រូបភាពជុំវិញពិភពលោក ១៦ ឧសភា ២០១៦
កីឡាការនីហែលទឹកនៃប្រទេសហុងគ្រីនាង Katinka Hosszu ប្រកួតនៅក្នុងការប្រកួតហែលផ្ញាររយៈចម្ងាយ ២០ ម៉ែត្រនៅក្នុងការប្រកួតកីឡាក្នុងទឹក LEN European Aquatics Championships ឆ្នាំ២០១៦ ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
មន្រ្តីប៉ូលិសបង្រ្កាបបាតុកម្មកេនយ៉ាទាត់ធាក់ទៅលើបាតុករមួយរូប ដែលបានដួលនៅអំឡុងពេលបាតុកម្មមួយនៅតំបន់កណ្តាលក្រុងណៃរ៉ូប៊ី។ ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងវាយដំទៅលើក្រុមអ្នកគាំទ្របក្សប្រឆាំងនៅអំឡុងពេលបាតុកម្មមួយ ដើម្បីទាមទារឲ្យមានការរំលាយអាជ្ញាធរគ្រប់គ្រងការបោះឆ្នោតជុំវិញការចោទប្រកាន់ពីការលម្អៀង និងអំពើពុករលួយ។
អ្នកថ្មើរជើងមើលទៅកាន់រូបគំនូរព្រះមហាក្សត្រី Elizabeth II នៃប្រទេសអង់គ្លេសនៅលើជញ្ជាំងផ្ទះមួយនៅភាគអាគ្នេយ៍ក្រុងឡុងដ៍។
បុរសកាន់ជំនឿសាសនាហិណ្ឌូសិតពុកម៉ាត់របស់ខ្លួន បន្ទាប់ពីមុជទឹកក្នុងទន្លេ Shipra នៅអំឡុងពេលពិធីបុណ្យ Simhastha Kumbh Mela នៅក្រុង Ujjain ប្រទេសឥណ្ឌា។
ប៉ូលិសយោធាចូលរួមនៅក្នុងលំហាត់ហ្វឹកហ្វឺនមួយនៅក្រុង Nanning តំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។
អ្នកនេសាទម្នាក់អង្គុយលើទូកក្នុងត្រពាំងរីងស្ងួតបែកក្រហែងមួយនៅខេត្តកណ្តាល ដែលរងគ្រោះរាំងស្ងួត។
ក្រុមអ្នកធម្មយាត្រាប្រមូលផ្តុំនៅជុំវិញរូបសំណាក់ Virgin Mary នៅអំឡុងពេលពិធីមួយនៅក្រុង El Rocio ភាគខាងត្បូងប្រទេសអេស្ប៉ាញ។
សត្វកំប្រុកមួយក្បាលកាន់គ្រាប់ធញ្ញជាតិមួយនៅឧទ្យាន Schoenbrunn Palace នៅក្រុងវីយ៉េន ប្រទេសអូទ្រីស។
អ្នកនេសាទលោក Joaquin Martinez ដើរនៅលើឆ្នេរខ្សាច់មួយ ដែលមានពោរពេញទៅដោយត្រីងាប់នៅក្រុង Temuco ប្រទេសឈីលី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦។ រដ្ឋាភិបាលបានប្រកាសតំបន់ប្រកាសអាសន្នមួយ នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងប្រទេស នៅស្របពេលដែលប្រទេសឈីលីកំពុងដោះស្រាយបញ្ហាស្លែសមុទ្រក្រហម ដែលបានសម្លាប់ត្រីជាមួយជាតិពុលរបស់វា។
ក្បាលយន្តហោះ Antonov An-225 Mriya ដែលត្រូវបានធ្វើឡើងនៅប្រទេសអ៊ុយក្រែន និងដែលជាយន្តហោះធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានបើកឡើង បន្ទាប់ពីយន្តហោះនេះបានចុះចតនៅឯព្រលានយន្តហោះក្រុង Perth កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦។ យន្តហោះដែលមានម៉ាស៊ីនចំនួនប្រាំមួយនេះ ដែលពីមុនមកត្រូវបានប្រើដើម្បីដឹកជញ្ជូនយានអវកាសសូវៀត Buran ឥឡូវនេះត្រូវបានប្រើដើម្បីដឹកជញ្ជូនទំនិញ។