រូបភាពជុំវិញពិភពលោក ០២ ឧសភា ២០១៨

លោក​នេន​ដែល​ទើប​តែ​កោរសក់​ហើយ​ថត​រូប​ជាមួយ​សង្ឃ​នៃព្រះពុទ្ធ​សាសនា​អំឡុងបុណ្យ​វិសាខ​បូជា​ ថ្ងៃ​កំណើត​របស់​ព្រះពុទ្ធ​នៅ​ព្រះវិហារ​ Jogye ក្នុង​រដ្ឋ​ធានី​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​។

ប្រជាជន​ចែវទូក​លើ​ទន្លេ Potomac ខណ​ដែល​ព្រះអាទិត្យ​រះ​នៅទីរំឮកវិញ្ញាណក្ខន្ធ​ Jefferson Memorial ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ស្រ្តីម្នាក់​ដែល​រងគ្រោះ​ដោយ​ឧស្ម័នបង្ហូរ​ទឹកភ្នែក​ត្រូវ​បាន​ជួយ​អំឡុង​បាតុកម្ម​ក្នុង​ថ្ងៃទិវាពលកម្មអន្តរជាតិ​ប្រឆាំង​នឹងវិធានការណ៍​រឹតត្បិត​ក្នុង​ទីក្រុង​ San Juan ព័រតូរីកូកាលពី​ថ្ងៃទី​០១ ឧសភា ឆ្នាំ២០១៨។

សត្វ​សុនខ​ដែល​ល្បី​លើ​អ៊ីនធឺណិត​ត្រូវ​បាន​គេ​នាំ​មកលើឆាក​អំឡុង​ការ​ធ្វើបទបង្ហាញ​នៅក្នុងសន្និសីទ​ F8 ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​ក្នុង​ទីក្រុង​ San Jose រដ្ឋ​កាលីហ្វ័រញ៉ា​កាលពីថ្ងៃទី​០១ ឧសភា ឆ្នាំ២០១៨។

បុរស​ជនជាតិ​ Andean ឈប់សម្រាក​ជាមួយ​សត្វ​ llama របស់​ខ្លួន​នៅ​ពេល​ដែល​ភ្ញៀវទេសចរ​ទស្សនា​ភ្នំឥន្ធនូធម្មជាតិនៅ​ទីក្រុង​ Pitumarca ប្រទេស​ប៉េរូ។

សត្វ​លា​មួយ​ក្បាល​ត្រូវ​បាន​គេ​តុបតែង​ជា​ Unicorn នៅ​ក្នុង​ពិធី​ «សត្វ​លាប្រចាំ​ប្រទេស​» ក្នុង​ទីក្រុង​ Otumba ប្រទេស​ម៉ិកស៊ិកកាលពី​ថ្ងៃទី​០១ មេសា ឆ្នាំ ២០១៨។ ​ពិធី​ «សត្វ​លាប្រចាំ​ប្រទេស​» ត្រូវ​បាន​រៀបចំ​ជារៀង​រាល់​ឆ្នាំ​ដើម្បី​នាំ​ប្រជាជន​ដែលគាំទ្រ​ការទិញ​និង​លក់​សត្វ​នេះ​ពី​ការ​ផុត​ពូជ​មក​ជួបជុំគ្នា។

អ្នក​លេង​ហ្គីតា​៧,៤១១ នាក់​មក​លេង​បទចម្រៀង «Hey Joe» ដោយ​លោក Jimi Hendrix ដើម្បី​បំបែកកំណត់ត្រាពិភពលោកហ្គីណេស​នៅ​ Market Square ក្នុង​ទីក្រុង​ Wroclaw ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃទី​០១ ឧសភា ឆ្នាំ ២០១៨។

ស្ពាន​ឈើ​មួយ​ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​សមុទ្រ​ទឹកកក​នៅ​កោះ Merenkurkku ក្បែរ​ទីក្រុង​ Vaasa ប្រទេស​ហ្វាំងឡង់។