រូបភាពជុំវិញពិភពលោក ១៨ ឧសភា ២០១៨
អាគារសម្រាប់ស្នាក់នៅឈ្មោះ Bosco Verticale ឬព្រៃបញ្ឈរ នៅក្នុងស្រុក Porta Nuova ទីក្រុង Milan ប្រទេសអ៊ីតាលី។
មនុស្សកំពុងភ័យខ្លាចនៅខាងក្រៅមណ្ឌលជួបជុំគ្នានៅ Alamo Gym ក្រោយពេលមានហេតុការណ៍បាញ់ប្រហារនៅក្នុងវិទ្យាល័យ Santa Fe ក្នុងក្រុង Santa Fe រដ្ឋ Texas។
កម្អែភ្នំភ្លើងនៅលើផ្លូវត្រង់ចំណុច Pahoa ក្នុងរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក។
ព្រះអង្គម្ចាស់ Harry និងនាង Meghan Markle បានមកដល់វិមាន Windsor មួយថ្ងៃមុនពេលចាប់ផ្តើមនៃអាពាហ៍ពិពាហ៍ នៅទីក្រុង Windsor ប្រទេសអង់គ្លេស។
ក្រុមអ្នកគាំទ្រពីរាជវាំងដែលរួមមាន John Laughry (កណ្ដាល) Terry Hutt (ស្ដាំ) កំពុងច្រៀងសម្រាប់កម្មវិធីទូរទស្សន៍នៅទីក្រុង Windsor មុនពេលចាប់ផ្តើមនៃអាពាហ៍ពិពាហ៍ព្រះអង្គម្ចាស់ Harry។
ជនជាតិប៉ាឡេស្ទីនកំពុងទៅបួងសួងនៅព្រះវិហារ Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡិម នៅថ្ងៃដំបូងនៃបុណ្យរ៉ាម៉ាដន របស់សាសនាឥស្លាម។
អ្នកកាន់សាសនាឥស្លាមបានបួងសួងនៅថ្ងៃសុក្រដែលជាថ្ងៃទី១នៃបុណ្យរ៉ាម៉ាដន នៅវិហារជាតិ Baitul Mukarram ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។
ប្រធានាធិបតីរុស្ស៊ី Vladimir Putin ស្វាគមន៍លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ ក្នុងជំនួបមួយនៅទីក្រុង Sochi។
ក្រុមជនកែភេទនេប៉ាល់ត្រៀមខ្លួនចូលរួមក្នុងពិធីសម្តែង Miss Pink នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។ ពិធីនេះរៀបចំឡើងដើម្បីរំឭកដល់ទិវាអន្តរជាតិប្រឆាំងនឹងការភ័យខ្លាចមនុស្សស្រឡាញ់ភេទដូចគ្នា ការរើសអើងមនុស្សកែភេទ និង Biphobia។
សមាជិកក្រុមគោជល់ Coruche forcados កំពុងសម្ដែងនៅក្នុងកម្មវិធីគោជល់មួយនៅសង្វៀង Campo Pequeno ក្នុងទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់។