រូបភាពជុំវិញពិភពលោក ០២ ឧសភា ២០១៩
តំណាងរាស្ត្រ Steve Cohen នៃរដ្ឋ Tennessee (ឆ្វេង) ដាក់មាន់លំនឹងនៅលើតុសម្រាប់សាក្សី សម្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ William Barr ក្រោយពេលលោកមិនបានបង្ហាញខ្លួននៅមុខគណៈកម្មាធិការយុត្តិធម៌របស់សភា នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ព្រះសង្ឃក្មេងៗកំពុងជិះរថយន្តខ្សែ ក្នុងពេលពួកគេទស្សនាសួនកម្សាន្ត Everland ក្នុងទីក្រុង Yongin ប្រទេសសកូរ៉េខាងត្បូង។
អ្នកនេសាទជនជាតិឥណ្ឌាទាញទូករបស់គាត់ទៅកាន់ដីគោកនៅឆ្នេរសមុទ្រ Puri នៅក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា នៅខណៈដែលព្យុះស៊ីក្លូន Fani កំពុងខិតមកជិតឆ្នេរសមុទ្រឥណ្ឌាមួយនេះ។
ក្រុមអ្នកតវ៉ាស្លៀកពាក់ជាសម្ដេចប៉ាប នៅក្បែរឡានប៉ូលិសស្វ៊ីស ក្នុងពេលពួកគេប្រារព្ធទិវាពលកម្មពិភពលោក ១ ឧសភា នៅទីក្រុង Zurich ប្រទេសស្វ៊ីស។
អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ Holocaust លោក Edward Mosberg កាន់ដៃចៅស្រីឈ្មោះ Jordana Karger នៅពេលលោកមកចូលរួមក្នុងពិធីមួយឈ្មោះថា «ក្បួនដង្ហែសម្រាប់ការរស់នៅ» ដើម្បីរំឭកដល់ការភ័យខ្លាចនៃអំពើប្រល័យពូជសាសន៍ Holocaust នៅអតីតជំរំរបស់ពួកណាស៊ីអាល្លឺម៉ង់ ឈ្មោះថា Auschwitz ក្នុងទីក្រុង Oswiecim ប្រទេសប៉ូឡូញ។
ក្រុមអ្នកគាំទ្របញ្ចេញពន្លឺទូរស័ព្ទនៅពេលក្រោកឈរឡើងនៅមុនការប្រកួតជើងឯកបាល់ទាត់ទ្វីបអាមេរិកខាងជើង CONCACAF នៅវគ្គផ្ដាច់ព្រាត់រវាងក្រុម Monterrey និងក្រុម Tigres ក្នុងទីក្រុង Monterrey ប្រទេសម៉ិកស៊ិក។
តារាចម្រៀង Brendan Urie និងនាង Taylor Swift កំពុងសម្ដែងដើម្បីបើកពិធី ប្រគល់ពានរង្វាន់តន្ត្រី Billboard Music Awards ឆ្នាំ២០១៩ នៅទីក្រុងឡាស់វេហ្កាស់ (Las Vegas) រដ្ឋ Nevada។
កម្ទេចបាក់បែកនៃផ្ទះជាច្រើនដែលត្រូវបានកម្ទេចនៅក្នុងការបាក់ដីនៅទីក្រុងឡាប៉ាស ប្រទេសបូលីវី។
អ្នកតវ៉ាម្នាក់ស្លៀកពាក់ជាបុរសពីងពាង (Spiderman) កំពុងប្រព្រឹត្តការមិនគោរពច្បាប់ នៅពេលលោកឆ្លងចូលទៅក្នុងខ្សែបន្ទាត់ដែលប៉ូលិសបានដាក់ ក្នុងពេលពួកគេតវ៉ាប្រឆាំងនឹងក្រុមប្រឹក្សាសារពើរពន្ធសហព័ន្ធ ដែលជាផ្នែកមួយនៃការប្រារព្ធទិវា «១ឧសភា» នៅទីក្រុងសាំងហ្សង់ ប្រទេសព័រតូរីកូ។