រូបភាព​ជុំវិញ​ពិភពលោក ២៩ ឧសភា ២០១៦

យុទ្ធជន Shi'ite ថត​រូប​ខ្លួន​ឯង (selfie)​ នៅ​ពេល​បាញ់​កាំភ្លើង​ផ្លោង​ទៅ​យុទ្ធជន​រដ្ឋ​ឥស្លាម នៅ​ក្បែរ​ក្រុង Falluja ប្រទេស​អ៊ីរ៉ាក់។

បដា​ដ៏​ធំ​មួយ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្បែរ​ខ្លោង​ទ្វារ Brandenburg នៅ​ក្នុង​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ដើម្បី​ផ្សព្វផ្សាយ​ពី​សំណើ​ប្រាក់​ចំណូល​ដែល​ត្រូវ​បាន​ធានា​ក្នុង​កម្រិត​អប្បរមា​នៅ​មុន​ការ​ធ្វើ​ប្រជាមតិ។

អ្នក​ជិះ​ម៉ូតូ​រាប់​ពាន់​នាក់​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី Rolling Thunder XXIX Ride For Freedom បាន​តម្រង់​ជួរ​គ្នា​នៅ​កន្លែង​ចត​ម៉ូតូ Pentagon ពី​ពេល​ដើរ​ក្បួន​កាត់​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​អ្នក​ទោស​សង្រ្គាម​របស់​សហរដ្ឋ​អាមេរិក និង​យុទ្ធជន​ដែល​មិន​មាន​ភាព​សកម្ម​នៅ​នា​ពេល​ថ្មីៗ​នេះ។

យុវជន​ដែល​ចូលរួម​ក្នុង​ចលនា Boy Scout ម្នាក់​ធ្វើ​ការ​គោរព​នៅ​ផ្នូរ​មួយ​បន្ទាប់​ពី​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ដាក់​ទង់ជាតិ​នៅ​កន្លែង​បញ្ចុះ​សព​ជាតិ Los Angeles កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ដើម្បី​ត្រៀម​សម្រាប់​ថ្ងៃ​រំលឹក​វិញ្ញាណក្ខន្ធ (Memorial Day)។

បាតុករ​ម្នាក់​បាត់​កាំភ្លើង​ទឹក​ដាក់​ប៉ូលិស​តំបន់ Catalan នៅ​ក្នុង​សម្លៀកបំពាក់​ការពារ​កុបកម្ម​ក្នុង​ពេល​បាតុកម្ម​នៅ​ក្នុង​ការ​បណ្តេញ​អ្នក​រស់​នៅ​ខុស​ច្បាប់​ចេញ​ពី​ «ធនាគារ​ដែល​ត្រូវ​បាន​គេ​រឹប​អូស» កាលពី​ដើម​សប្តាហ៍​នេះ នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦។

សាកសព​មួយ​ក្នុង​ចំណោម​សាកសព​៤៥​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​កប៉ាល់​យោធា​អ៊ីតាលី​ដែល​មាន​ឈ្មោះ​ថា Vega ក្នុង​ពេល​រុករក និង​បេសកកម្ម​ជួយ​សង្គ្រោះ​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ កំពុង​ត្រូវ​បាន​គេ​យក​ចេញ​ នៅ​កំពង់ផែ Reggio Calabria ប្រទេស​អ៊ីតាលី។

ព្រិល​គ្របដណ្តប់​ផ្លូវ​មួយ​បន្ទាប់​ពី​ព្យុះ​ដ៏​ធំ​មួយ​បាន​បោកបក់​លើ​ក្រុង Eibenstock ប្រទេស​អាល្លឺម៉ង់។

កីឡាករ Sergio Ramos ចង​ទង់សញ្ញា​របស់ Real Madrid នៅ​ជុំ​វិញ​ក​របស់​រូប​សំណាក Cibeles ​នៅ​ពេល​ដែល​ក្រុម​នេះ​ទៅ​ដល់​ទីលាន Cibeles ក្រោយ​ពេល​ដែល​ទទួល​បាន​ជ័យ​ជម្នះ​ពាន​រង្វាន់​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​វគ្គ​ចុងក្រោយ​របស់ League រវាង​ក្រុម Real Madrid និង​ក្រុម Atletico Madrid នៅ​ក្នុង​ក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។

អគារ​ផ្សារ Wanda ដែល​ធ្វើ​ពី​ព័រសើឡែន​ស និង​ខៀវ ស្ថិត​នៅ​ក្នុង​ក្រុង Nanchang ខេត្ត Jiangxi ប្រទេស​ចិន។

សេះ​ព្រៃ​មួយ​ហ្វូង​រត់​នៅ​ក្បែរ​ក្រុង Duelmen ភាគ​ខាង​លិច​នៃ​ប្រទេស​អាល្លឺម៉ង់ ក្នុង​ទិវា​សេះ​ព្រៃ Duelmen កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។

អ្នក​ចូលរួម​ម្នាក់​សប្បាយ​រីករាយ​នៅ​ពេល​នាង​រត់​កាត់​ពពុះ​ទឹក​ក្នុង​ពេល​រត់​ប្រណាំង Love Foam Run នៅ​ក្នុង​ក្រុង Hsinchu កោះ​តៃវ៉ាន់។

យានយន្ត​ជាច្រើន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ Ou Kaapse Weg ដែល​ជា​ផ្លូវ​លើ​ភ្នំ​មួយ​ នៅ​ពេល​ដែល​អ័ព្ទ​គ្រប​ដណ្តប់​ក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

មនុស្ស​ម្នា​ចូលរួម​ពិធី Rockavaria នៅ​ក្នុង Munich ប្រទេស​អាល្លឺម៉ង់។