រូបភាព​ជុំវិញ​ពិភពលោក ២០ ឧសភា ២០១៨

មនុស្ស​ម្នា​សែង​​វត្ថុ​សក្ការៈ​មួយ​ដែល​គេ​ហៅ​ថា Mikoshi នៅ​វត្ត Senso-ji ក្នុង​ពិធីបុណ្យ Sanja នៅ​ក្នុង​ស្រុក Asakusa ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

អ្នក​ស្ម័គ្រ​ចិត្ត​ចែក​អាហារ​ដល់​ជន​មូស្លីម​សម្រាប់​អ្នក​មិន​អាច​តម​អាហារ​ក្នុង​រដូវ​រ៉ាម៉ាឌន​របស់​ពួកគេ នៅ​កន្លែង​ចែក​អាហារ​ដោយ​ឥត​គិត​ថ្លៃ នៅ​ក្នុង​ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន។

មុខ​របស់​ក្មេង​ស្រីៗ​មាន​ប្រឡាក់​សុទ្ធ​តែ​ម្ស៉ៅ​នៅ​ក្នុង​ពេល​លេង​ល្បែង​មួយ​ ដើម្បី​រំឭក​ដល់​បព្វជិត anta Rita de Cascia នៅ​ក្នុង​ក្រុង Paranaque ប្រទេស​ហ្វីលីពីន។

ព្រះ​អង្គ​ម្ចាស់ Prince Harry របស់​ចក្រភព​អង់គ្លេស និង​នាង Meghan ដើរ​ចុះ​តាម​ជណ្តើរ​ខាង​លិច​នៃ​ព្រះវិហារ St George's Chapel នៅ​ក្នុង​ក្រុង​ Windsor កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នា២០១៨ បន្ទាប់​ពី​ពិធី​រៀប​អភិសេក។

(ពី​ឆ្វេង​ទៅ​ស្តាំ) លោកស្រី Doria Ragland ម្តាយ​របស់ Meghan Markle ព្រះ​អង្គម្ចាស់ Prince of Wales និង​ព្រះនាង Camilla ចាកចេញ​បន្ទាប់​ពី​ពិធី​រៀប​អភិសេក​របស់​ព្រះអង្គម្ចាស់ Prince Harry និង​តារា​សម្តែង Meghan Markle នៅ​ព្រះវិហារ St George's Chapel ក្នុង​ក្រុង Windsor កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។

នាង Meghan Markle ដើរ​ចុះ​ពី​ផ្លូវ​ដើរ​ ខណៈ​ដែល​នាង​ទៅ​ដល់​កន្លែង​រៀប​អភិសេក​នៅ​ព្រះវិហារ St. George's Chapel ក្នុង​ក្រុង Windsor កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។

នាង Meghan Markle និង​ម្តាយ​របស់​នាង​ទៅ​ដល់​កន្លែង​រៀប​អភិសេក​ជាមួយ​នឹង​ព្រះ​អង្គម្ចាស់ Prince Harry នៅ​ព្រះវិហារ St George's Chapel ក្នុង​ក្រុង Windsor កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។

កម្មករ​ម្នាក់​ផ្លាស់ប្តូរ​ទីតាំង​ផ្កា​ម្យ៉ាង​ឈ្មោះ chrysanthemums ខណៈ​ដែល​គាត់​រៀបចំ​សម្រាប់​ការ​តាំង​ពិព័រណ៍​ផ្កា RHS Chelsea Flower Show នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ស្ត្រី​ម្នាក់​ដែល​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​អង្គុយ​នៅ​លើ​ទួល​មួយ​នៅ​ក្បែរ​ផ្លូវ​លិច​ទឹក​មួយ​នៅ​ក្នុង​ក្រុង Mogadishu ប្រទេស​សូម៉ាលី បន្ទាប់​ជម្រក​បណ្តោះអាសន្ន​របស់​គាត់​បាន​លិច​ទឹក​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ពេល​យប់។

មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្បែរ​ក្រុង Shimla រដ្ឋ Himachal Pradesh ប្រទេស​ឥណ្ឌា។

លោក Daniel Hernandez លួងលោម​នាង Dih-Anaa Forero នៅ​ក្បែរ​កន្លែង​នៃ​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ Santa Fe នៅ​ក្នុង​ក្រុង Santa Fe រដ្ឋ Texas កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។

អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​តួកគី​បក់​ទង់​ជាតិ ខណៈ​លោក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មុន​ពេល​បោះឆ្នោត​នៅ​ក្នុង​ក្រុង Sarajevo ប្រទេស​បូស្ន៊ី។

លោក Alain Thebault (រូប​ឆ្វេង) និង​លោក Anders Bringdal (រូប​ស្តាំ) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុនSea Bubbles ឈរ​នៅ​លើ​ម៉ាស៊ីន​អេឡិចត្រូនិច​នៅ​លើ​ទឹក​ដែល​អាច​ហោះ​បាន​ ក្នុង​ពេល​តាំង​បង្ហាញ​មួយ​នៅ​លើ​ទន្លេ Seine ក្នុង​ប៉ារីស ប្រទេស​បារាំង។

មនុស្សម្នា​លេង​បាល់​ទាត់​នៅ​លើ​វាល​មួយ ដែល​មាន​រូប​កីឡាករ Gabriel Jesus នៅ​លើ​ជញ្ជាំង​ផ្ទះ នៅ​ក្នុង​សង្កាត់ Perus ទី​ដែល​លោក​បាន​រស់​នៅ​ក្នុង​ពេល​កុមារភាព​នៅ​ជាយ​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។