រូបភាពជុំវិញពិភពលោក ២២ ឧសភា ២០២០
ប៉ូលិសនៃក្រុមហាម៉ាស់ ជនជាតិប៉ាឡេស្ទីន ឈរយាមនៅឯច្រកចូលនៃព្រះវិហារមួយ នៅពេលដែលមនុស្សម្នាចូលរួមក្នុងពិធីបួងសួងនៅថ្ងៃសុក្រចុងក្រោយនៃពិធីបុណ្យសាសនាឥស្លាម រ៉ាម៉ាដន នៅទីក្រុង Gaza City។
ស្ត្រីម្នាក់ពាក់របស់ការពារមុខ កំពុងរង់ចាំក្នុងកន្លែងដែលគេគូសសម្រាប់ឲ្យរក្សាគម្លាតសុវត្ថិភាព នៅខាងក្រៅហាងលក់អាហារមួយ ក្នុងពេលមានការផ្ទុះឡើងជំងឺកូវីដ១៩ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
ក្រុមការងារជួយសង្គ្រោះប្រមូលផ្ដុំគ្នានៅកន្លែងដែលយន្តហោះដឹកអ្នកដំណើរបានធ្លាក់ នៅស្រុកមួយជិតព្រលានយន្តហោះទីក្រុងការ៉ាជី (Karachi) ប្រទេសប៉ាគីស្ថាន។
កសិករម្នាក់កំពុងប្រមូលផលស្រូវសាលី ក្នុងពេលដែលរដ្ឋាភិបាលបានដាក់វិធានការបិទប្រទេស ក្នុងពេលមានការរាលដាលនៃជំងឺកូវីដ១៩ នៅទីក្រុង Lalitpur ប្រទេសនេប៉ាល់។
ក្រុមស្ត្រីបម្រើទឹកតែដល់ប្រតិភូ ក្នុងពេលបើកសម័យប្រជុំនៃសមាជជាតិប្រជាជន នៅឯមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ត្រីដុលហ្វីនសម្ដែងក្នុងពេលត្រៀមបើកឡើងវិញសួនចិញ្ចឹមត្រី Aquarium of Genoa ទីក្រុង Liguria។ សួនចិញ្ចឹមត្រីនេះនឹងបើកនៅថ្ងៃទី ២៨ ឧសភា បន្ទាប់ពីត្រូវបានបិទអស់រយៈពេល២ខែ ដោយសារតែការរាលដាលសាកលនៃជំងឺកូវីដ១៩។
មនុស្សម្នាកំពុងរង់ចាំដោយតម្រង់ជួរនៅឯឆ្នេរខ្សាច់ទីក្រុង Long Branch ខណៈពេលដែលឆ្នេរខ្សាច់នៅរដ្ឋ New Jersey ត្រូវបានបើកឡើងវិញមុនពេលទិវារំឭកការចងចាំមកដល់ បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩។
រូបភាពសិស្សនិស្សិតនៅលើតុ ដែលត្រូវបានដាក់នៅលើមនុស្សយន្ត ក្នុងព្រឹត្តិការណ៍មួយឈ្មោះថា «ការបញ្ចប់ការសិក្សាពីចម្ងាយ» នៅឯសាលារៀនមួយនៅតំបន់ Taguig នៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
អ្នកជីករណ្ដៅកំពុងកប់កសាកសពជនរងគ្រោះនៃជំងឺកូវីដ១៩ នៅឯទីបញ្ចុះសព Vila Formosa នៅជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល។
ក្រុមកម្មករចំណាកស្រុកតម្រង់ជួរឡើងជិះរថយន្តក្រុង ដើម្បីធ្វើដំណើរត្រឡប់ទៅរដ្ឋកំណើតរបស់ពួកគេវិញ នៅឯតំបន់សំណង់មិនទាន់រៀបរយឈ្មោះថា Dharavi ដែលជាសំណង់មិនទាន់រៀបរយធំជាងគេនៅទ្វីបអាស៊ី ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
គ្រែជាច្រើនត្រូវបានតម្រៀបជាជួរនៅក្នុងសាលមួយនៃមន្ទីរពេទ្យបណ្ដោះអាសន្ន ក្នុងពេលដែលមានការបិទប្រទេសដោយសារកូវីដ១៩ នៅទីធ្លាសម្រាប់សម្ដែងតន្ត្រី និងកីឡា Karen Demirchyan ទីក្រុងយ៉េរ៉េវ៉ាន់ ប្រទេសអាមេនី។