រូបភាព​ជុំវិញ​ពិភពលោក ១៧ ឧសភា ២០១៨

កង​កម្លាំង​កំពុង​ជិះ​សេះ​ក្នុង​ពេលសម​ដើរ​ក្បួន​ មុន​ពេល​ពិធី​អាពាហ៍​ពិពាហ៍​របស់​ព្រះ​អង្គម្ចាស់ Harry និង​នាង Meghan Markle ចាប់​ផ្តើម​នៅ Windsor ប្រទេស​អង់គ្លេស។

ក្មេង​ជន​ជាតិ​ឥណ្ឌា​កាន់​សាសនា​ឥស្លាម​កំពុង​រៀន​អាន​គម្ពីគូរ៉ាន់ នៅ​ព្រះវិហារ Jama Masjid នៅ​ថ្ងៃ​ទី​មួយ​នៃ​បុណ្យ​រ៉ាម៉ាដន នៅទីក្រុង Ahmadabad ប្រទេស​ឥណ្ឌា។

យុវជន​ប៉ាឡេស្ទីន​ម្នាក់​កំពុង​គ្រវី​ភ្លើង​នៅ​ឯ​កន្លែង​ធ្វើ​បាតុកម្ម​មួយ​នៅ​ព្រំដែន​អ៊ីស្រាអែល-Gaza ខាង​ជើង​ទីក្រុង Khan Yunis ស្ថិត​នៅ​តំបន់​ Gaza Strip ភាគ​ខាង​កើត នៅ​ពេល​ពួក​គេ​ត្រៀម​ចូលរួម​ក្នុង​ពិធី​បួស រ៉ាម៉ាដន។

បុរស​ម្នាក់​រៀប​ចំ​នំ​នៅ​ឯ​រោង​​ចក្រ​តូច​មួយ​នៅ​ថ្ងៃ​ដំបូង​នៃ​​ខែ​ដ៏​ពិសិដ្ឋ​របស់​សាសនា​ឥស្លាម គឺ​បុណ្យ រ៉ាម៉ាដន នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

សិស្ស​និស្សិត​ឥស្លាម​ កំពុង​បួង​សួង​នៅ​ថ្ងៃ​ដំបូង​នៃ​ខែ​រ៉ាម៉ាដន នៅ​កោះ​ស៊ូមាត្រា​ខាង​ជើង ប្រទេស​ឥណ្ឌូនេស៊ី។

នាង​ Blanca Blanco​ តារា​សម្តែង​អាមេរិក​បាន​មក​ដល់​ដើម្បី​​ចូលរួម​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត Dogman នៅ​ក្នុង​កម្មវិធី​​​ភាពយន្ត​ Cannes លើក​ទី​៧១​ នៅ​ទីក្រុង​ Cannes ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង។

ក្រុម​បាតុករ​ត្រូវ​បាន​បាញ់​ដោយ​ទឹក​ពី​សំណាក់​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ ក្នុង​ពេល​ជួប​ជុំគ្នា​មួយ​ទាម​ទារ​ឲ្យ​បញ្ចប់​ការ​រើស​អើង​ភេទ និង​ ហិង្សា​ដោយ​ផ្អែក​លើ​ភេទ​នៅ​ក្នុង​វិស័យ​អប់រំ នៅទីក្រុង Valparaiso ប្រទេស​ឈីលី។

មន្ត្រី​ប៉ូលិស​ព្យាយាម​បំបែក​ហ្វូង​ឆ្កែ​ ក្នុង​ពេល​មាន​បាតុកម្ម​​មួយ​ទាម​ទារ​ឲ្យ​បញ្ចប់​ការ​រើស​អើង​ភេទ និង​ ហិង្សា​ដោយ​ផ្អែក​លើ​ភេទ​នៅ​ក្នុង​វិស័យ​អប់រំ នៅទីក្រុង Valparaiso ប្រទេស​ឈីលី។

អ្នក​រាំ​ម្នាក់​កំពុង​កម្ដៅ​សាច់ដុំនៅ​ខាង​ក្រោយ​ឆាក មុន​ពេល​ចូលរួម​សម្តែង​នៅ​វគ្គ​ចុង​ក្រោយ​នៃ​ការប្រកួត​​រាំង​លើ​បង្គោល​ឆ្នាំ​២០១៨ នៅ​ទីក្រុង Tianjin ប្រទេស​ចិន។