រូបភាព​ជុំវិញ​ពិភពលោក​ ១៧ ឧសភា ២០១៧

រូបភាព​នៃ​សមាសធាតុ​នៃ​ Crab Nebula ដែល​ជា​សំណល់ពី​បន្ទុះ​បណ្តុំផ្កាយ​ ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​ដោយ​យក​ទិន្នន័យ​ពីប្រាំកែវយឹត​ដែលត្រូវ​បាន​ពង្រីក​ស្ទើតែ​ពេញ​វិសាល​គមអេឡិចត្រូ​ដូចជា the Karl G. Jansky Very Large Array កែវយឹត Spitzer Space កែវយឹត Hubble Space  មន្ទីរអង្កេត​ XMM-Newton Observatory និង​មន្ទីរអង្កេត​ Chandra X-ray Observatory។

បាតុករ​ប្រើញញួរ​ដើម្បី​វាយ​ប្រហារ​ក្រុម​ប៉ូលិស​កុបកម្ម​ក្នុង​ការ​ប៉ះ​ទង្គិច​នៅ​ក្នុង​រើបំរះ​ទូទាំង​ប្រទេស​ក្នុង​ទីក្រុង​ Athens ប្រទេស​ក្រិក​។​ កម្មករ​ដើរ​ចេញ​ពីការងារ​ដោយសារតែការ​រើបំរះ​ប្រឆាំង​នឹង​ការ​រឹតត្បិត​ដែល​បាន​រំខាន​ដល់​វិស័យ​ឯកជន​និង​សាធារណទូទាំង​ប្រទេស។

ទាហាន​កាន់ទង់ជាតិ​ចិន​ឈរ​ជា​ជួរ​ក្នុង​ពិធី​ស្វាគមន៍ប្រធានាធិបតី​អាហ្សង់ទីន​ Mauricio Macri នៅ​ Great Hall ក្នុង​ទីក្រុង​ប៉េកាំង។

ក្រុម​អ្នកជិះកង់​កំពុងឆ្លងកាត់អាងស្តុកទឹក​ក្នុង​វគ្គទី៣ នៃ​ AMGEN Tour នៃ​រដ្ឋកាលីហ្វ័រញ៉ា​ពី​ឆ្នេរ Pimo Beach ទៅ Morro Bay ក្នុង​ទីក្រុង​ Morro Bay កាល​ពី​ថ្ងៃទី​១៦ ឧសភា ២០១៧។

មន្ត្រី​ជើង​ទឹក​បោះ​មួក​របស់ខ្លួន​ឡើង​លើ​ពេល​ដែល​ពិធី​ចែកសញ្ញាបត្រ​របស់​សាលា​ United States Coast Guard Academy ក្នុង​ទីក្រុង New London រដ្ឋ Connecticut។

និស្សិត​ដែល​ហ្វឹកហាត់​ធ្វើជានារី​បម្រើការ​លើ​យន្តហោះ​កំពុង​ហាត់​ឈរ​នៅ​សាលាវិជ្ជាជីវៈក្នុង​ទីក្រុង​ Shijiazhuang ខេត្ត Hebei ប្រទេស​ចិន។

កីឡាករ​ជល់គោ​ជនជាតិ​អេស្ប៉ាញ​លោក Roman Collado សម្តែង​ជាមួយ​គោជល់​ក្នុង​ក្រោល​មួយ​នៅក្នុង​សង្វៀន​ Las Ventas ទីក្រុង Madrid កាល​ពី​ថ្ងៃទី​១៦ ឧសភា ២០១៧។

អ្នក​មុជទឹក​សម្រាក​លើ​ពោងធំមួយ​នៅ​ក្នុង​អាង​ទឹក​ធម្មជាតិ​សាធារណៈ Stadtparksee ក្នុង​ទីក្រុង​ Hamburg ភាគ​ខាងជើង​ប្រទេស​អាល្លឺម៉ង់ ដែល​សីតុណ្ហភាព​បាន​កើនដល់២៦ អង្សាសេ។

បុរស​ជនជាតិ​ឥណ្ឌាម្នាក់​ដើរដី​ដែល​ស្ងួត​ហួត​ហែង​នៃ​អាងស្តុកទឹក​ជាយក្រុង​ Chennai។

លោក Bruce Gibbons ត្រូវ​ចោមរោម​ដោយ​សត្វកង់ហ្គូរូ​ជាច្រើន​ក្នុង​ពេល​ដែល​លោក​កំពុង​ហ្វឹកហាត់វាយ​កូនហ្គោល​នៅ​ក្លឹប Gold Creek Golf ក្នុង​ទីក្រុង Canberra ប្រទេស​អូស្រា្តលី។

កម្មករ​សំណង់​កំពុង​រើរូបសំណាក Confederate General P.G.T. Beauregard នៅ​ច្រក​ចូល​សួន​ City Park ទីក្រុង New Orleans រដ្ឋ Louisiana។

សិល្បករ​ជនជាតិ​កូសូវ៉ូ​ឈរ​ថតរូប​នៅ​ក្បែរផ្ទាំងគំនូរ​តារាចម្រៀង​ស្រី​ជនជាតិ​អាល់បានី​ អ្នកនាង Rita Ora, ដែល​លោក​បាន​ធ្វើ​ឡើង​ពី​គ្រាប់​រុក្ខជាតិ​ក្នុង​ទីក្រុង​ Gjakova។

កីឡាករអាហ្សង់ទីន Juan Martin Del Potro វាយកូនបាល់ទៅឲ្យ​កីឡាករ​អង់គ្លេស​ Kyle Edmund ក្នុង​ការ​ប្រកួតកីឡារតេនីស Italian Open ​​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុងរ៉ូម។