រូបភាពជុំវិញពិភពលោក ២៩ ឧសភា ២០២០
អ្នកធ្វើការម្នាក់ឈរត្រៀមសម្អាត នៅពេលដែលកន្លែងហែលទឹកត្រូវបានបើកឡើងវិញ ក្នុងពេលដែលមានការបារម្ភការរាលដាលនៃជំងឺកូវីដ១៩ នៅឯកន្លែងហែលទឹកក្នុងទីក្រុង Grand Prairie រដ្ឋតិចសាស សហរដ្ឋអាមេរិក។
អ្នកបួងសួងដែលពាក់ម៉ាស់កំពុងបួងសួងដោយស្ថិតនៅក្នុងគម្លាតសុវត្ថិភាព ដើម្បីការឆ្លងវីរុសកូរ៉ូណា ក្នុងពិធីបួងសួងថ្ងៃសុក្រ នៅព្រះវិហារ Fatih Mosque ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
យន្តហោះរបស់កងទ័ពអាកាសអ៊ីតាលី the Frecce Tricolori ហោះពីលើអាគារនៃព្រះវិហារ Saint Mary of Health ដែលការហោះហើរនេះជាផ្នែកមួយនៃការធ្វើដំណើរទូទាំងប្រទេសដើម្បីបង្ហាញសាមគ្គីភាព បន្ទាប់ពីការផ្ទុះឡើងនៃជំងឺដែលបង្កដោយវីរុសកូរ៉ូណា នៅទីក្រុង Venice ប្រទេសអ៊ីតាលី។
បុគ្គលិកម្នាក់ពាក់ម៉ាស់ការពារធ្វើដោយខ្លួនឯង និងមានស្រោមដៃពណ៌ផ្កាឈូក កំពុងបម្រើសេវានៅឯហាងកាហ្វេនៅក្រៅអាគារមួយ ក្នុងទីក្រុងអាថែន បន្ទាប់ពីទីក្រុងនេះអនុញ្ញាតឲ្យហាងកាហ្វេ ហាងផឹកស៊ី និងភោជនីយដ្ឋាន បើកដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានបិទដោយសារតែការរាលដាលនៃជំងឺកូវីដ១៩។
បុរសម្នាក់កំពុងស្រែកអំពាវនាវទាំងទឹកភ្នែក នៅពេលដែលប៉ូលិសបិទមិនឲ្យចូលទៅតំបន់នៅជិតស្នាក់ការប៉ូលិស Minneapolis បន្ទាប់ពីមានការធ្វើបាតុកម្មអស់រយៈពេលជាច្រើនថ្ងៃមកហើយ ឆ្លើយតបនឹងមរណភាពនៃលោក George Floyd ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក នៅទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។
អ្នកឡើងត្នោតម្នាក់កំពុងចុះពីដើមត្នោតវិញ បន្ទាប់ពីបានត្រងយកទឹកត្នោតដើម្បីផលិតស្រា Arak នៅជាយក្រុង Hyderabad ប្រទេសឥណ្ឌា។
និស្សិតដែលបានបញ្ចប់ការសិក្សាពីសាលា Brophy College Preparatory កំពុងរង់ចាំដល់វេនរត់ចុះតាមច្រកឆ្ពោះទៅកាន់ឆាកម្ដងម្នាក់ៗ ក្នុងថ្ងៃទទួលសញ្ញាបត្រ ដោយសារតែការរាលដាលនៃជំងឺកូវីដ១៩ នៅទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។
សត្វស្វាមួយក្បាលយកផ្លែស្វាយដែលបុរសម្នាក់ឲ្យវា នៅតាមដងផ្លូវ Hua Hin ប្រទេសថៃ ខណៈដែលចំនួនអ្នកទេសចរធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩ ហើយមានមនុស្សតិចតួចប៉ុណ្ណោះដែលឲ្យចំណីវា។
ផ្កា poppy កំពុងរីកនៅវាលមួយ នៅពេលថ្ងៃរះ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។