រូបភាព​ជុំវិញ​ពិភពលោក​ ២៣ ឧសភា ២០១៧

បុរស​ម្នាក់​បាន​លី​ក្មេង​ស្រី​ម្នាក់​ដាក់លើ​ស្មា​នៅ​ស្ថានីយ​ Victoria ក្នុង​ទីក្រុង Manchester ប្រទេស​អង់គ្លេស។ មនុស្ស​២២​នាក់​ត្រូវ​បាន​ស្លាប់​និង​របួស​ជាង​១០​នាក់​បន្ទាប់​ពី​មាន​ជនសង្ស័យ​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ទៅ​កាន់ក្រុម​អ្នកគាំទ្រ​ដែល​កំពុង​ចាកចេញ​ពី​ការ​ប្រគុំ​តន្រ្តី​របស់​តារាចម្រៀង​អាមេរិក​ Ariana Grande ក្នុង​ទីក្រុង Manchester។

របាំង​មុខ​តំណាង​អ្នកនយោបាយ​ពុករលួយ​នៅ​ខាងក្រៅ​អគារ​សភា​ជាតិ​ក្នុង​ទីក្រុង​ Brasilia។ តុលាការ​កំពូល​ប្រទេស​ប្រេស៊ីល​បាន​បើក​ការ​ស៊ើបអង្កេត​លើ​លោក​ប្រធានាធិបតី​ Michel Temer ដែល​ត្រូវ​បានចោទ​ប្រកាន់​ពីអំពើពុករលួយ​និង​ជា​សមាជិក​នៃក្រុម​ឧក្រិដ្ឋជន។

អ្នក​គោរព​សាសនា Orthodox រុស្ស៊ី​ឈរ​តម្រង់ជួរ​គ្នា​ដើម្បី​វត្ថុបុរាណ​របស់​ Saint Nicholas នៅ​ក្នុង​ព្រះវិហារ​ Christ the Savior នៅ​ក្នុង​ទីក្រុង​មូស្គូ​ ប្រទេស​រុស្ស៊ី ដែល​ត្រូវ​បាន​បញ្ជូន​មក​ពី​ព្រះ​វិហារ​មួយ​ក្នុង​ប្រទេសអ៊ីតាលីទី​ដែល Saint Nicholas ត្រូវ​បាន​តម្កល់​អស់រយៈពេល​៩៣០​ឆ្នាំ។

ប៉ូលិស​ម្នាក់​មកពី​អង្គភាព​ប្រើ​គ្រាប់បែក​កំពុង​ពិនិត្យតំបន់​បន្ទាប់​ពី​មាន​ការ​ជូន​ដំណឹង​នៅក្បែរ​បុរី​វ៉ាទីកង់ ក្នុង​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី។

បុរស​ម្នាក់​ដើរ​កាត់​សារមន្ទីរ The Broad ក្នុង​ទីក្រុង​ Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី​២២ ឧសភា ២០១៧។

បុរសម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​គេ​វាយ​ដោយ​រំពាត់​ដោយសារ​ការរួមភេទ ក្នុង​ប្រទេស​កាន់​សាសនា​ឥស្លាម​ ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រទូសរ៉ាយ​ទៅកាន់​សហគមន៍​ជនស្រលាញ់ភេទដូចគ្នា​តូច​មួយ​នៅ​ក្នុង​ទីក្រុង​ Banda Aceh ប្រទេស​ឥណ្ឌូនេស៊ី។ បុរស​មួយ​គូរ​នេះ​ដែល​មាន​អាយុ​២០ឆ្នាំ​និង​២៣ ឆ្នាំ ត្រូវ​បាន​រកឃើញ​ថា​មានទោស​ដោយ​បាន​ល្មើស​ច្បាប់សាសនាឥស្លាម​នៅ​ក្នុង​ខេត្ត​អភិរក្ស Aceh។ នេះ​ជាខេត្ត​តែមួយ​គត់​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​អនុវត្ត​ច្បាស់​ឥស្លាម​ហើយ​ពួកគេ​ទាំង​ពីរ​នាក់​ទទួល​ទោស​ម្នាក់​៨៥ រំពាត់។

កីឡាករ​ប្រណាំង​ម៉ូតូ​ម្នាក់​បង្ហោះម៉ូតូ​ក្នុង​ការ​ប្រកួត​មួយ​នៅ​ Guilin តំបន់ស្វ័យត Guangxi Zhuang ប្រទេស​ចិន។

បុរស​ម្នាក់ដុសធ្មេញ​ដោយទឹក​បំពុលកខ្វក់​នៅ​ទន្លេ River Ganga ក្នុង​ទីក្រុង​ Kolkata ប្រទេស​ឥណ្ឌា។