រូបភាពជុំវិញពិភពលោក ១៦ ឧសភា ២០១៨

និស្សិត​​ប៉ះទង្គិច​ជា​មួយ​នឹង​ប៉ូលិសសេណេហ្គាល់​អំឡុង​បាតុកម្ម​មួយ​នៅ​ខាងក្រៅ​របងសាកលវិទ្យាល័យ​ Cheikh Anta Diop of Dakar។ ការ​ប៉ះទង្គិច​ថ្មី​មួយ​​រវាង​សិស្ស​និស្សិត​និង​មន្រ្តី​ពង្រឹង​ច្បាប់​បាន​ផ្ទុះ​ឡើង​នៅ​តាម​សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​សេណេហ្គាល់​​មួយ​ថ្ងៃបន្ទាប់​ពី​និស្សិត​ឆ្នាំទី​ពីរ​ម្នាក់ឈ្មោះ​ Mohamed Fallou Sene អាយុ២៥ឆ្នាំ​ត្រូវ​បាន​សម្លាប់​អំឡុង​បាតុកម្ម​មួយ​អំពី​ជំនួយ​ ដែល​បង្ក​ឲ្យ​មាន​បាតុកម្ម​កាន់តែ​ច្រើន​នៅ​តាមសាកលវិទ្យាល័យ​ទូទាំង​ប្រទេស​នៅ​អាហ្រ្វិក។

សាសនិក​ជន​ Kanwariyas សែង​ឆ្នាំង​ដែក​ផ្ទុក​ដោយ​ទឹក​បរិសុទ្ធ​ដែល​ពួកគេ​បាន​ស្រង់​នៅទន្លេ Ganges ដើម្បី​ថ្វាយ​ទៅ​ព្រះ​ Lord Shiva បួងសួង​សុំ​សេចក្តី​ប្រសើរ​នៅ​ក្នុង​គ្រួសារ​និង​សង្គម​ក្នុង​ប្រទេស​ Allahabad ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ឈរ​នៅលើ​រថភ្លើង​ចាស់​មួយ​នៃ​ក្រុម​ហ៊ុន​រថភ្លើង​បូលីវី​ក្នុង​ឆ្នាំ១៨៧០​ដល់​១៩០០ នៅក្នុង​ទីក្រុង​ Uyuni រដ្ឋ Potosi។

ប្រជាជន​មើលផ្សែង​ដែល​ហុយ​ចេញ​ពី​ភ្នំភ្លើង Kilauea Volcano ក្នុងទីក្រុង​ Hawaii កាលពី​ថ្ងៃទី​១៥ ឧសភា ឆ្នាំ ២០១៨។

ខ្យល់​បក់​ប៉ើង​សម្លៀកបំពាក់​របស់​សម្តេចប៉ាប​ Francis ខណ​ដែល​លោក​កំពុង​អាន​សារ​នៅ​ក្នុង​ St. Peter's Square បុរី​វ៉ាទីកង់។

ជាងឈើ​ម្នាក់​កំពុង​សង់ទូក​នេសាទ​មួយ​ក្នុង​ទីក្រុង​ Chennai ប្រទេស​ឥណ្ឌា។

តារាម៉ូឌែល​បង្ហាញ​ការ​បង្កើត​មួយ​ដោយ​ក្រុម​ហ៊ុន «We Are Kindred» អំឡុង​ការបង្ហាញ​ម៉ូត​អូស្រ្តាលី​នៅ​ Carriageworks ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី​កាលពី​ថ្ងៃទី​១៥ ឧសភា ឆ្នាំ ២០១៨។

លោក Anwar Ibrahim អ្នក​តំណាង​កំណែទម្រង់​ម៉ាឡេស៊ី​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួរ។ លោ​បាន​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរី​ភាព​បន្ទាប់​ត្រូវ​បាន​ព្រះរាជទាន​លើកលែង​ទោស​ បន្ទាប់​ពី​ការ​ឈ្នះ​ឆ្នោត​របស់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​។

ជាងអគ្គិសនី​ម្នាក់​សំរាក​នៅ​ជិត​ដើម​ឈើ​ដែល​បាន​រលំ​ដោយសារ​ខ្យល់ព្យុះ​កាលពី​យប់ថ្ងៃអង្គារ​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។