រូបភាព​ជុំវិញ​ពិភពលោក ២០ ឧសភា ២០១៩

ស្ត្រី​ជា​ជន​ចំណាក​ស្រុក​ម្នាក់​ដែល​ជាប់​ខ្នោះ​នៅ​មន្ទីរ​ឃុំ​ឃាំង​សហព័ន្ធ​បាន​មក​ដល់​សវនាការ​អន្តោប្រវេសន៍​នៅ​តុលាករ​សហព័ន្ធ​សហរដ្ឋ​អាមេរិក ក្នុង​ទីក្រុង McAllen រដ្ឋ​តិច​សាស។

ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​អ៊ុយក្រែន លោក Volodymyr Zelenskiy លើក​ដំបង​អាជ្ញាសិទ្ធិ​ ដែល​តំណាង​ឲ្យ​អំណាច​របស់​ប្រទេស​អ៊ុយក្រែន​ក្នុង​ពិធី​ចូល​កាន់​តំណែង​នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។

មេដឹកនាំ​គណបក្ស​ Brexit លោក Nigel Farage ត្រូវ​បាន​គេ​គប់​នឹង​ទឹក​ក្រឡុក​នៅ​ពេល​លោក​មក​ដល់​ព្រត្តិការណ៍​ឃោសនា​សម្រាប់​គណបក្ស​ Brexit នៅ​ទីក្រុង​ Newcastle។

រូបចម្លាក់​តូចៗ​ត្រូវ​បាន​គេ​ដាក់​តាំង​​នៅក្នុង​ការ​តាំង​បង្ហាញ​ផ្កា​នៅក្នុង​ទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស។

មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​​រង​របួស​ស្រែក​ក្នុង​ពេល​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុងបេរូត ប្រទេស​លីបង់ នៅ​ពេល​ដែល​រដ្ឋាភិបាល​ជួប​ប្រទះ​នឹង​វិបត្តិ​សារពើពន្ធ។

ស្ត្រី​ក្មេងៗស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​កូរ៉េ​ ចូល​រួម​ក្នុង​ពិធី​ «ទិវា​ពេញ​វ័យ» ដែល​ជា​ការ​បញ្ជាក់​ពី​ការ​ធំ​ពេញ​វ័យ​ នៅ​ភូមិ​ Namsan hanok ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្មេង​ប្រុសៗ​ចូល​រួម​លេង​​ល្បែង​កម្សាន្ត​ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​ St. Rita of Cascia នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

គោម​ក្រដាស​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ពិធី​ប្រារព្ធ​បុណ្យ​វិសាខ​បូជា​ នៅ​ទីក្រុង Biyagama ប្រទេស​ស្រីលង្កា។

បុរស​ម្នាក់​កំពុងឡើង​ប៉ម Eiffel Tower នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ខណៈ​ពេល​ដែល​អ្នក​ជួយ​សង្គ្រោះ​ព្យាយាម​ជួយ​សង្គ្រោះ​គាត់។

រចនា​សម្ព័ន្ធ​ដែល​​មាន​ឈ្មោះ​ថា «ប្រាសាទ​ពេល​វេលា» ឬ Temple of Time ដែល​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ដែល​រង​ការ​បាញ់​ប្រហារ​នៅ​ជិត​វិទ្យាល័យ Marjory Stoneman Douglas ត្រូវ​បាន​ដុត​កម្ទេច​​ នៅ​ក្រុង Coral Springs រដ្ឋ​ Florida សហរដ្ឋ​អាមេរិក។