រូបភាពជុំវិញពិភពលោក​ ០៣ ឧសភា ២០១៦

ក្មេង​ប្រុស​ម្នាក់​ហែល​នៅ​ក្នុង​ស្រះ​ដ៏​កខ្វក់​មួយ​នៅ​ថ្ងៃ​ដ៏​ក្តៅ​នៅ​ក្នុង​ក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា។

អ្នក​ធ្វើ​ធម្មយាត្រា Shi'ite លី​ក្តារមឈូស​តំណាង​មួយ​ របស់​លោក Imam Moussa al-Kadhim នៅ​កន្លែង​ពិសិដ្ឋ Shi'ite របស់​ជន​មូស្លីម នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រារព្ធ​បុណ្យ​របស់​លោក​នៅ​សង្កាត់ Kadhimiyah នៅ​ក្នុង​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។

អ្នក​ជិះ​ទូក​ជនជាតិ​ប្រេស៊ីល លោក Rubens Pompeu កាន់​ភ្លើង​សញ្ញា​អូឡាំពិក ក្នុង​ពេល​ធ្វើ​ដំណើរ​កាត់​បឹង Paranoa នៅ​ក្នុង​ក្រុង Brasilia ប្រទេស​ប្រេស៊ីល។ ភ្លើង​សញ្ញា​អូឡាំពិក​បាន​ទៅ​ដល់​ប្រទេស​ប្រេស៊ីល ដែល​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​នៃ​ការ​ផ្លាស់​វេន​កាន់​ភ្លើង​សញ្ញា​នេះ​រយៈពេល​៣ខែ​នៅ​ទូទាំង​ប្រទេស​ប្រេស៊ីល ដែល​នឹង​បញ្ចប់​នៅ​ស្តាត Maracana នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដោយ​មាន​ពិធី​ប្រកាស​បើក​ការ​ប្រកួត​អូឡាំពិក​២០១៦។

បុរស​ម្នាក់​ថត​រូប​ខ្លួន​នៅ​ស្រុក Ginza ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

បុរស​ជ្វីហ្វ​ម្នាក់​ច្រូត​កាត់​ស្រូវ​សាលី មុន​ដល់​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ Shavuot នៅ​ក្នុង​វាលស្រែ​មួយ​នៅ​​ខាង​ក្រៅ​សហគមន៍ Mevo Horon របស់​ជនជាតិ​អ៊ីស្រាអែល។

ស្រ្តី Kashmiri ម្នាក់​ទូល​ក្អម​ ដើម្បី​លក់​នៅ​ផ្សារ​មួយ​នៅ​ជាយ​ក្រុង Srinagar ប្រទេស​ឥណ្ឌា។

ម្ចាស់​សេះ​ជនជាតិ​ប៉ាគីស្ថាន​ម្នាក់​រង់ចាំ​អតិថិជន​ ដែល​នឹង​ជិះ​សេះ​របស់​គាត់​ នៅ​ឆ្នេរ Clifton នៅ​ក្នុង​ក្រុង Karachi ប្រទេស​ប៉ាគីស្ថាន។

ស្រ្តី​ម្នាក់ និង​សុនខ​របស់​គាត់​ឈប់​មើល​ម៉ាឡាកាំង​មួយ​ដែល​ត្រូវ​បាន​គេ​បំពាក់​ជាមួយ​នឹង​ស្រោម​មុខ​សត្វ​សុនខ នៅ​ខាង​ក្រៅ​ហាង​សម្លៀកបំពាក់​មួយ​នៅ​ក្នុង​ក្រុង Nice ប្រទេស​បារាំង។

នាង Katy Perry ដែល​ជា​អ្នក​និពន្ធ​ចម្រៀង និង​អ្នក​ចម្រៀង បាន​ទៅ​ដល់​កម្មវិធី Metropolitan Museum of Art Costume Institute Gala ដើម្បី​ប្រារព្ធ​ពិធី​សម្ភោធ​ «Manus x Machina: Fashion in an Age of Technology» នៅ​ក្នុង​ក្រុង Manhattan ញូវយ៉ក កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។

តួអង្គ​ក្នុង​រឿង Ultraman ដែល​កម្ពស់​៥ម៉ែត្រ​ចំនួន​ពីរ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ក្នុង​ហាង​ទំនិញ​ក្នុង​ក្រុង Shanghai ប្រទេស​ចិន។​ វា​ជា​ផ្នែក​មួយ​នៃ​ការ​តាំង​ពិព័រណ៍​ដើម្បី​ប្រារព្ធ​ខួប​៥០ឆ្នាំ​នៃ​រឿង Ultraman។

កម្មករ​តុបតែង​បង្អួច​នៅ​លើ​អគារ​ខ្ពស់ៗ​នៃ​ហាង​ទំនិញ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។