រូបភាពជុំវិញពិភពលោក ១៥ ឧសភា ២០១៨

ម្តាយ​កំពុង​អោប​កូន​ខ្លួន​​គឺ​ទារកប៉ាឡេស្ទីន​​ឈ្មោះ Leila al-Ghandour (កណ្តាល) ដែល​មាន​អាយុ​ប្រាំបី​ខែ​ ហើយ​ត្រូវ​បាន​ស្លាប់​ដោយសារ​ស្រូប​ឧស្ម័ន​បង្ហូរទឹកភ្នែក​អំឡុង​ការប៉ះទង្គិច​នៅ​តំបន់ East Gaza យោងតាម​ក្រសួង​សុខាភិបាល​ហ្គាហ្សា។

អ្នកស្រី Adrianna Valoy ម្តាយ​របស់​មន្រ្តី​ប៉ូលិស​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​បុរី​ញូវយ៉ក​លោក Milsotis Familia អោប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ខណ​ដែល​លោក​កំពុង​ថ្លែង​នៅ​ក្នុង​ពិធី​រំឮកវិញ្ញាណក្ខន្ធមន្រ្តី​ជាតិ​លើកទី​៣៧  នៅ​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក​នេន​កំពុង​ជិះ​​ល្បែង​កម្សាន្ត​នៅ​ក្នុង​សួន​កម្សាន្ត​ Everland ក្នុង​ទីក្រុង​ Yongin​ ប្រទេស​កូរ៉េ​ខាងត្បូង​។

សិស្សសាលា​មួយ​ក្រុម​ធ្វើទស្សនកិច្ចនៅ​វិហារ​មួយ​ក្នុង​ទីក្រុង​ Kazan ប្រទេស​រុស្ស៊ី។

កម្អែល​ភ្លើង​ដែល​ចេញ​ពី​ជាយ​ក្រុង​ Pahoa នៅពេល​ដែល​ភ្នំភ្លើង​ Kilauea ផ្ទុះ​នៅ Hawaii កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨។

Jolon Clinton អាយុ​ ១៥ឆ្នាំ (ឆ្វេង) និងបង​ស្រី​របស់នាង​ Halcy អាយុ​១៧ឆ្នាំ ថត​រូប​កម្អែល​ភ្នំភ្លើង​នៅ​ក្បែរ​ផ្ទះ​របស់​ពួកគេ​ជាយក្រុង​ Pahoa នៅពេល​ដែល​ភ្នំភ្លើង​ Kilauea ផ្ទុះ​នៅ Hawaii កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨។

បុរស​ម្នាក់​សម្អាត​រូប​កីឡាបាល់ទាត់​ Lionel Messi នៅ​រោងចក្រ​តូប​មួយជាយក្រុង​សៀងហៃ​ប្រទេស​ចិន។

កម្មករ​ម្នាក់​រុញ​រទេះ​សត្វ​មាន់​តាម​ផ្លូវ​ក្នុង​ស្រុក​ Ojota ក្នុង​ទីក្រុង​ Lagos ប្រទេស​នីហ្សេរីយ៉ា។