រូបភាព​ជុំវិញ​ពិភពលោក ១៤ ឧសភា ២០១៧

ប្រធានាធិបតី​បារាំង​ជាប់​ឆ្នោត​ថ្មី លោក Emmanuel Macron ​ស្ថិត​នៅ​លើ​រថយន្ត​យោធា​ដើរ​ក្បួន បន្ទាប់​ពី​ពិធី​ទទួល​តំណែង​ជា​ផ្លូវ​ការ​របស់​លោក​ជា​ប្រធានាធិបតី​បារាំង ក្នុង​ក្រុង​ប៉ារីស។

កីឡាករ​ប្រកួត​ក្នុង​កម្មវិធី​រត់​ឡើង​ទួល Red Bull 400 នៅ​បរិវេណ​លោត​ស្គី​ Sunkar អន្តរជាតិ នៅ​ក្នុង​ក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន។

ក្រុម​ដោះ​គ្រាប់​បែក​របស់​កងទ័ព​នេប៉ាល់​ធ្វើ​ឲ្យ​ផ្ទុះ​គ្រាប់​បែក​មួយ​ក្នុង​ពេល​បោះឆ្នោត​មួយ​ក្នុង​ក្រុង Bhaktapur។

អ្នក​ចម្បាំង Sumo កាន់​កូន​ក្មេង​ដែល​កំពុង​យំ​នៅ​ពី​មុខ​អាជ្ញាកណ្តាល ក្នុង​សម្លៀកបំពាក់​ប្រពៃណី ក្នុង​ព្រឹត្តិការណ៍ Baby-cry Sumo នៅ​កន្លែង​ទីសក្ការៈ Kamegaike-Hachiman នៅ​ក្នុង​ក្រុង Sagamihara ខេត្ត Kanagawa ប្រទេស​ជប៉ុន។

រថភ្លើង​មួយ​បាន​រត់​ខុស​ផ្លូវ​ និង​បុក​ផ្ទះ​មួយ​នៅ​ក្នុង​ក្រុង Adendro ភាគ​ខាង​ជើង​នៃ​ប្រទេស​ក្រិក។

គ្រួសារ​មួយ​ប្រារព្ធ​ទិវា​អ្នក​ម្តាយ នៅ​ដែន​ដី​ម៉ិកស៊ិក​នៅ​ព្រំដែន​អាមេរិក​ និង​ម៉ិកស៊ិក​នៅ​ក្នុង​ក្រុង Tijuana ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។

នាង Miley (រូប​ឆ្វេង) និង​នាង Noah Cyrus ច្រៀង​ចម្រៀង​ខួប​កំណើត​ជូន​ម្តាយ​ឈ្មោះ Tish នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី Wango Tango ក្នុង​ក្រុង Carson រដ្ឋ California កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។

កីឡាករ Lewis Hamilton របស់​ចក្រភព​អង់គ្លេស (រូប​កណ្តាល) បោះ​ពាន់​របស់​គាត់​លើ​ បន្ទាប់​ពី​បាន​ឈ្នះ​ការ​ប្រកួត Spanish Formula One Grand Prix នៅ​ទីលាន Barcelona Catalunya ក្នុង​ក្រុង Montmelo ប្រទេស​អេស្ប៉ាញ។

កីឡាករ Aric Almirola (ក្នុង​រថយន្ត​លេខ៤៣) បុក​ជាមួយ​នឹង​កីឡាករ Danica Patrick និង Joey Logano ក្នុង​ពេល​ប្រកួត NASCAR Monster Cup នៅ​ផ្លូវ Kansas Speedway ក្នុង​ក្រុង Kansas រដ្ឋ Kansas សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០១៧។

រថភ្លើង​ប្រើ​ចំហាយ​ទឹក​មួយ​ឈ្មោះ Flying Scotsman រត់​កាត់​តំបន់ Fife ក្នុង​ប្រទេស​ស្កុតលែន។

លោក Salvador Sobral មក​ពី​ប្រទេស​ប័រទុយហ្គាល់ (រូប​ស្តាំ) ឱប​ប្អូន​ស្រី​ឈ្មោះ Luisa បន្ទាប់​ពី​ច្រៀង​បទ Amar pelos dois នៅ​ក្រោយ​ពេល​លោក​បាន​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​ចម្រៀង​ Eurovision វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ក្នុង​ក្រុង Kyiv ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។

អ្នក​ជិះ​ទូក​ក្តោង Zilzal ដែល​ដឹកនាំ​ដោយ Sheikh Hamdan bin Mohammad bin Rashid al-Maktoum ធ្វើ​ដំណើរ​ទៅ​កាន់​ខ្សែ​បន្ទាត់​ចុង​ក្រោយ​នៃ​ឆ្នេរ Dubai ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ដើម្បី​ឈ្នះ​ការ​ប្រកួត​ជិះ​ទូក​ក្តោង​ចម្ងាយ​ឆ្ងាយ​បែប​ប្រពៃណី​ដែល​គេ​ហៅ​ថា al-Gaffal។ ការ​ប្រកួត​បាន​ចាប់​ផ្តើម​ពី​កោះ Sir Bu Nair។