រូបភាព​ជុំវិញ​ពិភពលោក ១៥ ឧសភា ២០១៧

ស្ត្រី​ម្នាក់​អង្គុយ​នៅ​ក្បែរ​ផ្ទាំង​គំនូរ​មួយ​នៅ​ខាង​ក្រៅ​តុលាការ​ធម្មនុញ្ញា​ នៅ​ក្នុង​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

អ្នក​ជំងឺ​សម្រាក​នៅ​លើ​កៅអី​រុញ​របស់​គាត់ នៅ​ពេល​គាត់​រង់ចាំ​នៅ​កន្លែង​ចុះ​ឈ្មោះ​នៅ​មន្ទីរពេទ្យ​មហារីក Dharmais ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី​ ដោយ​សារ​តែ​ប្រព័ន្ធ​ព័ត៌មាន​របស់​មន្ទីរពេទ្យ​ត្រូវ​បាន​គេ​ចូល​រំខាន។ ចលាចល​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុង​រីករាលដាល​នៅ​ទូទាំង​សាកលលោក នៅ​ពេល​ក្រុមហ៊ុន​ជាច្រើន​បើក​កុំព្យូទ័រ​នៅ​កន្លែង​ធ្វើ​ការ​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​បណ្តាញ​អ៊ីនធឺណិត។ 

រ៉ុក្កែត​រយៈចម្ងាយ​ឆ្ងាយ Hwasong-12 ត្រូវ​បាន​បាញ់​បង្ហោះ​ក្នុង​ពេល​ធ្វើ​តេស្ត​មួយ​នៅ​ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Korean Central News Agency របស់​កូរ៉េ​ខាង​ជើង។

បាតុករ​ដាក់​ឈើ​ឆ្កាង​ ដែល​តំណាង​ឲ្យ​អ្នក​ស្លាប់​ក្នុង​ពេល​បាតុកម្ម​នា​ពេល​ថ្មីៗ​នេះ ក្នុង​ពេល​បាតុកម្ម​ដោយ​ធ្វើ​ការ​អង្គុយ​ ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Nicolas Maduro នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា។

បុរស​ម្នាក់​ពន្លត់​អគ្គិភ័យ​នៅ​ក្នុង​ផ្សារ Mercado Oriental ដែល​មាន​ហាង​ចំនួន​២៥ត្រូវ​បាន​ឆេះ​ខ្ទេច នៅ​ក្រុង Managua ប្រទេស​នីការ៉ាហ្គា​ កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។

និស្សិត​កូរ៉េ​ខាង​ត្បូង​ឈរ​ថត​រូប​ បន្ទាប់​ធ្វើ​ពិធី​បែប​ប្រពៃណី​មួយ​នៅ​ភូមិ Namsangol Hanok ក្នុង​ក្រុង​សេអ៊ូល។

អ្នក​ហែល​ទឹក​លោត​ជ្រមុជ​ទឹក នៅ​ក្នុង​ព្រឹត្តិការណ៍ Men's Swimming 100m Breaststroke ក្នុង​ពេល​ប្រកួត Baku 2017 4th Islamic Solidarity Games នៅ​មជ្ឈមណ្ឌល Baku Aquatic Center ប្រទេស​អាស៊ែបៃហ្សង់។

តារា​សម្តែង Joanna Lumley ឈរ​ថត​រូប​ជាមួយ​នឹង​ពានរង្វាន់​ Fellowship Award របស់​នាង​ នៅ​ក្នុង​កម្មវិធី British Academy Television Awards នៅ​សាល Royal Festival Hall ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។

ក្រុមហ៊ុន​លក់​រថយន្ត​មួយ​ទឹក​ផ្តាច់​មុខ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​មួយ​ផ្ទុក​រថយន្ត​មក​ពី​បរទេស​៦០គ្រឿង​ក្នុង​អគារ​១៥ជាន់​របស់​ខ្លួន​ក្នុង​ប្រព័ន្ធ​ឆ្អឹង​ត្រី​ ដើម្បី​ប្រគល់​រថយន្ត​ជូន​អតិថិនជន​ក្នុង​រយៈពេល​ខ្លី។

លោក Ryoichi Ando (រូប​ស្តាំ) ដែល​ជា​អ្នក​ស្រាវជ្រាវ​ និង​អ្នក​ផលិត​ឧបករណ៍ Bubble Jumper ប្រកួត​ជាមួយ​គូ​ប្រជែង​របស់​ នៅ​ពេល​ពួកគេ​បង្ហាញ​កីឡា​នេះ​នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

រូប​គំនូរ​របស់​សិល្បករ​អ៊ីតាលី Lorenzo Quinn ដែល​មាន​ឈ្មោះ​ថា «គាំទ្រ» ត្រូវ​បាន​គេ​ថត​បាន​នៅ​វិមាន Ca' Sagredo ក្នុង​ពិធីបុណ្យ La Biennale of Venice លើក​ទី៥៧ ក្នុង​ក្រុង Venice​ ប្រទេស​អ៊ីតាលី។

កម្មករ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្រោម​ម្លប់​បដា​ដ៏​ធំ ដែល​ផ្សព្វផ្សាយ​ការ​លក់​ខុនដូ នៅ​ក្នុង​សង្កាត់​ក្រីក្រ​មួយ​នៅ​ក្នុង​ប្រទេស​ប៉េរូ។