រូបភាពជុំវិញពិភពលោក ២៤ ឧសភា ២០២០
ស្តេច Willem-Alexander នៃប្រទេសហូឡង់ស្មឹងស្មាធក្នុងការប្រារព្ធកម្មវិធីរំឭកវិញ្ញាណក្ខន្ធដល់ទាហានក្នុងសង្គ្រាមលោកលើកទី២ដែលបានស្លាប់ជាង១០.០០០នាក់ និងដែលត្រូវបានបញ្ចុះនៅកន្លែងបញ្ចុះសព និងរំឭកវិញ្ញាណក្ខន្ធអាមេរិកហូឡង់ នៅក្នុងក្រុង Margraten ប្រទេសហូឡង់។
មនុស្សម្នាពាក់ម៉ាស់ធ្វើការអធិដ្ឋាននៅក្នុងពិធីបុណ្យ Eid al-Fitr នៅព្រះវិហារឥស្លាមបុរាណ Suleymaniye នៅក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
ស្ត្រីម្នាក់ ដែលដៃរបស់នាងតុបតែងជាមួយនឹងសាក់ប្រពៃណី ធ្វើការអធិដ្ឋាននៅក្នុងពិធីបុណ្យ Eid al-Fitr នៅព្រះវិហារឥស្លាមបុរាណ Badshahi នៅក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។
កុមារាធ្វើដំណើរនៅក្នុងខ្លុបរថយន្តមួយនៅក្នុងពិធីបុណ្យ Eid al-Fitr ដែលជាពិធីបុណ្យឥស្លាម ដើម្បីប្រារព្ធការបញ្ចប់នៃខែបួសរ៉ាម៉ាឌន នៅក្នុងខេត្ត Laghman ប្រទេសអាហ្វហ្គានីស្ថាន។
កូនស្វានៅមន្ទីរពិសោធន៍មួយត្រូវបានគេពិនិត្យនៅក្នុងមជ្ឈមណ្ឌលបង្កាត់ពូជមួយនៅមជ្ឈមណ្ឌល National Primate Research Center of Thailand នៅសាកលវិទ្យាល័យ Chulalongkorn នៅក្នុងខេត្ត Saraburi កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។ អ្នកវិទ្យាសាស្ត្រថៃបានចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ទៅលើសត្វស្វា។
បុគ្គលិកសុខាភិបាលរដ្ឋាភិបាលទៅធ្វើតេស្តរកជំងឺកូវីដ១៩ នៅសហគមន៍មាត់ទន្លេនៅក្នុងក្រុង Melgaco តំបន់ Marajoara ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។
កងទ័ពជើងទឹកបាញ់កាណុងកាំភ្លើងនៅក្នុងសារមន្ទីរ Saint Peter and Paul Fortress នៅក្នុងក្រុង St.Petersburg ប្រទេសរុស្ស៊ី។
ក្មេងៗលេងនៅឧទ្យានកម្សាន្តបណ្តោះអាសន្នមួយ នៅពេលពួកគេប្រារព្ធពិធីបុណ្យ Eid al-Fitr នៅក្នុងក្រុង Idlib ប្រទេសស៊ីរី។
ឆ្មាមួយអង្គុយនៅក្បែរជនមូស្លីម ដែលធ្វើការអធិដ្ឋានក្នុងពិធីបុណ្យ Eid al-Fitr នៅខាងក្រៅព្រះវិហារឥស្លាម Kokonoz នៅក្នុងក្រុង Tirana ប្រទេសអាល់បានី។
នេះជាទិដ្ឋាភាពពីលើអាកាសនៃក្រុងពិសិដ្ឋ Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងប៉ុន្មានម៉ោងមុនពិធីបុណ្យ Eid al-Fitr ដែលជាការបញ្ចប់នៃខែបួសរ៉ាម៉ាឌន។
ទង់ជាតិអាមេរិកបក់រវិចៗនៅពាក់កណ្តាលដងទង់ នៅផ្សារទំនើប National Mall ដើម្បីរំឭកដល់ជនរងគ្រោះនៃជំងឺកូវីដ១៩ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។
មនុស្សម្នាដើរនៅលើឆ្នេរនៅក្នុងក្រុង Lulwort ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។