ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។

ជន​ភៀស​ខ្លួន និង​ជន​ទេសន្តរប្រវេសន៍​រង់ចាំ​ចាកចេញ​ពី​កោះ Lesbos ចូល​ទៅ​ក្នុង​ប្រទេស​ក្រិក។

នៅ​ក្នុង​រូបភាព​ពី​លើ​អាកាស​នេះ មនុស្សម្នា​មក​លេង​ឆ្នេរ​នៅ​ក្នុង​ក្រុង Sokcho ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។

រថយន្ត​មួយ​ដែល​ត្រូវ​បាន​បំពាក់​ដោយ​ស្មៅ​សិប្បនិម្មិត​ត្រូវ​បាន​ចត​នៅ​លើ​ផ្លូវ​មួយ​នៃ​កន្លែង​ស្នាក់នៅ​មួយ​នៅ​ក្នុង​ក្រុង​ឡុងដ៍។