រូបភាពជុំវិញពិភពលោក ២១ ឧសភា ២០១៥
លោកនេនតូចៗកំពុងឈររង់ចាំជិះ roller coaster ខណៈពេលពួកគេទៅទស្សនាលេងនៅសូនកំសាន្ត Everland amusement នៅក្នុងកម្មវិធីហ្វឹកហ្វឺនមួយហៅថា «កុមារក្លាយជាព្រះសង្ឃ» នៅក្នុងទីក្រុង Yongin ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
អ្នកស្ម័គ្រចិត្តម្នាក់នៃមូលនិធិសម្រាប់យោធា Massachusetts Military Heroes បានដោតទង់ជាតិនៅក្នុងសួនទង់ជាតិមួយរបស់មូលនិធិនេះ នៅក្នុងថ្ងៃ Shannon Day of Boston ក្នុងទីក្រុង Boston ប៉ុន្មានថ្ងៃមុនពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធ។ គ្រប់ទង់ជាតិដែលមានប្រហែល ៣៧ ០០០ គឺតំណាងសមាជិកយោធាម្នាក់ៗក្នុងរដ្ឋ Massachusetts ដែលបានស្លាប់ក្នុងការបម្រើការងារ ចាប់តាំងពីសង្រ្គាមបដិវត្ត រហូតមកដល់បច្ចុប្បន្ន។
អ្នកចូលរួមធម្មយាត្រារុញរទះមួយ ខណៈពួកគេឆ្លងកាត់ទន្លេ Quema នៅតាមផ្លូវទៅកាន់ទីសក្ការៈបូជា El Rocio ក្នុងខេត្ត Aznalcazar ភាគខាងត្បូងនៃប្រទេសអេស៉្បាញ។
ក្រុមកសិករទួលសំណាប ខណៈពួកគេស្រែកពាក្យស្លោក ក្នុងអំឡុងពេលដើរក្បួនប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការនាំចូលស្រូវ ដែលពួកគេមានការភ័យខ្លាចអាចធ្វើឲ្យតម្លៃស្រូវផលិតក្នុងស្រុកធ្លាក់ចុះ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
សមាជិកនៃក្រុមប្រព័ន្ធផ្សព្វផ្សាយម្នាក់ ឈរនៅលើកញ្ចក់មានរាងមូលដូចឌីសមានទទឹងទំហំជាង៤ម៉ែត្រហៅថា «Sky Portal» ដែលអាចឲ្យមើលឃើញទិដ្ឋភាពផ្លូវពីក្រោមអគារយ៉ាងច្បាស់ នៅក្នុងមជ្ឈមណ្ឌល One World Observatory ក្នុងទីក្រុងញូវយ៉ក។
ប្រជាជននាំគ្នាចាប់ត្រីដាក់ចូលក្នុងកោនសម្រាប់ធ្វើចរាចរណ៍ នៅលើផ្លូវដែលជន់ដោយទឹក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងក្រុង Dongguan ខេត្ត Guangzhou ប្រទេសចិន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។
រថក្រោះខូចមួយ នៅក្នុងមូលដ្ឋានទ័ព Mastouma នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី បន្ទាប់ពីក្រុមឧទ្ទាមបានកាន់កាប់ខេត្តនោះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។
ជនជាតិអ៊ុយរូហ្គាយកាន់រូបថតបងប្អូនដែលបាត់ខ្លួន នៅក្នុងសម័យយោធាកាន់កាប់ (១៩៧៣-១៩៨៥) នៅក្នុងបាតុកម្មប្រចាំឆ្នាំមួយ ក្នុងរដ្ឋធានី Montevideo កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។ ជនជាតិអ៊ុយរូហ្គាយរាប់ពាន់នាក់បានដើរក្បួននៅលើផ្លូវ ១៨ de Julio ដែលជាមហាវិថីសំខាន់ជាងគេនៅក្នុងរដ្ឋធានី ដោយទាមទារព័ត៌មានស្តីអំពីការបាត់ខ្លួនជនជាតិអ៊ុយរូហ្គាយជាង១៥០នាក់ ដែលពួកគេនិយាយថាត្រូវបានចាប់ខ្លួនដោយកងកម្លាំងយោធា។
អ្នកដើរតាមផ្លូវម្នាក់មើលចំណែកនៃរូបចម្លាក់ធ្វើពីសំរិទ្ធនៃមេបញ្ជាការ Lachit Borphukan ដែលនឹងត្រូវតំឡើងនៅកណ្តាលទន្លេ Brahmaputra ក្នុងទីក្រុងបុរាណ Guwahati ប្រទេសឥណ្ឌា។ Lachit Borphukan គឺជាមេបញ្ជាការនៅក្នុងអាណាចក្រ Ahom ដែលត្រូវបានគេស្គាល់តាមរយៈការដឹកនាំរបស់លោកនៅក្នុងចម្បាំង Saraighat ឆ្នាំ១៦៧១ ដោយបានបង្ក្រាបការវាយប្រយុទ្ធចុងក្រោយរបស់កងកម្លាំងអាណាចក្រ Mughal ដែលព្យាយាមពង្រីកទឹកដីនៅក្នុងរដ្ឋ Assam ប្រទេសឥណ្ឌា។
បុរសម្នាក់ជិះកង់កាត់អគារមួយ ដែលនៅខាងមុខអគារនោះមានការតុបតែងលម្អដោយរូបចម្លាក់មនុស្សគ្រប់ពណ៌តោងឡើងអគារហៅថា «flossies» ធ្វើដោយសិល្បករ Rosalie នៅឯក្រុង Düsseldorf ប្រទេសអាល្លឺម៉ង់។
លោក William McConnaughey អាយុ៥៦ឆ្នាំ ដែលបានបើកឡានពីទីក្រុង San Diego ដើម្បីមកជួយកើបប្រេងចេញពីឆ្នេរសមុទ្រដោយសារការធ្លាយប្រេងនៅលើឆ្នេរ Refugio State Beach ក្នុងទីក្រុង Goleta រដ្ឋកាលីហ្វរញ៉ា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។