រូបភាព​ជុំវិញ​ពិភពលោក ២៦ ឧសភា ២០១៩

លោកស្រី Melania Trump (រូប​ស្តាំ) និង​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe គឺ​លោកស្រី Akie Abe ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សារមន្ទីរ​សិល្បៈ​ឌីជីថល នៅ​ក្នុង​ក្រុង​តូក្យូ។

ផ្នូរ​របស់​យុទ្ធជន​ក្នុង​សម័យ​សង្គ្រាម​ត្រូវ​បាន​គេ​ដោត​ទង់ជាតិ​នៅ​ពី​មុខ ក្នុង​កម្មវិធី «ដោត​ទង់ជាតិ» ប្រចាំ​ឆ្នាំ ដើម្បី​គោរព​វិញ្ញណក្ខន្ធ​ដល់​យុទ្ធជន​ទាំង​នោះ​ នៅ​កន្លែង​បញ្ចុះ​សព​ជាតិ Los Angeles ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

ប៉ូលិស​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ក្នុង​ពេល​បាតុកម្ម​ពាក់​អាវ​ក្រៅ​ពណ៌​លឿង​ ជាមួយ​នឹង​អង្គការ​ផ្សេងៗ​ទៀត នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក។

បុរស​ម្នាក់​ជួយ​ជម្លៀស​ក្មេងស្រី​ម្នាក់ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស ដែល​គេ​រាយការណ៍​ថា ធ្វើ​ឡើង​ដោយ​កងកម្លាំង​រដ្ឋាភិបាល និង​សម្ព័ន្ធ​របស់​ពួកគេ​ នៅ​ក្នុង​ក្រុង Maaret Al-Noman ប្រទេស​ស៊ីរី។

កីឡាករ Nicolas Mahut មក​ពី​បារាំង​សាទរ​ជាមួយ​នឹង​កូនប្រុស​លោក បន្ទាប់​ពី​ឈ្នះ​កីឡាករ Marco Cecchinato មក​ពី​អ៊ីតាលី នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត The Roland Garros 2019 French Open Tennis Tournament នៅ​ថ្ងៃទី១ ក្នុង​ក្រុង​ប៉ារីស។

ស្ត្រី​ម្នាក់​ពាក់​មួក​ប្រពៃណី​ធ្វើ​ការ​បោះឆ្នោត​ នៅ​ក្នុង​ក្រុង Gutach ប្រទេស​អាល្លឺម៉ង់ សម្រាប់​ការ​បោះឆ្នោត​អឺរ៉ុប។

មនុស្សម្នា​ចូលរួម​ថ្នាក់​ហាត់​យូហ្គា​ នៅ​ក្នុង​កម្មវិធី​រៀបចំ​ដោយ​សហគមន៍ YSYoga System នៅ​ទីវាល Samalayuca Dune Fields ក្នុង​ក្រុង Juarez រដ្ឋ Chihuahua ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ប្រណាំង​រថយន្ត Monaco Formula 1 Grand Prix ក្នុង​ប្រទេស​ម៉ូណាកូ។

ក្មេង​ប្រុស​ម្នាក់​តុបតែង​ជា មនុស្ស​ពីងពាង ឬ Spiderman ឈរ​ជាប់​នឹង​តុ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​សភា​អឺរ៉ុប នៅ​ស្ថានីយ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ។

សុនខ​មួយ​ប្រភេទ​ត្រូវ​បាន​គេ​តុបតែង​ សម្រាប់​ការ​ដើរ​ក្បួន Dachshunds ប្រចាំ​ឆ្នាំ លើក​ទី៨ នៅ​ក្នុង​ក្រុង Saint Petersburg ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

និស្សិត​របស់​សាលា​យោធា West Point អបអរសាទរ​នៅ​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន នៅ​បណ្ឌិត្យ​សភា​យោធា​សហរដ្ឋអាមេរិក ឬ United States Military Academy កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

តារា​សម្តែង Antonio Banderas ថត​រូប​ជាមួយ​នឹង​ពានរង្វាន់​ Palme d'Or ដែល​ជា​ពាន​រង្វាន់​សម្រាប់​តារា​សម្តែង​តួ​បំផុត សម្រាប់​ភាពយន្ត Pain and Glory នៅ​ក្រោយ​កម្មវិធី​ទទួល​ពានរង្វាន់​នៅ​ក្នុង​មហោស្រព​ភាពយន្ត​លើកទី៧២ នៅ​ក្នុង​ក្រុង Cannes ប្រទេស​បារាំង​ កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

កីឡាករ​របស់​រុស្ស៊ី​អបអរសាទរ បន្ទាប់​ពី​បាន​ឈ្នះ​ពានរង្វាន់ Men's Ice Hockey World Championships ដែល​ជា​ការ​ប្រកួត​រវាង​រុស្ស៊ី និង​សាធារណរដ្ឋ​ឆែក នៅ​ក្នុង​ក្រុង Bratislava ប្រទេស​ស្លូវ៉ាគី។