រូបភាព​ជុំវិញ​ពិភពលោក ១៥ ឧសភា ២០១៦

ក្មេងៗ​អ៊ីស្រាអែល​លេង​នៅ​ក្នុង​កន្លែង​បាញ់​ទឹក នៅ​ថ្ងៃ​ក្តៅ​មួយ​នៅ​ក្បែរ​អគារ Tower of David នៅ​ក្នុង​ក្រុង​បុរាណ​ហ្ស៊េរុយសាឡិម។

លោក Oliver Vogt ជនជាតិ​ន័រវែស​ឆ្លាក់​រូប​នៅ​លើ​ឈើ​មួយ​ក្នុង​ពេល​ប្រកួត​ជើង​ឯក​ឆ្លាក់​រូប​ពិភពលោក ដោយ​ប្រើ​ម៉ាស៊ីន​អារ​ឈើ នៅ​ក្នុង​ក្រុង Dorfchemnitz ភាគ​ខាង​កើត​នៃ​ប្រទេស​អាល្លឺម៉ង់។

តារា​ចម្រៀង​ Jamala របស់​អ៊ុយក្រែន​ សប្បាយ​ចិត្ត​នៅ​ពេល​ឈ្នះ​ការ​ប្រកួត​វគ្គ​ព្រ័ត្រ​នៃ​ការ​ប្រកួត​ចម្រៀង Eurovision នៅ Ericsson Globe Arena នៅ​ក្នុង​ក្រុង​ស្តុបខុល (Stockholm) ប្រទេស​ស៊ុយអែត កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។

បុរស​ និង​ស្រ្តី​ម្នាក់​កាន់​ឆ័ត្រ​របស់​ពួកគេ​ ដោយសារ​តែ​មាន​ខ្យល់ និង​ភ្លៀង​ខ្លាំង​នៅ​ក្នុង​ក្រុង​កូឡុំបូ (Colombo) ប្រទេស​ស្រីលង្កា។

អ្នក​ធ្វើ​ធម្មយាត្រា​ពី​ប្រទេស​ហុងគ្រី និង​ប្រទេស​ជិត​ខាង​ចូលរួម​ក្នុង​ការ​សូត្រ​ធម៌​មួយ​ក្នុង​ពិធីបុណ្យ​ប្រពៃណី Roman Catholic Pentecostal នៅ​ក្នុង​សង្កាត់ Sumuleu នៅ​ក្បែរ​សង្កាត់ Mihaileni ក្នុង​ប្រទេស​រូម៉ានី កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។

ស្រ្តី​ម្នាក់​ដើរ​កាត់​វាល​ផ្កា​នៅ​ខាង​ក្រៅ​ក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន។

អ្នក​ដើរ​កម្សាន្ត​ម្នាក់​អាំង​សាច់​នៅ​ក្រោម​ឆ័ត្រ​មួយ​ក្នុង​ពេល​ភ្លៀង នៅ​បឹង​មួយ​នៅ​ក្នុង​តំបន់ Ignalina ដែល​មាន​ចម្ងាយ​១០៦គ.ម ភាគ​ខាង​ជើង​នៅ​ក្រុង​វីលនីញូស (Vilnius) ប្រទេស​លីទុយអានី។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​ដួល​នៅ​លើ​ផ្លូវ​ដើរ នៅ​ពេល​ដើរ​បង្ហាញ​ម៉ូដ​ដែល​រចនា​ដោយ​ លោក Toni Maticevski អ្នក​រចនា​ម៉ូដ​ជនជាតិ​អូស្រ្តាលី នៅ​សប្តាហ៍​បង្ហាញ​ម៉ូដ​របស់​អូស្រ្តាលី ក្នុង​ក្រុង​ស៊ីដនី។

អ្នក​ភូមិ​ឥណ្ឌា​ចាប់​ត្រី​នៅ​ក្នុង​ស្រុក Goalpara ក្នុង​រដ្ឋ Assam ប្រទេស​ឥណ្ឌា។

បដា​ដែល​មាន​ទំហំ​៨.០០០​ម៉ែត្រ​ការ៉េ​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ទីលាន Plainpalais នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។