រូបភាព​ជុំវិញ​ពិភពលោក ២៨ ឧសភា ២០១៧

មនុស្ស​ម្នា​គប់​ម្សៅ​ពណ៌​ដាក់​គ្នា​ក្នុង​ពិធីបុណ្យ Holi នៅ​ក្នុង​ក្រុង Santa Coloma de Gramenet ប្រទេស​អេស្ប៉ាញ។

ជន​មូស្លីម​ម្នាក់​ធ្វើ​ការ​អធិដ្ឋាន មុន​ពេល​ចាប់​ផ្តើម​ពិធី​បួស​តម​អាហារ​នៅ​ថ្ងៃ​ដំបូង​នៃ​ខែ​រ៉ាម៉ាឌន នៅ​ព្រះ​វិហារ Mecca Masjid ក្នុង​ក្រុង Hyderabad ប្រទេស​ឥណ្ឌា។

ក្រុម​បាល់ទាត់ BVB Borussia Dortmund ទៅ​ដល់​សង្កាត់ Borsigplatz ក្នុង​ពេល​អបអរសាទរ​បន្ទាប់​ពី​បាន​ឈ្នះ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ German Cup នៅ​ក្នុង​ក្រុង Dortmund ប្រទេស​អាល្លឺម់ង់។

មនុស្ស​ម្នា​ដើរ​កាត់​ការ​ដំឡើង​ផ្ទាំង​សិល្បៈ​មួយ​របស់​ក្រុមហ៊ុន Team Lab នៅ​ក្នុង​ស្រុក​មួយ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។

ក្មេងស្រី​ម្នាក់​បី​កូន​ក្មេង​ នៅ​ពេល​រង់ចាំ​ជំនួយ​នៅ​ខាង​ក្នុង​មជ្ឈមណ្ឌល​ភៀស​ខ្លួន​ក្នុង​ក្រុង Baloi ខេត្ត Lanao Del Norte ប្រទេស​ហ្វីលីពីន។

កីឡាករ Eduardo Nunez របស់​ក្រុម San Francisco Giants ចាប់​បាល់​មួយ​ដែល​វាយ​ដោយ កីឡាករ Rio Ruiz របស់​ក្រុម Atlanta Braves នៅ​ក្នុង​ការ​ប្រកួត​កីឡា MLB Baseball នៅ​ក្នុង​ឧទ្យាន AT&T Park ក្នុង​ក្រុង San Francisco រដ្ឋ California សហរដ្ឋ​អាមេរិក។

រូប​សំណាក​មួយ​ដែល​ធ្វើ​ពី​លម្អង​ផ្កា​ត្រូវ​បាន​គេ​ដឹក​នៅ​ក្នុង​ការ​ដើរ​ក្បួន​មួយ​ ក្នុង​ពិធី Narzissenfest នោ​តាម​បឹង Grundlsee ក្នុង​ក្រុង Grundlsee ប្រទេស​អូទ្រីស។

កីឡាករ Tom Dumoulin របស់​ហូឡង់​កាន់​ពានរង្វាន់​របស់​ខ្លួន បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ជិះ​កង់ Giro d'Italia ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី។

មនុស្ស​ម្នា​ហាត់​សម​សម្រាប់​ការ​សម្តែង​មួយ​មុន​ពិធីបុណ្យ Dragon Boat នៅ​ក្រុង Chongqing ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។

បុរស​ម្នាក់​ចូលរួម​ក្នុង​ការ​ចាប់​សេះ​ព្រៃ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង Duelmen ប្រទេស​អាល្លឺម៉ង់។