រូបភាព​ជុំវិញពិភពលោក ១៩ ឧសភា ២០១៦

ព្រះសង្ឃ​សម្អាត​រូបសំណាក់​ព្រះពុទ្ធរូប​នៅ​មុន​ពិធី​បុណ្យ​វិសាខបូជា​នៅ​​អារាម​មួយ​ក្នុង​ក្រុង Bophal ប្រទេស​ឥណ្ឌា។ 

ប្រធានាធិបតី​នីហ្សេរីយ៉ា​លោក Muhammadu Buhari (ទី​ពីរ​ពីខាងស្តាំ) ទទួល​ស្វាគមន៍​​នាង Amina Ali ដែល​ជា​ក្មេងស្រី​សិស្ស​សាលា​ ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​ពី​ការ​ចាប់​ជំរិត​ពី​ក្រុង Chibok នៅវិមាន​ប្រធានាធិបតី​នៅ​ក្រុង Abuja។ នាង Ali ជា​សិស្សស្រី​ដំបូង​ដែល​បាន​រត់គេច​ខ្លូន​ចេញ​ពី​មូលដ្ឋាន​ពួក​ឧទ្ទាម​បូកូហារាម (Boko Haram) នៅ​ក្នុង​ព្រៃ​ Sambisa ហើយ​ត្រូវ​បាន​ធ្វើ​ដំណើរតាម​យន្តហោះ ដើម្បី​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​។ ទោះបី​ជា​សេរីភាព​របស់​នាង​បាន​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កិច្ចប្រឹងប្រែង​បន្ថែម​ដើម្បី​ជួយ​សង្រ្គោះ​ក្មេងស្រី​ដែល​បាត់​ខ្លួន ២១៨​ នាក់​ផ្សេង​ទៀត។

ប៉ូលិស​បង្រ្កាប​បាតុកម្ម​បារាំង​ឃុំ​ខ្លួន​បុរស​ម្នាក់​នៅ​អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តីព្រាង​ច្បាប់​ការងារ​ នៅ​ក្រុង​ប៉ារីស។

បុរស​ដែល​មាន​មុខ​លាប​ដោយ​ពណ៌​រង់ចាំ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោក Bernie Sanders នៅ​អំឡុងពេល​យុទ្ធនាការ​ឃោសនា​មួយ​នៅ​ក្រុង Vallejo រដ្ឋ​ California កាល​ពី​ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ​២០១៦។ 

ភីហ្សា​ Neapolitan ដែល​មាន​ប្រវែង​ពីរ​គីឡូម៉ែត្រ ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បំបែក​ឯកទគ្គកម្ម​សម្រាប់​ភីហ្សា​ប្រវែង​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក នៅ​ក្រុង Naples ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ​២០១៦។

ប្រធាន​គណៈគ្រប់គ្រង​ផ្នែក​​ផលិតផល​នៃ​ក្រុមហ៊ុន SoftBank Robotics លោក Kazutaka Hasumi (ខាងស្តាំ) ធ្វើ​ការ​បង្ហាញ​ជាមួយ​នឹង​មនុស្សយន្ត Pepper ដើម្បី​បង្ហាញ​ពី​ភាព​ចុះសម្រុង​ជាមួយ​នឹង​ប្រព័ន្ធ​ Android របស់​ក្រុមហ៊ុន Google នៅ​ឯ​ការិយាល័យកណ្តាល​របស់​ក្រុមហ៊ុន​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

យន្តហោះ​ចម្បាំង​ F16 របស់​ប្រទេស​ប៊ែលហ្ស៊ិក​ធ្វើការ​ហោះ​បង្ហាញ​នៅ​អំឡុងពេល​ទស្សនកិច្ច​ដោយ​ព្រះរាជា​ Philippe នៃ​ប្រទេស​ប៊ែលហ្ស៊ិក និង​ព្រះរាជា​ Abdullah II នៃ​ប្រទេស​ហ្ស៊កដានី នៅ​ឯ​មូលដ្ឋានទ័ព​អាកាស​ក្នុង​ក្រុង Florennes ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ​២០១៦។ 

អ្នកគាំទ្រ​គណបក្ស Trinamool Congress (TMC) ធ្វើការ​អបអរសាទរ​ បន្ទាប់​ពី​បាន​ដឹង​ពី​លទ្ធផល​បោះឆ្នោត​បឋម​នៅ​ក្រុង Kolkata ប្រទេស​ឥណ្ឌា។ 

រូបភាព​បង្ហាញ​ពី​អគារ​ស្នាក់​នៅ​បន្ទាប់​ពី​ភ្លៀងធ្លាក់​នៅ​ក្រុង Huangshan ខេត្ត Anhui ប្រទេស​ចិន។