រូបភាព​ជុំវិញ​ពិភពលោក ១៩ ឧសភា ២០១៩

មនុស្សម្នា​បង្ហោះ​គោម​ក្រដាស​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា នៅ​វត្ត Borobudur នៅ​ក្នុង​ក្រុង Magelang ខេត្ត Central Java ប្រទេស​ឥណ្ឌូណេស៊ី។

បុរស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បន្ទាប់​ពី​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង​ក្រុង Varanasi រដ្ឋ Uttar Pradesh ក្នុង​ការ​បោះឆ្នោត​ដំណាក់កាល​ចុងក្រោយ​នៅ​ក្នុង​ការ​បោះឆ្នោត​សកល​ក្នុង​ប្រទេស​ឥណ្ឌា។

ក្មេង​ប្រុស​ម្នាក់​អុជ​ទៀន​ក្នុង​ថ្ងៃ​វិសាខបូជា នៅ​ក្នុង​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

មនុស្ស​ម្នាក់​ស្លៀកពាក់​ឈុត​តុក្កតា​ជិះ​កត់​នៅ​ក្នុង​ពិធីបុណ្យ Cycling Festival នៅ​ក្នុង​ក្រុង​មូស្គូ ប្រទស​រុស្ស៊ី។

មនុស្សម្នា​ញ៉ាំ​អាហារ​ពេល​ព្រឹក មុន​ការ​តម​អាហារ​ក្នុង​ខែ​រ៉ាម៉ាឌន នៅ​ក្បែរ​កម្ទេចកម្ទី​អគារ​ដែល​ខូចខាត​ដោយសារ​តែ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នា​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​ក្រុង Gaza City ប្រទេស​ប៉ាឡេស្ទីន កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

សមាជិក​គ្រួសារ​របស់​ទាហាន​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ យំ​នៅ​កន្លែង​គោរព​វិញ្ញណក្ខន្ធ​ជនរងគ្រោះ​ក្នុង​សង្គ្រាម នៅ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី១០ នៃ​ការ​បញ្ចប់​សង្គ្រាម​រវាង​ក្រុម​យុទ្ធជន Tamil Tigers និង​ទាហាន​រដ្ឋាភិបាល នៅ​ក្នុង​ក្រុង Colombo ប្រទេស​ស្រីលង្កា។

បុរស​ម្នាក់​ជជែក​ជាមួយ​សមាជិក​ក្រុម Escaramuza ម្នាក់​មុន​ការ​សម្តែង​របស់​នាង​នៅ​ជាយក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

មនុស្ស​ម្នាក់​កំពុង​រៀបចំ​ផ្កា​នៅ​ថ្ងៃ​ចុងក្រោយ​មុន​ការ​តាំង​ពិព័រណ៍​ផ្កា RHS Chelsea Flower Show នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

អគារ Martin Tower ដែល​ជា​អតីត​ទីស្នាក់ការ​របស់​ក្រុមហ៊ុន Bethlehem Steel ត្រូវ​បាន​គេ​វាយ​កម្ទេច​ នៅ​ក្នុង​ក្រុង Bethlehem រដ្ឋ Pennsylvania។

ក្មេងៗ​អាហ្វហ្គានីស្ថាន​ប្រមូល​ស្មៅ មែកឈើ និង​របស់​ផ្សេងៗ​ទៀត​សម្រាប់​បង្កាត់​ភ្លើង​ នៅ​ជាយក្រុង​ក្នុង​ខេត្ត Herat ប្រទេស​អាហ្វហ្គានីស្ថាន។

រូប​បដិមា​ព្រះពុទ្ធ​ដ៏​ធំ​មួយ​កំពុង​ត្រូវ​បាន​គេ​សាងសង់​នៅ​វត្ត Khai Nguyen ជាយក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

ឧទ្ធម្ភាចក្រ​មួយ​ហោះ​កាត់​រូបសំណាក​សេរីភាព​ នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

លោក Duncan Laurence មក​ពី​ហូឡង់​អបអរសាទរ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ចម្រៀង Eurovision Song Contest ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

អ្នក​ទេសចរណ៍​ម្នាក់​ថត​រូប​នៅ​ច្រក​ចូល​ក្នុង​ផ្សារ​ទំនើប​មួយ​ នៅ​ក្នុង​ក្រុង Tokyo ប្រទេស​ជប៉ុន។