រូបភាព​ជុំវិញ​ពិភពលោក ២៤ ឧសភា ២០១៧

ស្ត្រី​វ័យ​ចំណាស់​ជន​ជាតិ​ជ្វីស​ម្នាក់​ឈ្មោះ Renee Rachel Black និង​បុរស​កាន់​សាសនា​ឥស្លាម​ម្នាក់​ឈ្មោះ Sadiq Patel កំពុង​ស្ថិត​នៅ​ជិត​គំនរ​បាច់​ផ្កា​ដែល​គេ​ដាក់​សម្រាប់​ជន​រងគ្រោះ​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ទីក្រុង​ Manchester នៅ​ទីលាន Ann's ក្នុង​ប្រទេស​អង់គ្លេស។

កម្ទេចបាក់​បែក​បាន​រាយប៉ាយ​នៅ​លើ​ផ្លូវ​ក្នុង​រដ្ឋធានី​​ម៉ូហ្គាឌីស្យូ បន្ទាប់​ពី​ឡាន​មានផ្ទុក​គ្រាប់​បែក​មួយ​គ្រឿង​បាន​ផ្ទុះ​នៅ​ជិត​ភោជនីយដ្ឋាន​មួយ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​សូម៉ាលី ដែល​បាន​សម្លាប់​មនុស្ស​៨​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​១៥​នាក់​ទៀត​រង​របួស។

មន្ត្រីអង្គការ​សហប្រជាជាតិ​និង​ទីភ្នាក់​ងារ​ផ្សេង​ទៀត​បាន​តវ៉ា​ប្រឆាំង​នឹង​គម្រោង​កាត់​ប្រាក់​ខែ​ ៧.៥​ ភាគ​រយ នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

សត្វ​កង្កែបប្រភេទ poison frog​ មួយ​កំពុង​អង្គុយ​នៅ​លើ​ពស់​ខៀវ (emerald tree boa) នៅ​ក្នុង​កន្លែង​តាំង​បង្ហាញ​ថ្មី​មួយ​នៃ​សួន​សត្វ​របស់​ប្រទេស​សិង្ហបុរី។

ក្រុម​អ្នក​តវ៉ា​ស្លៀក​ពាក់​ជា​រូប​ចម្លាក់​សេរីភាព​ ដើរ​ក្បួន​ក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ​កណ្ដាល​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក នៅ​មុន​ដំណើរ​​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ និង​ជំនួប​កំពូល​នៃ​ប្រមុខរដ្ឋ​របស់​​អង្គការ​អូតង់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែ​ឧសភា។

បាតុករម្នាក់ប៉ះទង្គិច​ជាមួយ​មន្ត្រី​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី Michel Temer ក្នុង​​រឿង​អាស្រូវ​ពុក​រលួយ​ចុង​ក្រោយ​ ក្នុង​រដ្ឋធានី​ប្រាស៊ីលីយ៉ា ប្រទេស​ប្រស៊ីល។

មេដឹកនាំ​សំឡេង​ភាគ​តិច​​ក្នុង​រដ្ឋ​សភា​អាមេរិក​ គឺ​លោក​ស្រី Nancy Pelosi និង​លោក Sen. Bernie Sanders ស្ថិត​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​និយាយ​អំពី​សំណើ​ថវិកា​សម្រាប់​ឆ្នាំ​ ២០១៨ នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក Kali Porter អាយុ ៣៤ឆ្នាំ ជន​ចំណាក់​ស្រុក​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី កំពុង​ចេញ​ពី​កម្មវិធីប្រគល់​សញ្ជាតិ​ បន្ទាប់​ពី​លោក​បាន​ទទួល​សញ្ជាតិ​អាមេរិក ក្នុង​ទីក្រុង Los Angeles រដ្ឋ California។

ក្រុម​សកម្មជន​ស្លៀក​ពាក់​ជា​តួអង្គ​នៅ​ក្នុង​រឿង​ព្រេង The Handmaid's Tale កំពុង​ស្រែក​បន្ទោរ​នៅ​ក្នុង​វិមាន​កាពីតូល​ក្នុង​រដ្ឋ​ Texas នៅ​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កម្មវិធី SB8 ដែល​ជា​ច្បាប់​មួយ​តម្រូវ​ឲ្យ​ស្ថាប័ន​​ថែទាំង​សុខភាព កប់​ឬ​ដុត​កាក​សំណល់​ដែល​សល់​ពី​ការ​រំលូត​កូន ការ​រលូត​កូន និង​ការ​យក​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ចេញ។ កូន​ដែល​ខូច​ដោយ​មូលហេតុ​ទាំង​នេះ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ផ្តល់​ទៅ​ឲ្យ​អ្នក​ស្រាវជ្រាវ​ឡើយ។ 

ការសម្តែងមួយធ្វើឡើងនៅពេលបើក​សមាជ​ព្រះវិហារ​ប្រូតេស្តង់​ក្នុង​​តំបន់ Kirchentag នៃ​ទីក្រុង​បែឡាំង ប្រទេស​អាល្លឺម៉ង់។

ភ្នំភ្លើង Sinabung បញ្ចេញ​ផ្សេងយ៉ាង​ក្រាស់ខ្មួល​ខ្មាញ់​ ដែល​គេ​អាច​មើល​ឃើញ​ពី​ទីក្រុង Brastagi ស្រុក Karo ក្នុង​ខេត្ត​សូម៉ាត្រា​ខាង​ជើង ប្រទេស​ឥណ្ឌូនេស៊ី។

សត្វស្វា Patas ​ដែល​ទើប​នឹង​កើត​កំពុង​ស្ថិត​នៅ​ក្នុង​សួន​សត្វ​មួយ​ក្នុង​ទីក្រុង Zhengzhou ខេត្ត​ Henan ប្រទេស​ចិន។

ក្រុម​មន្ត្រី​ស្លៀក​ពាក់​ឯកសណ្ឋាន​​កំពុង​ឈរ​នៅ​លើ​នាវា​ USS Kearsarge នៅ​ពេល​នាវា​នេះ​ចូល​ចត​នៅ​ទីតាំង​ខាង​លិច​នៃ​ទីក្រុង​ Manhattan ក្នុង​រដ្ឋ​ញូវយ៉ក។