រូបភាព​ជុំវិញ​ពិភពលោក ២៤ ឧសភា ២០១៨

ហ្ម​ដំរីកំពុង​ជិះ​លើ​ដំរី​របស់​គាត់​នៅ​ទន្លេ Yamuna នៅ​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង នៅ​ទីក្រុង​ញូវ​ដែលី ប្រទេស​ឥណ្ឌា។

ជន​ជាតិ​ឥណ្ឌា​កាន់​សាសនា​ឥស្លាម​កំពុង​លាប​ពណ៌​លើ​ក្រណាត់​ស័ក្តិសិទ្ធិ​នៅ​ក្រុង Ajmer ក្នុង​រដ្ឋ Rajasthan របស់​ឥណ្ឌា។

ក្រុម​សកម្មជន​គាំទ្រ​សិទ្ធិ​ក្នុង​ការ​រំលូត​កូន (Pro-Choice) ស្លៀក​ពាក់​ជា​តួអង្គ​ក្នុង​រឿង​ព្រេង Handmaid នៅ​កន្លែង​ធ្វើ​បាតុកម្ម​មួយ​ក្នុង​ក្រុង មុន​ពេលមក​ដល់​នៃ​​ខួប​២៥​ឆ្នាំ​នៃ​ច្បាប់​រំលូត​កូន នៅ​ទីក្រុង​ឌុយប្លាំង​ ប្រទេស​អៀរឡង់។

កម្អែរ​ភ្នំភ្លើង​ Kilauea បាន​ធ្វើ​ឲ្យ​ភ្លឺ​នៅ​ពេល​រាត្រី នៅ​ចំណុច Leilani Estates នៅ​ជិត​តំបន់ Pahoa រដ្ឋ​ហាវ៉ៃ។

បុរស​ជន​ជាតិ​ឥណ្ឌា​ម្នាក់​​កំពុង​រៀប​ចំ​សរសៃ​មី​ vermicelli ដើម្បី​ហាល​ឲ្យ​ស្ងួត​នៅ​ក្នុង​រោង​ចក្រ​មួយ​ ខណៈ​ពេល​ដែល​ជន​អ្នក​កាន់​សាសនា​ឥស្លាម​កំពុង​គោរព​ក្នុង​ខែ​រ៉ាម៉ាដន នៅ​ជាយ​ក្រុង Agartala។

ឡាន​ក្រុមហ៊ុន Renault បើក​បរ​ដោយ​លោក Nico Hulkenberg មក​ពី​ប្រទេស​អាល្លឺម៉ង់​ បាន​ឆ្លុះ​នៅ​ក្នុង​កញ្ចក់​មួក​របស់​អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​ ក្នុង​ពេល​ហាត់​សម​លើក​ទី១ សម្រាប់ត្រៀម​ការ​ប្រណាំង Monaco Formula One Grand Prix នៅ​ទីលាន​ប្រណាំង Monaco ប្រទេស​បារាំង។

ភ្លើង​ឆេះ​ព្រៃ​កំពុង​ឆេះ​នៅ​លើ​កំពូល​ភ្នំ​តូចៗនៅ​ជុំវិញ​ក្រុង New Tehri នៅ​ជួរ​ភ្នំ Bourari ក្នុង​រដ្ឋ Uttarakhand ប្រទេស​ឥណ្ឌា។

ស្ត្រី​ជា​ម្ដាយ​របស់​ជន​ជាតិ​ប៉ាឡេស្ទីន​ឈ្មោះ Oday Khalil អាយុ​ ១៦​ឆ្នាំ ដែល​លបាន​ស្លាប់​ដោយ​ត្រូវ​របួស​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​អ៊ីស្រាអែល កំពុង​យំ​សោក​ឱប​សព​កូន​របស់​គាត់ នៅ​ថ្ងៃ​បុណ្យ​សព​ជិត​ទីក្រុង Ramallah ក្នុង​តំបន់​ West Bank។

ស្ត្រី​ម្នាក់​កំពុង​ដើរ​ជាមួយ​ក្មេង​ស្រី​នៅលើ​ផ្លូវ​ជន់លិចដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ទីក្រុង Malwana ប្រទេស​ស្រីលង្កា។

សមាជិក​ក្រុម​សម្ដែង​ Houle Douce កំពុង​ហាត់​សម​លេង​ឧបករណ៍​​តន្ត្រី​នៅ​លើ​ខ្សែពួរ មុន​ពេល​ពួក​គេ​ចាប់​ផ្ដើម​សម្ដែង​នៅ​ឧទ្យានជាតិ​ភ្នំ Tianmen នៃ​ក្រុង Zhangjiajie ខេត្ត Hunan ប្រទេស​ចិន។