រូបភាពជុំវិញពិភពលោក ១៨ ឧសភា ២០១៧
ឡានមួយគ្រឿងដែលបានបុកអ្នកថ្មើរជើងនៅ Times Square បានបុកទៅលើកន្លែងសម្រាប់អ្នកថ្មើរជើងនៅទីក្រុងញូវយ៉ក ហើយបានសម្លាប់មនុស្សម្នាក់ និងបង្កឲ្យមនុស្ស ២០នាក់ទៀតរងរបួស។
ស្ត្រីម្នាក់កំពុងសួរនាំអ្នកដែលរងរបួសនៅលើផ្លូវសម្រាប់ថ្មើរជើងនៅ Times Square បន្ទាប់ពីឡានដែលបើកបរក្នុងល្បឿនលឿនបានបុកអ្នកថ្មើរជើងនៅលើផ្លូវសម្រាប់អ្នកថ្មើរជើងនៅទីក្រុងញូវយ៉ក។
ការរៀបចំសិល្បៈដោយសិល្បករ Agatha Haines មានចំណងជើងថា «ការប្រែប្រួលនៃរូបរាង» ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរផ្ទាំងសិល្បៈ នៅក្នុងប្រទេសសិង្ហបុរី។ ពិព័រណ៍នេះមានជាប់ពាក់ព័ន្ធនឹងភាពឆ្លាតវៃសិប្បនិម្មិត មនុស្សយន្តដែលមើលទៅហាក់បីដូចមានជីវិត ការប្រែប្រួលជាលក្ខណៈពន្ធុ ដែលជាផ្នែកមួយនៃកម្មវិធី HUMAN+។ HUMAN+ គឺជាបណ្ដុំនៃការងារនាពេលអនាគតរបស់សិល្បករអន្តរជាតិ អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកវិទ្យា និងអ្នករចនាម៉ូដ ជាង៤០នាក់។
បាតុករម្នាក់ពាក់ម៉ាស់មុខ បានគប់គ្រាប់បែកធ្វើពីដបសាំង ទៅលើប៉ូលិសបង្ក្រាបកុប្បកម្មនៅខាងក្រៅអាគាររដ្ឋសភា ខណៈដែលតំណាងរាស្ត្រក្រិកបោះឆ្នោតនៅជុំចុងក្រោយលើកម្មវិធីសន្សំសំចៃ ក្នុងរដ្ឋធានីអាថែន។
តារាសម្តែង Susan Sarandon និង Elle Fanning បានមកដល់កម្មវិធីបើកសម្ពោធនិងចាក់បញ្ចាំងខ្សែភាពយន្ត "Les Fantomes d'Ismael" ក្នុងទីក្រុង Cannes ប្រទេសបារាំង។
ក្រុមស្ត្រីស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីកូរ៉េខាងត្បូងដែលមានឈ្មោះថា «Hanbok» កំពុងធ្វើសក់របស់ពួកគេនៅវិមាន Gyeongbok ដែលជារាជវាំងធំមួយក្នុងសម័យអធិរាជ Joseon ក្នុងទីក្រុងសេអ៊ូល។
តារាចម្រៀង Sting សម្តែងក្នុងកម្មវិធីប្រគុំតន្ត្រីមួយនៅទីលាន Auditorio Nacional ក្នុងទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។
ក្រុមសកម្មជនមកពីអង្គការប្រឆាំងនឹងសាកលភាវូបនីយកម្ម ATTAC បានធ្វើបាតុកម្មមុនពេលការប្រជុំប្រចាំឆ្នាំរបស់ធនាគារអាល្លឺម៉ង់ Deutsche Bank ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
ស្ត្រីម្នាក់កំពុងឈរមើលផ្ទាំងគំនូររបស់លោក Canaletto ដែលបង្ហាញពីទិដ្ឋភាពនៅសម័យរ៉ូមម៉ាំង នៅសាលពិព័រណ៍ «ម្ចាស់ក្សត្រី» នៅរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
អ្នកចូលរួមស្លៀកពាក់សម្លៀកបំពាក់ការពារលង់ទឹក ខណៈពួកគេសម្លឹងមើលអាគារសម្តែងសិល្បៈអូប៉េរ៉ា ចេញពីស្ពាន Sydney Harbour ក្នុងប្រទេសអូស្ត្រាលី ក្នុងដំណើរកម្សាន្ត Vivid Climb សម្រាប់ទេសចរណ៍និយាយភាសាចិន មកកាន់អាគារតំណាងឲ្យប្រទេសអូស្ត្រាលី។