រូបភាព​ជុំវិញ​ពិភពលោក ២៧ ឧសភា ២០១៨

ទាហាន Marine Corps អាមេរិក​ដើរ​ជាមួយ​នឹង​ក្មេងស្រី​ម្នាក់​កាត់​ស្លាក​វិញ្ញាណក្ខន្ធ​មុន​ទិវា​រំឭក​វិញ្ញណក្ខន្ធ Memorial Day នៅ​កន្លែង​បញ្ចុះ​សព Aisne-Marne American Cemetery នៅ​ក្នុង​ក្រុង Belleau ប្រទេស​បារាំង។

ក្រុម​អ្នក​ជិះ​កង់​ជិះ​កាត់​អគារ Colosseum ក្នុង​វគ្គ​លើក​ទី២១ និង​ជា​វគ្គ​ចុង​ក្រោយ​នៃ​ការ​ប្រកួត Giro d'Italia លើក​ទី១០១ នៅ​ក្នុង​ក្រុង​រ៉ូម។

ស្ត្រី​ម្នាក់​អង្គុយ​នៅ​លើ​ឆ្នេរ​ដែល​មាន​សុទ្ធ​តែ​ក្រណាត់​រូប​ឈើ​ឆ្កាង​ពណ៌​លឿង ក្នុង​ពេល​បាតុកម្ម​មួយ​ដែល​អំពាវនាវ​ដោយ​គណៈកម្មការ Republic Defence Committees ក្នុង​ស្រុក​មួយ ដើម្បី​គាំទ្រ​ដល់​មេដឹកនាំ​បំបែក​រដ្ឋ​ដែល​ជាប់​ពន្ធនាគារ នៅ​ឆ្នេរ Mataro ក្បែរ​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។

សារ​ត្រូវ​បាន​ទុក​នៅ​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ​របស់​អ្នកស្រី Savita Halappanavar មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ធ្វើ​ប្រជាមតិ​​ដើម្បី​បន្ធូរបន្ថយ​ច្បាប់​រំលូត​កូន​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ការ​បោះឆ្នោត​មាន​សំឡេង​ច្រើន នៅ​ក្នុង​ក្រុង Dublin​ ប្រទេស​អៀវឡង់។ ការ​រំលូត​កូន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​នយោបាយ​ដោយ​សារ​ការ​ស្លាប់​របស់​អ្នកស្រី Halappanavar ក្នុង​ឆ្នាំ២០១២ ដែល​កាល​នោះ​អ្នកស្រី​មាន​វ័យ​៣១ឆ្នាំ ជា​ជន​ទេសន្តរប្រវេសន៍​មក​ពី​ប្រទេស​ឥណ្ឌា។

ទាហាន​លោត​ឆ័ត្រ​យោង​អាមេរិក​នៅ​ក្នុង​កងពល Airborne លេខ៨២ ចូលរួម​ក្នុង​ព្រឹត្តិការណ៍ 82nd Airborne Division Airborne Review ក្នុង​កម្មវិធី All American Week XXIX នៅ​ក្រុង Fort Bragg រដ្ឋ North Carolina។

ខ្លា​ស​របស់​ឥណ្ឌា​មួយ​ក្បាល​សម្រាក​នៅ​ក្នុង​ស្រះ​មួយ​ក្នុង​ជម្រក​របស់​វា​ក្នុង​ថ្ងៃ​ដ៏​ក្តៅ នៅ​ឧទ្យាន Kamla Nehru Zoological Park ក្នុង​ក្រុង Ahmedabad កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

កីឡាករ Josua Tuisova (រូប​កណ្តាល) ​បោះ​បាល់​នៅ​ក្នុង​ពេល​ប្រកួត​កីឡា​បាល់​ឱប​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម England និង​ក្រុម Barbarians នៅ​ស្តាត Twickenham ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។​

លោក​ឧត្តមសេនីយ៍​ទ័ព​អាកាស​អាមេរិក​ឈ្មោះ Paul "Loco" Lopez សម្តែង​នៅ​ក្នុង​ព្រឹត្តិការណ៍ AirPower Over Hampton Roads JBLE Air និង Space Expo នៅ​មូលដ្ឋាន​ទ័ព Langley-Eustis ក្នុង​រដ្ឋ Virginia កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។

ទាហាន​ម្នាក់​ឈ្មោះ Tamar Kurkumuli អាយុ​២៥ឆ្នាំ បី​កូន​ស្រី​ឈ្មោះ Nino អាយុ​៣ឆ្នាំ​របស់​នាង នៅ​មុន​ពិធី​ស្បថ​កាន់​តំណែង​មួយ ខណៈ​ដែល​ប្រទេស​ហ្សកហ្ស៊ី​ប្រារព្ធ​ខួប​លើក​ទី១០០ នៃ​ការ​ទទួល​បាន​ឯករាជ្យភាព​របស់​ខ្លួន នៅ​ក្នុង​ក្រុង Tbilisi ប្រទេស​ហ្សកហ្ស៊ី កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម្នាក់​ដែល​ពាក់​ស្រោម​មុខ Spiderman បាញ់​កាំភ្លើង​ត្បាល់​ដែល​ធ្វើ​ដោយ​ដៃ​ក្នុង​ពេល​បាតុកម្ម​មួយ​ដើម្បី​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​នីការ៉ាហ្គា Daniel Ortega និង​ភរិយា​របស់​លោក​គឺ​លោកស្រី​អនុប្រធានាធិបតី Rosario Murillo ឲ្យ​ចុះចេញ​ពី​តំណែង នៅ​ក្នុង​ក្រុង Managua កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

ជន​ទេសន្តរប្រវេសន៍​រាំ និង​ច្រៀង​ដើម្បី​សាទរ​នៅ​ពេល​កូនក្មេង​ឈ្មោះ Miracle បាន​កើត​នៅ​លើ​ទូក​នៅ កណ្តាល​សមុទ្រ​មេឌីទែរ៉ាណេ កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

សេះ​ជាច្រើន​ត្រូវ​បាន​គេ​ថត​បា​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​សេះ​ព្រៃ​មួយ​នៅ​ក្នុង​ក្រុង Duelmen ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

បុរស​ម្នាក់ និង​សុនខ​របស់​គាត់​សម្តែង​ឈុត​មួយ​នៅ​មុន​​ព្រឹត្តិការណ៍​តាំង​បង្ហាញ​សេះ​ព្រៃ​មួយ​នៅ​ក្នុង​ក្រុង Duelmen ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

រថយន្ត​លិច​ទឹក​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Salalah ប្រទេស​អូម៉ង់ បន្ទាប់​ពី​ព្យុះ​ស៊ីក្លូន​ Merkunu បោកបក់​លើ​ក្រុង​នេះ កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

លោក Howard ជនជាតិ​ចិន​និង​អូស្ត្រាលី ដែល​ធ្វើ​ត្រាប់​តាម​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង ថត​រូប​ជាមួយ​នឹង​ធូរេន នៅ​សាលមហាស្រព Esplanade ក្នុង​ប្រទេស​សិង្ហបុរី។

ទូក​ក្តោង​យក្ស​មួយ​របស់​លោក​មហាសេដ្ឋី Andrei Melnichenko ជនជាតិ​រុស្ស៊ី ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​ម៉ូណាកូ ក្នុង​ការ​ប្រកួត GP Formula One។

ក្រុម​របាំ Flamenco សម្តែង​នៅ​លើ​មជ្ឈមណ្ឌល South Bank ក្នុង​ពិធីបុណ្យ Andalusian ក្នុង​ក្រុង​ឡុងដ៍។