រូបភាពជុំវិញពិភពលោក ១៩ ឧសភា ២០១៧
ក្មេងប្រុសកាស្មៀរម្នាក់បានបិទបាំងខ្លួនដោយប្រើបន្ទះឈើដើម្បីការពារដុំថ្មនិងអំបែងកែវ ក្នុងពេលមានការប៉ះទង្គិចគ្នាមួយរវាងប៉ូលិសឥណ្ឌា និងក្រុមបាតុករក្នុងអំឡុងពេលការធ្វើបាតុម្មមួយនៅក្នុងទីក្រុង Srinagar រដ្ឋកាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។
ក្មេងៗថតរូបក្នុងពេលប្រារពទិវាទង់ជាតិហៃទី ក្នុងទីក្រុង Arcahaie ប្រទេសហៃទី។
កីឡាករ Yahya Berrabah នៃប្រទេសម៉ារុក ប្រកួតក្នុងវិញ្ញាសារលោតចម្ងាយឆ្ងាយផ្នែកបុរស នៅក្នុងការប្រកួតកីឡា Islamic Solidarity លើកទី៤ នៅស្តាតអូឡាំពិកក្នុងទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
សត្វស្វាមួយក្បាលលោតតាមបណ្ដោយមែកឈើនៅលើទឹកត្រពាំងមួយក្នុងថ្ងៃដ៏ក្តៅ នៅទីក្រុង Allahabad ប្រទេសឥណ្ឌា។
អ្នកដឹកនាំរឿង JR បានថតរូបនៅពេលមកដល់កម្មវិធីចាក់បញ្ចាំងខ្សែភាពយន្ត Visages, Villages នៅក្នុងកម្មវិធីខ្សែភាពយន្តអន្តរជាតិលើកទី៧០ ក្នុងទីក្រុង Cannes នៅភាគខាងត្បូងនៃប្រទេសបារាំង។
រទេះភ្លើងប្រើធ្យូងប្រភេទ 99 1782-4 ដែលផលិតនៅឆ្នាំ១៩៥៣ បានសណ្ដោងរទេះភ្លើងដឹកអ្នកដំណើរឆ្លងកាត់វាលស្រែមានរុក្ខជាតិប្រភេទ rape កំពុងចេញផ្កា នៅកោះ Ruegen ក្នុងភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។
ស្ត្រីអ្នកសម្ដែងសិល្បៈកំពុងដើរនៅលើផ្លូវមួយទៅកាន់ទីសក្ការៈ Asakusa ក្នុងបរិវេណនៃព្រះវិហារ Sensoji ក្នុងទីក្រុងតូក្យូ មុនពេលមកដល់នៃពិធីបុណ្យប្រចាំឆ្នាំឈ្មោះថា Sanja ដែលជាពិធីបុណ្យមួយក្នុងចំណោមបុណ្យសំខាន់ៗ៣នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បុរសម្នាក់កំពុងចាក់ទឹកលើសត្វអូដ្ឋ នៅក្នុងថ្ងៃដ៏សែនក្តៅនៃរដូវក្តៅក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។
ស្ត្រីជនជាតិអ៊ីរ៉ង់ ត្រៀមទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុង និងបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងទីក្រុង Qom ស្ថិតនៅចម្ងាយប្រហែល១៣០គ.ម ភាគខាងត្បូងទីក្រុងតេហេរ៉ង់។
សកម្មជនប្រឆាំងរបស់ប្រទេសវេណេស៊ុយអេឡា ប៉ះទង្គិចជាមួយប៉ូលិសបង្ក្រាបកុប្បកម្មក្នុងការជួបជុំគ្នាមួយដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Nicolas Maduro ក្នុងទីក្រុងការ៉ាកាស។