រូបភាព​ជុំវិញ​ពិភពលោក ២៩ ឧសភា ២០១៧

លោកស្រី Brittany Jacobs ឱប​កូន​ប្រុស​របស់​លោកស្រី​ ឈ្មោះ Christian Jacobs ដែល​មាន​អាយុ៦ឆ្នាំ នៅ​ក្បែរ​ផ្នូរ​របស់​ប្តី​លោកស្រី នៅ​កន្លែង​បញ្ចុះ​សព Arlington National Cemetery នៅ​ថ្ងៃ​រំឭក​គុណូបការៈ​យុទ្ធជន​ពលី នៅ​ក្នុង​ក្រុង Arlington រដ្ឋ Virginia។

រូបភាព​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកជំនន់​មួយ​នៅ​ក្នុង​ស្រុក Matara ប្រទេស​ស្រីលង្កា។ អាជ្ញាធរ​បាន​និយាយ​ថា ភ្លៀង​មូសុង​ដ៏​ធំ​បាន​បោកបក់​លើ​ប្រទេស​ស្រីលង្កា​ ហើយ​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ និង​ការ​បាក់​ដី​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៩១នាក់ និង​១១០នាក់​បាន​បាត់​ខ្លួន។

សកម្មជន​ប្រឆាំង​ធ្វើ​ការ​ដើរ​ក្បួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Nicolas Maduro នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា។

មនុស្ស​ម្នា​លេង​ទឹក​នៅ​ក្នុង​ប្រឡាយ​ទឹក​មួយ​ នៅ​ពេល​ដែល​សីតុណ្ហភាព​ឡើង​ដល់​៣៨អង្សាសេ​ ក្នុង​ខែ​រ៉ាម៉ាឌន​នៅ​ក្នុង​ក្រុង​ Islamabad ប្រទេស​ប៉ាគីស្ថាន។

នេះ​ជា​ទិដ្ឋាភាព​នៃ​បន្ទាយ​របស់​ក្រុម Maute ដោយ​មាន​ទង់ជាតិ​ក្រុម​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​ក្រុង Marawi ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន។ កងទ័ព​ជើង​ទឹក​របស់​ហ្វីលីពីន​បាន​សម្រុក​ទៅ​មុខ ខណៈ​ដែល​ទាហាន​កាន់​តែ​ច្រើន​ឡើងៗ​បន្ត​ប្រយទ្ធ​ជាមួយ​នឹង​ក្រុម Maute ក្នុង​ក្រុង Marawi។

លោក​ប្រធានាធីបតី​រុស្ស៊ី Vladimir Putin (រូប​ឆ្វេង) មើល​ជុំ​វិញ​សាល​សិល្បៈ Galerie des Batailles ជាមួយ​នឹង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron មុន​សន្និស្នីទ​កាសែត​រួម​គ្នា​មួយ នៅ​ក្រោយ​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​វិមាន Versailles Palace ប្រទេស​បារាំង។

អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​ឈប់​សម្រាក បន្ទាប់​ពី​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រោយ​មជ្ឈមណ្ឌល Getty Center នៅ​ក្នុង​សង្កាត់ Mandeville Canyon ក្រុង Los Angeles រដ្ឋ California សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។

ទូក​មួយ​ដឹក​មនុស្ស​ពី​កប៉ាល់​ទៅ​ឆ្នេរ មុន​ពេល​ព្យុះ ​Mora ​បោកបក់​មក​លើ​ពួកគេ នៅ​ក្នុង​ក្រុង Chittagong ប្រទេស​បង់ក្លាដែស។

(ពី​ខាង​ឆ្វេង) លោក Joaquin Phoenix ដែល​ជា​ម្ចាស់​ពាន​រង្វាន់​អ្នក​សម្តែង​ល្អ​បំផុត​របស់​អាមេរិក នាង Lynne Ramsay អ្នក​ដឹក​នាំ​រឿង​ជនជាតិ​អង់គ្លេស និង​លោក Yorgos Lanthimos អ្នក​ដឹកនាំ​រឿង​ជនជាតិ​ក្រិក លោក Ruben Ostlund អ្នក​ដឹកនាំ​រឿង​ជនជាតិ​ស្វ៊ីស នាង Diane Kruger ម្ចាស់​ពាន​រង្វាន់​អ្នក​សម្តែង​ល្អ​បំផុត​របស់​អាល្លឺម៉ង់ នាង Sandrine Kiberlain អ្នក​សម្តែង​ជនជាតិ​បារាំង និង​នាង Leonor Serraille អ្នក​ដឹកនាំ​រឿង​ជនជាតិ​បារាំង ឈរ​ថត​រូប​នៅ​លើ​ឆាក​កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​ពិធីបុណ្យ Cannes Film Festival លើក​ទី៧០ នៅ​ក្នុង​ក្រុង Cannes ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង។

បុគ្គលិក​នៅ​បណ្ណាល័យ​ John F. Kennedy Presidential Library ដាក់​តាំង​បង្ហាញ​នំ​ខួប​កំណើត​ដ៏​ធំ​នៅ​ថ្ងៃ​ខួប​កំណើត​១០០ឆ្នាំ​របស់​លោក​ប្រធានាធិបតី John F. Kennedy នៅ​ក្នុង​ក្រុង Boston រដ្ឋ Massachusetts។

ក្រុមហ៊ុន NTT DOCOMO របស់​ជប៉ុន​បង្ហាញ​ពី​ម៉ាស៊ីន​ដ្រូន​មាន​រាង​មូល​ នៅ​បន្ទប់​ពិសោធន៍​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ក្រុង Yokosuka ខេត្ត Kanagawa ប្រទេស​ជប៉ុន។

កីឡាការនី Magdalena Rybarikova របស់​ស្លូវ៉ាគី​ប្រកួត​ជាមួយ​នឹង​កីឡាការនី Coco Vandeweghe របស់​អាមេរិក ក្នុង​វគ្គ​ទី១​នៃ​ការ​ប្រកួត​ French Open Tennis នៅ​ស្តាត Roland Garros ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

ស្ត្រី​ម្នាក់​ថត​រូប​នៃ​ការ​ផ្ទាំង​សិល្បៈ​មួយ​អំពី​ជីវិត​សត្វ​ក្នុង​ទឹក ដែល​ធ្វើ​ឡើង​ដោយ​សំណាញ់​នេសាទ​គេ​បោះបង់ចោល នៅ​សារៈមន្ទីរ Asian Civilisations ប្រទេស​សិង្ហបុរី។ ផ្ទាំង​សិល្បៈ​នេះ​រចនា​ដោយ​ក្រុម Erub Arts មកពី​កោះ Darnley Island ប្រទេស​អូស្ត្រាលី។

ជនជាតិ​នេប៉ាល់​រត់​ជាមួយ​នឹង​ទង់ជាតិ​របស់​គាត់​ក្នុង​ពេល​រត់​ម៉ារ៉ាតុន​ដើម្បី​សាទរ​ជ័យជម្នះ​លើក​ដំបូង​ក្នុង​ការ​ឡើង​ភ្នំ​ Everest។