រូបភាព​ជុំវិញ​ពិភពលោក ១៤ ឧសភា ២០២០

បុគ្គលិក​ពេទ្យ​យក​សំណាក​ពី​អ្នក​ស្រុក​ដើម្បី​ធ្វើ​តេស្ត​រក​មើល​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​វូហាន ខេត្ត Hubei ប្រទេស​ចិន។ ពលរដ្ឋ​ដែល​មាន​ការ​ភ័យ​ខ្លាច​ការ​រាល​ដាល​ជំងឺកូវីដ១៩ កំពុង​តម្រង់​ជួរ​នៅ​ក្នុង​ទីក្រុង​នេះ ដើម្បី​ធ្វើ​តេស្ត​ បន្ទាប់​ពីមាន​ការ​ចម្លង​ជា​ចង្កោម​ថ្មី ដែល​ធ្វើ​ឲ្យ​មាន​យុទ្ធនាការ​​ធ្វើ​តេស្ត​​ក្នុង​ទ្រង់ទ្រាយ​ធំ។

បុគ្គលិក​មន្ទីរ​ពេទ្យ​ La Paz កំពុង​បង្ហាញ​ទឹក​មុខ​បន្ទាប់​ពី​បាន​គោរព​ដោយ​ភាព​ស្ងប់​ស្ងាត់​២​នាទី សម្រាប់​បុគ្គលិក​ពេទ្យ​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។

បាតុករ​ដែល​មានកាន់​កាំភ្លើង​វែង​កំពុង​ជ្រក​ភ្លៀង​ ក្នុង​ពេល​មាន​ការ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​​របស់​លោក​អភិបាល​ក្រុង Gretchen Whitmer ដែល​បន្ត​ឲ្យ​ពលរដ្ឋ​ស្នាក់​នៅ​ផ្ទះ ដើម្បី​ពន្យឺត​ការ​រាល​ដាល​ជំងឺ​កូវីដ១៩ នៅ​ឯ​អាគារ​រដ្ឋ​សភា ក្នុង​ទីក្រុង​ Lansing រដ្ឋ Michigan សហរដ្ឋ​អាមេរិក។

លោក ​Richard Bright អតីត​ប្រធាន​នៃ​អាជ្ញាធរស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ថ្នាំពេទ្យ បាន​មក​ដល់​កិច្ច​ប្រជុំ​នៃ​គណៈ​កម្មការ​ថាមពល​ និង​ពាណិជ្ជកម្ម​ ក្នុង​​សវនាការ​ពិភាក្សា​អំពី​ការ​ការពារ​សុចរិតភាព​នៃ​វិទ្យាសាស្ត្រ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​វិមាន​រដ្ឋសភា ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

ហ្វូង​សត្វ​ Flamingo កំពុង​ឈរ​នៅ​ក្នុង​បឹង​មួយ នៅ​ទីក្រុង Navi Mumbai ប្រទេស​ឥណ្ឌា។

សេះ​ត្រូវ​បាន​គេ​ដេញ​ចេញពី​ក្រោល​ ដើម្បី​ឲ្យទៅ​ស៊ីស្មៅ​នៅ​លើ​ចម្ការដែល​ទើប​នឹង​ដាំ​ដុះ​ថ្មី នៅ​ក្រុង Wehrheim ក្បែរ​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

សត្វ​រំពេ​កំពុង​ហែល​ទឹក​ ហើយ​ឆ្លុះ​ទៅ​នឹង​ស្រមោល​អាគារ​ដែល​ចាំង​ពន្លឺ​ថ្ងៃ នៅ​កំពង់​ផែ Portland Harbor ទីក្រុង​ Portland រដ្ឋ Maine សហរដ្ឋ​អាមេរិក។

មែក​នៃ​ដើម​ឈើ​ដ៏​ធំ​មួយ​ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​សំបុក​ពីង​ពាង នៅ​តំបន់ Portslade ក្រុង Brighton នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស។