រូបភាព​ជុំ​វិញ​ពិភពលោក ០៣ ឧសភា ២០១៩

ស្ត្រី​ម្នាក់​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ ថត​រូប​សញ្ញា​នៅ​លើ​ផ្លូវ​ដែល​បង្ហាញ​រូប Ghislaine Dupont និង Claude Verlon ដែល​ជា​អ្នក​សារព័ត៌មាន​បារាំង​ពីរ​រូប​ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​ម៉ាលី កាល​ពី​ខែ​វិច្ឆិកា ២០១៣ និង​អ្នក​កាសែត​ផ្នែក​ថត​រូប​ជន​ជាតិ​បារាំង Camille Lepage ដែល​ត្រូវ​បាន​សម្លាប់​នៅ​ខែ​ឧសភា ២០១៤ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

វត្ថុ​អនុស្សាវរីយ៍ត្រូវ​បានគេ​ដាក់​តាំង​នៅ​ក្នុង​ហាង​នៅ​ក្រុង Windsor នៅ​ពេល​ដែល​ការ​សប្បាយ​រីក​រាយ​បាន​កើត​មាន​មុន​ពេល​ការ​ប្រសូត្រ​បុត្រ​របស់​ព្រះ​អង្គ​ម្ចាស់ Harry  នៃ​ចក្រ​ភព​អង់គ្លេស និង​នាង Meghan។

មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​និង​កាន់​រូប​ថត​​ព្រះ​មហាក្សថៃ​ Maha Vajiralongkorn នៅ​តាម​ដង​ផ្លូវ​នៅជិត​រាជវាំង​ ក្នុង​ទីក្រុង​បាងកក​ នៅ​មុន​ពិធីបំពាក់មកុដ​រាជ្យ​ ដែល​គ្រោង​នឹង​រៀប​ចំ​ឡើង​​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ទី​៦ ខែ​ឧសភា​នេះ។

ស្ត្រី​ម្នាក់​ពាក់​មួក​ក្នុង​ពិធី​ប្រណាំង​សេះ​ Kentucky Oaks លើក​ទី​១៤៥ នៅ​ Churchill Downs ក្រុង Louisville រដ្ឋ Kentucky សហរដ្ឋ​អាមេរិក។

ជន​ជាតិ​ឥណ្ឌា​មួយ​គ្រួសារ​ថត​រូប​សែលហ្វី នៅ​ជិត​​អ្នក​លក់​ស្ករ​គ្រាប់​នៅ​ឆ្នេរ​សមុទ្រ​ដែល​គេ​បិទ​មួយ នៅ​ឆ្នេរ Puri ក្នុង​រដ្ឋ Odisha ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា នៅ​ពេល​ដែល​ព្យុះ​ស៊ីក្លូន Fani កំពុង​ខិត​ជិត​មក​ដល់​ឆ្នេរ​សមុទ្រ​នេះ។

បុរស​ម្នាក់​ថត​រូប​សែលហ្វីជាមួយ​ក្មេង​ប្រុស​ម្នាក់​ក្រោយ​ពេល​បាន​ទស្សនា​ផ្ទះ «ទីក្រុង​ដែល​ហាម​ឃាត់» ដែល​ជា​ផ្ទះ​របស់​អតីត​អធិរាជ​ចិន ក្នុង​ថ្ងៃឈប់​សម្រាក​៤​ថ្ងៃ​ក្នុង​ទិវា​ពលកម្ម​ពិភពលោក នៅ​ទីក្រុង​ប៉េកាំង។

សន្តិសុខ​កិត្តិយស​កូរ៉េ​ខាង​ត្បូង​ស្លៀក​ពាក់​ឯកសណ្ឋាន​យោធាប្រពៃណី​ សម្ដែង​ក្បាច់​គុន​ក្នុង​ការ​សម្ដែង​ប្រចាំ​សប្ដាហ៍​នៅ​«សារ​មន្ទីរ​ចង​ចាំ​សង្គ្រាម» ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

តារាង​បង្ហាញ​ម៉ូត​ម្នាក់​បង្ហាញ​ស្នាដៃ​រចនា​ដោយ​អ្នក​ស្រី Hannie Hananto ក្នុង​ពិធី​បង្ហាញ​ម៉ូត​នៃ​អ្នក​កាន់​សាសនា​ឥស្លាម នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូ​នេស៊ី។

ស្ត្រី​ជន​ជាតិ​នេប៉ាល់​ម្នាក់​កំពុង​រោយ​​ស្រូវ​សាឡី នៅ​ជាយ​រដ្ឋធានី​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។

អ្នក​ជិះ​ទូក​ក្ដោង​ចូលរួម​ក្នុង​ការ​ប្រណាំង​ទូក​ក្ដោង​ក្នុង​ចម្ងាយ​ឆ្ងាយ​ ដែល​គេ​ហៅ​ថា al-Gaffal នៅ​ជិត​កោះ Sir Abu Nuair ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ឌូបៃ ប្រទេស​អេមីរ៉ាត​អារ៉ាបរួម។

សត្វ flamingo ដេក​ដាក់​ក្បាល​ក្នុង​រោម​របស់​វានៅ​ពេល​ថ្ងៃ​ក្តៅ នៅ​សួនសត្វ Hellabrunn ក្នុង​ទីក្រុង​ម៉ុយនិច (Munich) ប្រទេស​អាល្លឺម៉ង់។