រូបភាព​ជុំវិញ​ពិភពលោក ១៤ ឧសភា ២០១៨

នាង Ivanka Trump កូន​ស្រី​របស់​លោក​ប្រធានាធិបតី​អាមេរិក​សម្ភោធ​ការ​បើក​ស្ថានទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ក្នុង​ក្រុង Jerusalem។

ពលរដ្ឋ​ប៉ាឡេស្ទីន​រត់​គេច​ពី​ឧស្ម័ន​ទឹក​ភ្នែក​ដែល​បាញ់​ដោយ​កងកម្លាំង​អ៊ីស្រាអែល​នៅ​ក្បែរ​ព្រំដែន​រវាង​តំបន់ Gaza Strip និង​ក្រុង Gaza ខណៈ​ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​បាតុកម្ម​ប្រឆាំង​នឹង​ការ​សម្ភោធ​ស្ថានទូត​អាមេរិក​ នៅ​ក្រោយ​ពេល​ដែល​ស្ថានទូត​នេះ​បាន​ប្តូរ​ទៅ​កាន់​ក្រុង Jerusalem។

បាតុករ​ដើរ​ក្បួន​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ក្រុង Istanbul ប្រឆាំង​នឹង​ការ​ផ្លាស់​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅ​ក្រុង Jerusalem កាលពី​ថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០១៨។

កម្អែល​ភ្នំភ្លើង​ផ្ទុះ​ចេញ​ពី​ក្រហូង​ដី​ខាង​កើត​នៃ​តំបន់ Leilani Estates ក្នុង​ពេល​ផ្ទុះ​ភ្នំភ្លើង Kilauea នៅ​ក្នុង​រដ្ឋ Hawaii កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។

ស្ត្រី​ម្នាក់​មើល​ទៅ​ខាង​ក្រៅ​តាម​បង្អួច​កប៉ាល់ MV Aquariusupon នៅ​ពេល​វា​ទៅ ​ដល់​ផែ Messina ប្រទេស​អ៊ីតាលី។

មនុស្ស​ម្នា​កាន់​ទៀន​នៅ​ក្នុង​កម្មវិធី​កំដរ​ដោយ​ប្រើ​ភ្លើង​ទៀន​ប្រចាំ​ឆ្នាំ​លើកទី៣០ របស់​មូលនិធិ​រំឭក​វិញ្ញាណក្ខន្ធ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ជាតិ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។

កសិករ​ហាល​ស្លឹក​ផ្កា​កុលាប​ដែល​អាច​ញ៉ាំ​បាន​នៅ​ក្នុង​ក្រុង Haian ខេត្ត Jiangsu ប្រទេស​ចិន។

កីឡាករ Largie Ramazani ដណ្តើម​យក​បាល់​មួយ ក្នុង​ពេល​ប្រកួត​វគ្គ​ជំរុះ​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​សម្រាប់​ពានរង្វាន់ UEFA European Under-17 Championship រវាង​ប៊ែលហ្ស៊ិក និង​អេស្ប៉ាញ នៅ​ស្តាត Banks's Stadium ក្នុង​ក្រុង Walsall ប្រទេស​អង់គ្លេស។