រូបភាពជុំវិញពិភពលោក ២២ ឧសភា ២០១៨

ប៉ូលិស​កូបកម្ម​បាញ់​ឧស្ម័ន​ទៅកាន់ក្រុម​អ្នកថតរូប​អំឡុង​ការ​ប៉ះទង្គិច​មួយ​ក្នុង​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​ប៉ារីស។​បុគ្គលិកសេវាកម្មសាធារណ​បាន​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ផែនការ​របស់រដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ការងារ​ចំនួន​១២០,០០០​ក្នុង​ឆ្នាំ​២០២២។

ទាហាន​ដើរកាត់​អគារ​បាក់បែក​ក្នុង​ជំរំ​ប្រជាជនប៉ាឡេស្ទីន Yarmouk ក្នុង​ទីក្រុង​ Damascus ប្រទេស​ស៊ីរី។

ក្មេង​ម្នាក់ស្លៀកពាក់​ប្រពៃណី​ចិន​ត្រូវ​អណ្តែត​លើអាកាស​អំឡុង​ការហែក្បួន​នៅ​កោះ Cheung Chau ទីក្រុង​ហុងកុង​ដើម្បី​អបអរ​ពិធីបុណ្យ Bun។

ព្រះនាង Meghan( Duchess of Sussex) ចូលរួម​ក្នុង​ពិធី​ជប់លៀង​ក្នុង​ព្រះរាជវាំង Buckingham Palace ជាមួយ​នឹង​ព្រះនាង​ Camilla (Duchess of Cornwall) ក្នុង​ទីក្រុង​ឡុងដ៍។

សត្វស្លាប​មួយ​ក្បាយល​ទំ​លើ​ក្បាល​របស់សត្វ​ក្តាន់​កន្ទុយ​ស​ក្នុង​ទីក្រុង​ San Jose Villanueva ប្រទេស​ El Salvador កាលពី​ថ្ងៃទី​២១ ឧសភា ឆ្នាំ ២០១៨។

កុមារ​ជនជាតិ​យេម៉ែន​ដែល​ត្រូវ​បាន​ផ្លាស់ទី​លំនៅ​សំឡឹង​មើលទៅ​ជំរំ​បណ្តោះអាសន្ន​នៅ​ជាយក្រុង​ Sana'a, កាលពី​ថ្ងៃទី​២១ ឧសភា ឆ្នាំ​ ២០១៨។

រូបភាព​ពីលើអាកាស​បង្ហាញពី​កម្អែល​ភ្នំភ្លើងហូរចេញ​ទៅ​ទិស​ខាងត្បូង​អំឡុង​ការ​ផ្ទុះ​ភ្នំភ្លើង​មួយ​កាលពី​ព្រឹក​ព្រលឹមនៃ​ភ្នំ Kilauea ក្នុង​រដ្ឋ Hawaii កាលពី​ថ្ងៃទី​២១ ឧសភា ឆ្នាំ ២០១៨។

បុគ្គលោក​ក្រុមហ៊ុន​ Avaaz ម្នាក់​លើកគ្រវី​ទង់ជាតិ​អឺរ៉ុប​ខណ​ដែល​លោក​ឈរ​នៅ​ក្បែរ​រូបក្រដាស​លោក Zuckerberg ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំ​នឹង​គណនី​ហ្វេសប៊ុកក្លែងក្លាយ​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​នៅ​ក្បែរ​ការិយាល័យ​គណកម្មាការ​អឺរ៉ុប​ក្នុង​ទីក្រុងព្រុចសែល​ប្រទេស​បែលហ្ស៊ិក​។

ស្រ្តី​ម្នាក់​ដើរ​កាត់​គំនូរ​ថ្មី​មួយ​ដោយ​សិល្បករ​គំនូរ​លើជញ្ជាំងមុន​នឹងការ​ធ្វើប្រជាមតិ​អំពី​ច្បាប់រំលូត​កូន​ក្នុង​ថ្ងៃទី​២៥ ឧសភា ក្នុង​ទីក្រុង​ Dublin ប្រទេស​អៀរឡង់។

មនុស្សម្នា​ដើរ​ទៅកាន់គ្រោងឆ្អឹង​របស់​សត្វបាឡែន​ពណ៌ប្រផេះ​ដែល​ត្រូវ​បាន​បក់​មក​លើឆ្នេរ​ក្នុង​ទីក្រុង​ RosarIto រដ្ឋ​ Baja California ប្រទេស​ម៉ិកស៊ិក​កាលពី​ថ្ងៃទី​២១ ឧសភា ឆ្នាំ ២០១៨។