រូបភាពជុំវិញពិភពលោក ២៤ ឧសភា ២០១៥
លោក Mans Zelmerlow តំណាងប្រទេសស៊ុយអែត ថើបពានរង្វាន់អបអរជ័យជម្នះពីកម្មវិធីប្រកួតចម្រៀង Eurovision នៅក្នុងរដ្ឋធានី Vienna ប្រទេសអូទ្រីស។
លោក Mans Zelmerlow តំណាងប្រទេសស៊ុយអែត ច្រៀងបទ «វីរបុរស» នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតចម្រៀង Eurovision នៅក្នុងរដ្ឋធានី Vienna ប្រទេសអូទ្រីស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។
កីឡាករចំបាប់ស៊ូម៉ូ Hakuho មកពីម៉ុងហ្គោលីត្រូវបានរុញចេញពីរេញដោយដៃគូប្រកួតដែលមកពីប្រទេសដូចគ្នាគឺ Harumafuji នៅថ្ងៃចុងក្រោយនៃកម្មវិធីប្រកួតជើងឯកកីឡាស៊ូម៉ូ Summer Grand Sumo Tournament ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងរូបថតដែលផ្តល់ដោយកងទ័ពនេប៉ាល់ បង្ហាញពីតំបន់មួយនៅក្នុងតំបន់ភ្នំភាគពាយព្យនៅក្នុងសង្កាត់ Myagdi បានរងផលប៉ះពាល់ដោយការរអិលបាក់ដី។ យោងតាមមន្រ្តីក្នុងតំបន់បានឲ្យដឹងថា ការរអិលបាក់ដីនេះបានធ្វើឲ្យដីភក់និងថ្មធ្លាក់ចូលក្នុងទន្លេ Kali Gandaki ដែលធ្វើឲ្យកំពស់ទឹកកើនឡើងដល់១៥០ម៉ែត្រ។
លោក Luc Valvona ច្រៀងចម្រៀងដោយមានលេងឧបករណ៍តន្រ្តី ukulele ខណៈពេលលោកអង្គុយលើសាឡុងដែលធ្វើឡើងដោយដីខ្សាច់នៅតាមបណ្តោយច្រាំងទន្លេ Thames ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។
អ្នកទស្សនាមើលការប្រកួតឡានប្រណាំងនៅតាមបណ្តោយកំពង់ផែ នៅក្នុងកម្មវិធី Monaco Formula One Grand Prix ក្នុងតំបន់ Monte-Carlo ប្រទេសម៉ូណាកូ (Monaco) ។
គូសង្សារស្ថិតនៅក្នងឈុតសម្លៀកបំពាក់តែង អង្គុយនៅក្នុងខ្ទមមួយ ក្នុងអំឡុងពិធីបុណ្យ Midburn ឆ្នាំ២០១៥ នៅក្នុងវាលខ្សាច់ Negev នៅក្បែរសហគមន៍កសិកម្ម Sde Boker ប្រទេសអ៊ីស្រាអែល។
ស្រ្តីម្នាក់កាន់រុក្ខជាតិផ្កា fuschia នៅក្នុងថ្ងៃចុងក្រោយនៃកម្មវិធីតាំងបង្ហាញផ្កា Royal Horticultural Society's Chelsea នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។
អ្នកចូលរូមម្នាក់រត់កាត់ម្សៅពណ៌ នៅក្នុងការរត់ប្រណាំងពណ៌ នៅក្នុងទីក្រុង Prague សាធារណរដ្ឋឆែក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។