រូបភាពជុំវិញពិភពលោក ១៥ ឧសភា ២០២០
ស្ត្រីម្នាក់កំពុងសម្អាតព្រះវិហារ SS. Quirico and Giulitta នៅទីក្រុង Giussano ប្រទេសអ៊ីតាលី។ ព្រះវិហារនានានៅអ៊ីតាលីកំពុងត្រៀមបើកឡើងវិញសម្រាប់ការបួងសួងជាសាធារណៈ បន្ទាប់ពីអ៊ីតាលីបានដកការរឹតត្បិតផ្នែកខ្លះបន្ទាប់ពីបានបិទប្រទេសអស់រយៈពេល២ខែ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
អ្នករត់ហាត់ប្រាណ និងអ្នកដើរកំពុងបែងចែកពេលហាត់ប្រាណ នៅទីក្រុង Cape Town ក្នុងពេលប្រទេសអាហ្វ្រិកខាងត្បូងបិទប្រទេស ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។
លោក Andrew Fink ថតរូបនាង Cady Malachowski ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Baylor នៅឧទ្យានជាតិ Grand Canyon ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។ ឧទ្យានជាតិ Grand Canyon ត្រូវបានបើកដោយផ្នែកកាលពីថ្ងៃសុក្រ ទោះបីជាមានការជំទាស់ថា ការធ្វើបែបនេះអាចធ្វើឲ្យស្ថានភាពឆ្លងជំងឺកូវីដ១៩ កាន់តែអាក្រក់។
ក្រុមអ្នកកាន់សាសនាឥស្លាមកំពុងបួងសួងក្នុងពិធីសាសនានៅថ្ងៃសុក្រ នៅលើដងផ្លូវក្នុងរដូវ រ៉ាម៉ាដន នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស ខណៈពេលដែលមានការព្រួយបារម្ភពីជំងឺកូវីដ១៩។
ស្ត្រីម្នាក់ដើរឆ្លងកាត់ផ្លូវនៅក្នុងតំបន់ Shinbashi ទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្រុមបុគ្គលិកនៃរោងចក្រផលិតកញ្ចក់កុំព្យូទ័រ AOC កំពុងតម្រង់ជួរដើម្បីធ្វើតេស្តរកមើលជំងឺកូវីដ១៩ នៅទីក្រុងវូហាន ខេត្ត Hubei ប្រទេសចិន។
ក្មេងប្រុសអាក្រាតកាយម្នាក់ឈរតែម្នាក់ឯងនៅទីលាន Times Square ខណៈដែលការសម្ដែងល្ខោន Broadway បន្តបិទដោយសារតែការរាលដាលនៃជំងឺកូវីដ១៩ នៅទីក្រុងមែនហាតថែន នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ទិដ្ឋភាពនៅផ្សាររាត្រី Ratchada Railway ដែលត្រូវបានបើកក្នុងពេលរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីអាជ្ញាធរថៃបានបន្ធូរបន្ថយវិធានការនៅដាច់ដោយឡែក នៅទីក្រុងបាងកក ប្រទេសថៃ។
គិលានុបដ្ឋាយិកាម្នាក់កំពុងយកចិត្តទុកដាក់ថែទាំក្មេងទើបកើតម្នាក់ នៅសណ្ឋាគារ Venice ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ ទារកជាង ១០០ នាក់បានកើតពីម្ដាយពពោះ ដែលបានជាប់គាំងដំណើរនៅប្រទេសអ៊ុយក្រែន ខណៈដែលម្ដាយឪពុករបស់ពួកគេដែលជាជនបរទេស មិនអាចមកយកពួកគេបាន ដោយសារតែការបិទព្រំដែន ក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩។
កម្មករដែលធ្វើការងារនៅទីបញ្ចុះសពពាក់ប្រដាប់ការពារ និងកំពុងកប់សាកសពជនរងគ្រោះដោយសារមេរោគកូរ៉ូណា នៅឯទីបញ្ចុះសពមួយកន្លែង នៅជាយក្រុងមូស្គូ ប្រទេសរុស្ស៊ី។