រូបភាពជុំវិញពិភពលោក ០២ ឧសភា ២០១៦
ក្មេងប្រុសពីរនាក់សើចដាក់គ្នា បន្ទាប់ពីបានកោរសក់ក្នុងការប្រារព្ធពិធីបុណ្យពិសាខបូជាលើកទី ២.៥៦០ នៅថ្ងៃទី១៤ ខែឧសភា នៅឯវិហារ Jogye ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ប្រជាជនអបអរសាទរថ្ងៃបុណ្យ «Clean Monday» នៅក្រុង Lviv ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ បុណ្យ Clean Monday ដែលជាបុណ្យប្រពៃណីសាសនាគ្រិស្តនៅអ៊ុយក្រែនត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទីមួយ បន្ទាប់ពីថ្ងៃបុណ្យ Orthodox Easter។
អ្នកដើរលើខ្សែពីរយៈកម្ពស់ខ្ពស់នាង Heather Larsen ដើរឆ្លងខ្សែពួរវាងអគារចំនួនពីរនៃអគារសារមន្ទីរ David នៅក្រុងហ្ស៊េរុយសាឡិម។ ជាមួយនឹងខ្សែសុវត្ថិភាពចងភ្ជាប់នឹងខ្សែពួ នាង Larsen បានដើរឆ្លងខ្សែពួនៅក្នុងប្រវែង ៣៥ ម៉ែត្រ។
បុរសកាន់ជំនឿសាសនាហិណ្ឌូគ្របមុខរបស់ខ្លួន ជាមួយនឹងឆ្នាំដីដាក់អាចម៌គោសម្ងួតដែលកំពុងឆេះនៅលើក្បាលរបស់ខ្លួននៅអំឡុងពេលពិធីបួងសួងនៅក្នុងពិធីបុណ្យ Simhastha Kumbh Mela ក្នុងក្រុង Ujjain ប្រទេសឥណ្ឌា។
ប្រជាជនគុយបាឈរទស្សនា ខណៈដែលនាវាកំសាន្តដំបូងដែលធ្វើដំណើរពីសហរដ្ឋអាមេរិកមកកាន់ប្រទេសគុយបាបានចូលមកក្នុងកំពង់ផែក្រុងឡាហាវាន។
គូស្នេហ៍ដែលទើបនឹងរៀបការថ្មីថ្មោងចូលរួមនៅក្នុងពិធីរៀបអាពាហ៌ពិពាហ៌ទ្រង់ទ្រាយធំមួយនៅឯក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។
រថយន្តបោះបង់ចោលជាមួយនឹងស្មៅដុះព័ទ្ធជុំវិញត្រូវថតបាននៅក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។
មន្រ្តីប៉ូលិសបានឃុំខ្លួនបាតុករមួយរូបនៅអំឡុងពេលបាតុកម្មប្រឆាំងនឹងពួកមូលធននិយម បន្ទាប់ពីការដង្ហែក្បួនMay Day នៅក្រុង Seattle រដ្ឋធានីវ៉ាស៊ីនតោន ស.រ.អា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។
បុរសម្នាក់ដើរចេញ បន្ទាប់ពីបានគូសខ្សែរង្វង់លើខ្សាច់នៅជិតទន្លេ Thames ជាមួយនឹងឃ្លាដែលសរសេរថា «កុំឲ្យកូនចៅរបស់យើងលង់នៅក្នុងខ្សែរង្វង់បំណុល» នៅក្រុងឡុងដិ៍ ប្រទេសអង់គ្លេស។
ស្រ្តីម្នាក់សម្ងួតត្រីនៅជិតឆ្នេរ Ngapali នៅក្រុង Thandwe រដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។
កម្មករបេះផ្កា Tulip នៅលើសួនផ្កា Spezialkulturen ជិតក្រុង Blumenberg ប្រទេសអាល្លឺម៉ង់។
បុរសម្នាក់ឲ្យចំណីទៅសត្វចាបនៅឯសួន St. Jame's Park នៅក្រុងឡុងដិ៍ ប្រទេសអង់គ្លេស។